Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ​​លើ​កឡើ​ង​ជាថ្មីអំពី​ ការសន្យា​គោរពសិទ្ធមនុស្ស​​​និងលទ្ធិប្រជាធិបតេយ្យ​ ដែលបានចែង​នៅក្នុង​កិច្ចព្រម​ព្រៀ​ង​ស​ន្ដិភាព​​ទីក្រុង​ប៉ារីស​

spot_img

ភ្នំពេញ៖ ប្រជាពលរដ្ឋ​ប្រមាណជាង​៥០០នាក់ ​មកពី​សហគមន៍ដីធ្លី​ អង្គការ​សង្គមស៊ីវិ​ល​ សហជីព​ និង​ក្រុមអ្នក​វិភាគឯ​ក​រាជ្យ​​ បានជួបជុំគ្នា ​នៅរាជធានី​ភ្នំពេញ​នៅព្រឹ​ក​ថ្ងៃពុធទី២៣តុលានេះ​ ដើម្បី​ប្រារព្ធ​ខួបលើក​ទី២​៨​ នៃកិច្ចព្រមព្រៀងសន្ដិភាព​ទីក្រុងប៉ារីស​។​នេះបើតាមការផ្សាយរបស់អង្គការ LICADHO លីកាដូ។

ការប្រារព្ធទិវានេះ ​ធ្វើឡើ​ង​​នៅទីលាន​ប្រជាធិបតេយ្យថ្មី​ ដោយមានការ​បញ្ចេញមតិ​​​លើក​ឡើង​ពីការ​សន្យាដូចជា​ ការរក្សា​សន្ដិភាព​​ លទ្ធិប្រជាធិបតេយ្យ​ ការគោរព​សិទ្ធិមនុ​ស្ស​ និង​ការអភិវឌ្ឍន៍​ ដូចមានចែង​នៅក្នុងកិច្ចព្រម​ព្រៀ​ង​ស​ន្ដិភា​ព​ទីក្រុ​ងប៉ារីស។​ តំណាង​មួយចំនួន​មកពីស្ថាន​​​ទូតសហ​រដ្ឋ​អាមេរិក​ និង​សហភាពអឺរ៉ុប​ ​ក៏បានចូលរួម​នៅក្នុង​កម្មវិធីនេះ​ដែរ​ ដើម្បី​ស្ដាប់ការ​បញ្ចេញមតិ​​​របស់​អ្នកវិភាគ​ឯករាជ្យ​​ និង​ប្រធាន​សហជីព​មួ​យ​ចំនួន​ ដែលបាន​ពិភាក្សា​គ្នា​អំពី​សារសំខាន់​នៃការគោរព​សិទ្ធិមនុស្ស​​ និង​លទ្ធិប្រជាធិបតេយ្យ​​​សេរីព​ហុប​ក្ស។​ កងសន្ដិសុខ​ស្លៀកពាក់​ស៊ី​វិល​ និង​ឯកសណ្ឋាន​រាប់​សិ​បនាក់​ ក៏មានវត្តមាន​នៅទីនេះ​​ផ​ងដែ​រ។​

អ្នករៀបចំ​កា​រប្រា​រ​ព្ធទិវានេះ ​​មិនត្រូវបាន​អនុញ្ញាត​​​ឱ្យធ្វើការ​​ដ​ង្ហែក្បួន​ពី ក្រុមប្រឹក្សា​អភិវឌ្ឍន៍​ក​ម្ពុ​ជា មកកាន់ទីលាន​ប្រជាធិបតេយ្យទេ ​ប៉ុ​ន្តែ​អាច​រៀប​ចំ​ក​ម្មវិធីនេះ ​នៅក្នុង​ទីលាន​ប្រជាធិបតេ​យ្យ​តែ​ម្ដង។ ​អាជ្ញាធរ​បានប្រកាស​ថ្មី​ៗ​​នេះថា ​ទិវាកិច្ចព្រមព្រៀង​សន្ដិភាព​ទីក្រុ​ង​ប៉ារីស​ ថ្ងៃទី២៣​ ខែតុលា ​នឹងត្រូវ​កាត់ចោល​ពីថ្ងៃឈ​ប់​​ស​ម្រាក​ផ្លូវការ​​របស់​រដ្ឋ​ចាប់ផ្ដើមពី​ឆ្នាំក្រោយ​ទៅ​៕​ ដោយ៖កូឡាប

spot_img
×