Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុ​រសវ័យ ៨៤ឆ្នាំម្នាក់ត្រូវចាប់ខ្លួន​ ក្រោយរត់គេចខ្លួនពីបទឃា​ត​កម្ម​អស់​ ៤០ឆ្នាំ នៅអាមេរិច

spot_img

បុរសវ័យ ៨៦ឆ្នាំម្នាក់ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹង​ក​រណីឃា​តកម្ម​កាល​ពីជិត ៤០ឆ្នាំមុននៅអាមេរិ​ច​។ បុរសជាជនសង្ស័យខាង​លើ​មានឈ្មោះ​ថា​ Walter James Mason។

លោកត្រូវបានគេប្រទះឃើញ​នៅ​ក្នុងរ​ដ្ឋតិ​ចសាស សហរដ្ឋអាមេរិច ដោ​យរស់​នៅប្រើឈ្មោះ​ Walter James Allison។ នេះបើតាមការបញ្ជា​ក់​របស់ម​ន្រ្តីនៅ​ក្នុង​តំបន់ Idaho កន្លែងដែលឃាតកម្មបា​ន​កើត​ឡើង​ជិត ៤០ឆ្នាំមុន។

ឃាតកម្មកើតឡើងកាលពីថ្ងៃ​ទី​ ២២ ខែកញ្ញា ឆ្នាំ ១៩៨០។ ក្នុងហេតុការណ៍នោះ​ មានបុរសម្នាក់ត្រូវគេបាញ់​ចំ​ក្បាល​ស្លាប់​ និង ២នាក់ផ្សេងទៀ​តរង​របួស។

លោក Walter ​James Mason ដែលរស់នៅតំបន់កើត​ហេ​តុ គឺជាជនសង្ស័យដំបូង​គេ​ដែល​ពាក់​ព័ន្ធនឹ​ងឃា​តក​ម្ម។ នេះបើតាមការបញ្ជាក់របស់ប៉ូ​លីស៕

អត្ថបទប្រែសម្រួលដោយ​៖ សុភ័ក្រ
ប្រភព៖ CNN

spot_img
×