Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្រៀន ចៅសង្កាត់ និងស្មៀន ឲ្យចេះប្រា​ស្រ័​យ​ទាក់ទង និងបដិសណ្ឋារកិច្ច​ ក្នុ​ងការផ្ដល់សេវា​រដ្ឋបា​លសា​ធារណៈ​ ជូ​នប្រជា​ពលរដ្ឋ ដោយស្នាមញញឹម

spot_img

ភ្នំពេញ៖លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតី​ភា​ពក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល ​ការប្រា​ស្រ័យ​ទាក់ទង និងបដិសណ្ឋារកិច្ច​ ក្នុ​ងការផ្ដល់សេវារដ្ឋបាលសាធារណៈ​ ជូ​នប្រជាពលរដ្ឋតាមសង្កាត់ក្នុងរាជធានីភ្នំ​ពេញ ប្រកបដោយស្នាមញញឹម ​តម្លាភាព គណនេយ្យភាព និងទាន់ពេលវេលាជូនប​ង​ប្អូន​ប្រជា​ពល​រដ្ឋ តាមតម្រូវការប្រើប្រាស់ចាំបាច់ កាលពីរសៀលថ្ងៃទី២២ខែតុលា ឆ្នាំ២០១៩ នៅសាលារាជធានីភ្នំពេញ។​



លោកអភិបាល បានថ្លែងថា ការដែលប្រជាពលរដ្ឋចង់ជួប​ចៅសង្កាត់ ដើម្បីឲ្យផ្ដល់សេវាផ្សេងៗ ពិបាក​ជាងច​ង់ជួបរដ្ឋមន្ត្រីនោះ ពាក្យនេះ ត្រូវបានសាបរលា​បហើយ ដោយសារតែនៅថ្នាក់ស​ង្កា​ត់ មានមន្ត្រីចាំទទួល​កា​រផ្តល់​សេវា​នេះ គ្រប់ពេ​លពី​ប្រជាព​លរដ្ឋ។

លោកឃួង ស្រេង បានបន្តទៀតថា​ ក្នុងកំណែទម្រង់ចតុកោណតំណាក់​កា​លពី៤ របស់រាជរដ្ឋាភិបាល គឺការបង្ខិចសេវាឲ្យនៅកៀកកិតជាមួយប្រជាពល​រដ្ឋ នៅថ្នាក់​សង្កា​ត់ បានប​ង្កើតឲ្យមានក្រុមការងារមួយ ដែលមាន​ចៅរងទី១ ចៅរងទី២ ក៏ដូចជាស្មៀនជា​ដើម នៅចាំទទួលសេវាកម្ម​ផ្សេងៗ ពីប្រជាពលរដ្ឋ បើសិនជាលោកចៅស​ង្កា​ត់មិននៅ ។
លោកឃួង ស្រេង បានបញ្ជាក់ទៀតថា ការបង្កើតឲ្យមានវគ្គបណ្ដុះប​ណ្ដា​លការ​ប្រាស្រ័​យទាក់ទង និងបដិសណ្ឋារ​កិច្ច​ក្នុង​ការ​ផ្ដល់សេវា​រ​ដ្ឋបាល​សាធារណៈ ជូនប្រជាពល​រ​ដ្ឋតាម​សង្កាត់ ក្នុងរាជធានីភ្នំពេញនេះ គឺក្នុងគោលបំណង​ធ្វើ​យ៉ាងណា ឲ្យការផ្ដល់សេវាជូនប្រ​ជាពលរដ្ឋនេះ នៅកៀកកិតជាមួយនឹងប្រ​ជា​ពលរដ្ឋ ហើយអ្នកផ្តល់សេវាមាន​ស្នា​មញញឹម ការផ្តល់សេវាមានតម្លាភា​ព គណនេយ្យភាព និងទា​ន់ពេ​លវេលា ទៅតាមតម្រូវការប្រើប្រាស់ចាំ​បាច់ បងប្អូនប្រជាពលរ​ដ្ឋ។

លោកឃួង ស្រេង បានមានប្រសាសន៍ថា កន្លងមកនេះ ការផ្ដល់សេវាកម្មជូ​នប្រ​ជាព​លរដ្ឋឃើញថា មន្ត្រីរបស់យើងអនុវត្តន៍បាន​ល្អប្រសើរហើយ ប៉ុន្តែទោះ​បីជាយ៉ាងណាក្តី ត្រូវតែខិតខំប​ន្ថែមទៀត ដើម្បីឱ្យការផ្ដល់សេ​វានេះកាន់តែ​ល្អប្រសើ​រ។ ជាងនេះទៅទៀត អ្វីដែល​សំខា​ន់មិនអា​ចខ្វះ​បាន​មួយទៀតនោះ គឺសាមគ្គីភាពផ្ទៃក្នុង ដែលមន្ត្រីទាំងអស់ ត្រូវតែមានសាមគ្គីភាពផ្ទៃ​ក្នុង ទើបការអនុវត្តការងារ​ នៅក្នុងអង្គភាពរបស់ខ្លួន ទទួលបានភាពជោគជ័យ។​

គួរបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលការប្រាស្រ័​យ​ទាក់ទង និងប​ដិស​ណ្ឋារកិច្ច ក្នុងការផ្ដល់សេវារដ្ឋបាលសា​ធារណៈ ជូនប្រជាពលរដ្ឋតា​ម​សង្កាត់ ក្នុងរាជធានីភ្នំពេញ គឺមានការចូលរួមពី​អ​ស់លោក​ជាចៅសង្កាត់ ស្មៀនសង្កាត់ ១០៥ នៅក្នុង​រាជ​ធានីភ្នំពេញ ហើយក៏ជាវគ្គបណ្តុះបណ្តាលដំបូ​ងផងដែរ៕ដោយ៖កូឡាប

spot_img
×