Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចុះ​ត្រួតពិនិត្យ កុងស៊ីបញ្ចាំ​ជាច្រើន​កន្លែង​នៅ​សង្កាត់​ទឹកល្អក់​៣ ដើម្បី​ស្វែងរក​ភាពត្រឹមត្រូវ​

spot_img

ភ្នំពេញ​៖ គណៈបញ្ជាការ​ឯកភាព​ខណ្ឌទួលគោក​ដឹកនាំ​ដោយ​លោក ប៉ាង លីដា ជា​អភិបាលរងខណ្ឌ​បាន ចុះ​ត្រួតពិនិត្យ កុងស៊ីបញ្ចាំ​ជាច្រើន​កន្លែង​នៅ​សង្កាត់​ទឹកល្អក់​៣ ដើម្បី​ស្វែងរក​ភាពត្រឹមត្រូវ ស្របទៅនឹង​ច្បាប់​ដែល​បានកំណត់​ជុំវិញ​ការបើក​អាជីវកម្ម​របស់​បងប្អូន​អាជីវករ​។​

​ប្រតិបត្តិការ​នេះ​បានធ្វើ​ឡើង​កាល ពី​រសៀល​ថ្ងៃទី​ច័ន្ទ ៧​រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៨ នៅ​ចំណុច​កុងស៊ី​ប​ញ្ជាំ​ជា​​ច្រើន​កន្លែង​នៅតាម​បណ្តោយ​ផ្លូវ​១៩២ ផ្លូវ​១៨៦ ផ្លូវ​២០២ ផ្លូវ​២៤៧ ផ្លូវ​២៥៣ ស្ថិតនៅក្នុង​សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ពោលគឺ​ក្រោយពី​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជា​អោយ​ហាង​បញ្ចាំ​ទាំងអស់ គោរព​ច្បាប់ ដោយ​បើក​ដំណើរ​ចាប់ពី​ម៉ោង​៦​ព្រឹក​រហូតដល់​ម៉ោង​៦​ល្ងាច ដែលមាន​រយះពេល​១២​ម៉ោង ដើម្បី​ដំណើរការ​អាជីវកម្ម​សេវា​ទទួល​ប្រាតិភោគ​ដោយ​អនុប្បទាន (​ទទួល​បញ្ចាំ​) ជាថ្មី​ម្តងទៀត ។ ក្រោយ​ការពិនិត្យ កុងស៊ីបញ្ចាំ​ទាំងនេះ​ឃើញថា មាន​ភាពត្រឹមត្រូវ​តាមច្បាប់ ដោយ​ពួកគាត់​បាន​អនុវត្តតាម​គោលការណ៍​របស់​សាលា​រាជធានី​ភ្នំពេញ ។​

​បើតាម​ម្ចាស់​ហាង​បញ្ចាំ​បាន​ប្រាប់​អោយដឹងថា គាត់​មានចិត្ត​សប្បាយរីករាយ ដែល​ឃើញ​អាជ្ញាធរ​ខណ្ឌ​បាន​ចុះមក​ណែនាំ​អោយ​អនុវត្ត​បើក​ការរកស៊ី​សេវា​ទទួល​បញ្ចាំ​ចាប់ពី​ម៉ោង​៦​ព្រឹក​រហូតដល់​ម៉ោង​៦​ល្ងាច ដើម្បី​កាត់បន្ថយ​អាជីវករ​មួយចំនួន​ដែល​មិន​គោរព​ច្បាប់​និង​ផ្តល់​ភាពងាយស្រួល​ដល់​ជនល្មើស ។

​ប្រភព​បន្តទៀតថា ចំពោះ​អាជីវករ​រកស៊ី​សេវា​ទទួល​បញ្ចាំ ឬ​សេវា​ទទួល​ប្រាតិភោគ​ដោយ​អនុប្បទាន ស្របច្បាប់​ត្រឹមត្រូវ តែងតែ​ចូលរួម​អនុវត្ត​ទៅតាម​បទបញ្ជា​និង​គោលការណ៍​របស់​រាជរ​ដ្ឋា​ភិ​បាល និង​ជួយ​សម្រួល​ភាពខ្វះខាត​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ត្រូវការ​ថវិកា​បន្ទាន់ ជាការ​ដោះ​ទាល់​ម្តង​ការ​នោះ ។​

ប្រតិបត្តិ​ការចុះ​ត្រួតពិនិត្យ​កន្លែង​ហាង​បញ្ចាំ​ទាំងនេះ អោយ​បងប្អូន​ប្រកបមុខរបរ​ទទួល​ប​ញ្ចាំ​ចូលរួម​គោរព​ច្បាប់ និង​ផ្តល់ព័ត៌មាន​ជូន​សមត្ថកិច្ច​មូលដ្ឋាន​នូវ​ព័ត៌មាន​ពី​ជនសង្ស័យ លេចមុខ​យក​ម៉ូតូ រថយន្ត ទ្រព្យសម្បត្តិ​ផ្សេងៗ មក​ទ​ទួ​សេវា​បញ្ចាំ​ផង ដើម្បី​អាជ្ញាធរ​ទប់ស្កាត់ បង្ការ បង្ក្រាប​ជាក់ស្តែង រក្សា​សន្តិសុខ ជូន​ពលរដ្ឋ​ទាំង​គ្នា ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×