Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា និង​អាមេរិក ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​

spot_img

​ភ្នំពេញ​៖ ​នៅ​វិមាន​សន្តិភាព រសៀល​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៩​នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានអនុញ្ញាត​ឲ្យ​លោក​W.Patrick Murphy ឯកអគ្គរដ្ឋទូត​ថ្មី​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​ចូលជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​។​

​នៅក្នុង​ជំនួប​នេះ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ស្វាគមន៍ និង​អបអរសាទរ​ចំពោះ លោក​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ថ្មី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ត្រូវបានតែងតាំង​មក​បំពេញបេសកកម្ម​កា​រងារ​នៅក្នុង​ប្រទេស​កម្ពុជា​។ លោក​អគ្គរដ្ឋទូត​សហរដ្ឋអាមេរិក បាន​ថ្លែងអំណរគុណ​ចំពោះ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដែល​បានអនុញ្ញាត​ឲ្យ​លោក​បាន​ចូលជួប​សំដែង​ការគួរសម​និង​ពិភាក្សា​ការងារ​នៅពេលនេះ​។ លោក​ពិតជា​រីករាយ និង​ទទួលស្គាល់​សម្រាប់​ថ្ងៃនេះ​២៣ តុលា ដែលជា​ប្រវត្តិសាស្ត្រ និង​ជា​ថ្ងៃ​ឈប់សម្រាក​របស់​ប្រទេស​កម្ពុជា​ផងដែរ​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សកម្មភាព​របស់​​ដែល​ត្រូវ​ចាប់ផ្ដើម​បំពេញការងារ​នៅក្នុង​ប្រទេស​កម្ពុជា​នាពេល​នេះ​។ សម្ដេច​តេ​ជោ​បាន​បញ្ជាក់ថា អ្វីដែល​ជាការ​បន្តធ្វើ​នោះ​គឺ​ការបន្ត​ពង្រីក និង​ពង្រឹង​នូវ​ទំនាក់ទំនង ក៏ដូចជា​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​យើង​ទាំងពីរ​បន្ថែមទៀត​។ សម្តេច​បន្តថា ដោយសារ​កន្លងមក​ក​ម្ពុ​ជា និង​សហរដ្ឋអាមេរិក​មានកា​រ​សហការគ្នា​លើ​គ្រប់​វិស័យ ពិសេស​កន្លងមក​យើង​មាន​ចំណុច​ដែល​បាន​ឯកភាពគ្នា​ច្រើន ហើយ​យើង​នឹង​បន្ត​ពេលវេលា ដើម្បី​ធ្វើការ​សហការគ្នា​ជា​បន្តបន្ទាប់​ទៀត​។

​កម្ពុជា និង​អាមេរិក​ក៏មាន​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ជាច្រើន​ផងដែរ​មាន​ទាំង​វិស័យ​អប់រំ​វិស័យ​សុខាភិបាល​ជាដើម ហើយ​យើង​នឹង​បន្តធ្វើ​ការងារ​លើ​វិស័យ​សំខាន់ៗ​នេះ​ជា​បន្តទៀត ។ សម្ដេច​តេ​ជោ​មន្ត្រី ក៏បាន​ជំរុញ​ដល់​ឯកអគ្គរដ្ឋទូត​អាមេរិក​ផងដែរ​ទាក់ទង​ទៅនឹង​ការបង្កើន​កិច្ចសហប្រតិបត្តិការ​កម្រិត​អន្តរជាតិ ជាពិសេស​ក្នុង​ក្របខ័ណ្ឌ​អង្គការសហប្រជាជាតិ និង​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន និង​សហរដ្ឋអាមេរិក​ផងដែរ​។

​សម្តេច​បន្តថា កម្ពុជា​នឹងធ្វើ​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០២២ ដូច្នេះ​សម្តេច​ចង់ឃើញ​អាមេរិក និង​អាស៊ាន​មានការ​សហការគ្នា​។ ទាក់ទង​ទៅនឹង​ទំនាក់ទំនង​នេះ​ផងដែរ នៅ​ឆ្នាំ​ក្រោយនេះ​គឺជា​ខួប​ទី​៧០ នៃ​ទំនាក់ទំនង​រវាង​ប្រទេស​យើង​ទាំងពីរ ដូច្នេះ​កម្ពុជា និង​ទូត​អាមេរិក នឹង​សហការគ្នា​ក្នុង​ការធ្វើ​កម្មវិធី​មួយចំនួន​នៅ​ខួប​នៃ​ទំនាក់ទំនង​នេះ​។

​ដូច្នេះ​តាមរយៈ​ជំនួប​នេះ គឺជា​លើកដំបូង​របស់លោក​ឯ​កអគ្គ​រដ្ឋទូត​អាមេរិក​ថ្មី ក្នុង​ការជួប​សំដែង​ការគួរសម​និង​ពិភាក្សា​ការងារ​ដោយ​ផ្តោត​សំខាន់​ទៅលើ​ការបន្ត​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​ឲ្យ​កាន់​តែមាន​ភាពល្អប្រសើរ​ឡើង​បន្ថែមទៀត​៕ ដោយ ​៖​ កូ​ឡាប​

 

spot_img
×