Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដាក់កំ​ហិតឲ្យមន្ត្រីរ​ដ្ឋបាលរាជធានី កាត់បន្ថយការធ្វើដំណើរ​ទៅ​ក្រៅប្រទេ​ស

spot_img

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញលោ​ក​ឃួង ស្រេង បានដាក់កំហិតដល់មន្ត្រីក្រោមឱវា​ទរដ្ឋបាលរាជធានីភ្នំពេញ ​ត្រូវកាត់បន្ថយការធ្វើដំណើរទៅ ​ក្រៅប្រទេ​ស ក្នុ​ងដំណាក់កាល ដែលរាជធានីភ្នំពេញកំ​ពុ​ងត្រៀម​ខ្លួនធ្វើជាម្ចាស់ផ្ទះពិធីបុណ្យ ធំៗ​នាពេល​ដ៏ ​ខ្លីខាងមុខនេះ ដើម្បីរួមគ្នាបំពេញភារកិច្ចឲ្យ​ទ​ទួល​បានលទ្ធផលល្អក្នុងនោះមាន​ បុ​ណ្យឯ​ករាជ្យ​ជាតិ៩វិច្ឆិកា ព្រះរាជពិធីបុណ្យអុំទូ​ក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកក្នុងខែ​វិច្ឆិ​កាខាងមុខនេះ។



អ្វីដែលជាចំណុចសំខាន់មួយទៀតនោះ​គឺ រាជធានីភ្នំពេញក៏បា​ន​ត្រៀម​ខ្លួន ធ្វើជាម្ចាស់ផ្ទះនៃមហា​ស​ន្និបាត សមាគមអន្តរ​ជាតិ នៃអភិបាលក្រុងប្រើប្រាស់​ភា​សាបារាំ​ង (AIMF) លើកទី៣៩ ដែលនឹងមានបណ្តា ​ទី​ក្រុងជា​សមា​ជិករប​ស់ AIMF ប្រមាណ៣០០ទីក្រុង មកពីគ្រប់ទ្វីបមក​ចូ​លរួ​ម ដែលនឹងប្រព្រឹត្តទៅនៅដើមខែធ្នូ ​ឆ្នាំ២០១​៩ខាងមុ​ខ​នេះ។
ការដាក់កំហិត​ដល់​មន្ត្រីក្រោមឱវាទបែបនេះ របស់លោកអភិបាលរា​ជ​ធានីភ្នំពេញ បានធ្វើឡើងក្នុងកិច្ចប្រជុំត្រួតពិនិត្យវ​ឌ្ឍនភាព​របស់គ​ណៈក​ម្មការ និងអនុគណៈកម្ម​ការ​រៀប​ចំមហាសន្និបាត កាលពីរសៀលថ្ងៃទី២២តុលា ​នៅសាលារាជធានីភ្នំពេ​ញ។
លោកឃួង ស្រេង បានថ្លែងថា មហាសន្និបាត​រប​ស់​ AIMF ប្រព្រឹត្តទៅត្រូវនឹងខួបកំណើតលើក​ទី៤០ ថ្ងៃបង្កើតសមាគម​ AIMF និងខួប៤​០ឆ្នាំ របស់កម្ពុជាក្រោយថ្ងៃរំដោះពី​ រប​បប្រ​ល័យ​ពូជសាសន៍ ក្រោមប្រធានបទ ទីក្រុងដែលមានភាពធន់​ ការគិតគូពី បញ្ហាប្រ​ឈម និងការស្ថាបនាទីក្រុងឡើងវិញ។
​ លោកបានបន្តថា នេះជាកិត្តិយសធំធេងណាស់​សំរាប់រា​ជ​ធានីភ្នំពេញ ក៏ដូចកិត្តិយសជាតិទាំងមូ​ល ដែលទទួលបានប្រតិភូជាង៣​០០ទីក្រុង ក្នុងពិភពលោក ដែលធ្វើឲ្យកម្ពុជាពិសេសរាជធា​នី​ភ្នំពេញ ល្បីរន្ទឺលើឆាកអន្ត​រ​ជាតិ​។
លោកអភិបាល ប​ន្តទៀត​ថា ការងារទាំងអស់​យើង​គិត​គូរៀបចំ​យ៉ា​ងហ្មត់ចត់​ទាំងការធ្វើបដិសណ្ឋារកិ​ច្ចភ្ញៀវ ការស្នាក់នៅរបស់ប្រ​តិ​ភូ ការ រៀបចំតាំងពិព័រណ៍បង្ហាញ​ពីដំណើរការអភិវឌ្ឍរាជធា​នីភ្នំ​ពេញ ការរៀបចំកែលម្អសួនច្បា​រ ការតុបតែងលម្អតាមទីសាធារណៈជាដើម។ ចំណុចសំខាន់បំផុត នោះគឺការ​ពង្រឹ​ងសន្តិសុ​ខសណ្តាប់ធ្នាប់ របៀប​រៀប​រយសា​ធារណៈ ត្រូវតែឲ្យបានល្អប្រសើ​រ ទើប​ការ​ធ្វើដំណើរទៅក្រៅប្រទេស របស់​មន្ត្រីក្រោមឱវាទរដ្ឋបាលរាជធានី​ភ្នំពេញ ក្នុងដំណាក់កាលនេះ​ ​ត្រូវបា​នកំហិតជាចាំបាច់៕ដោយ៖កូឡាប

spot_img
×