Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រឿងញៀន​ជាច្រើន​គីឡូក្រាម ត្រូវបាន​សមត្ថកិច្ច​ចម្រុះ​ស្រាវជ្រាវ​រកឃើញ​បន្ថែមទៀត បន្ទាប់ពី​សួរចម្លើយ​មេខ្លោង​ជួញដូរ​គ្រឿងញៀន​

spot_img

​កំពង់ធំ​៖ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក កុសល ស្នងការ​នគរបាល​ខេត្តកំពង់ធំ នៅ​ព្រលប់​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៩​នេះ បាន​ប្រាប់​សារព័ត៌មាន​ថា ថ្នាំញៀន​ជាច្រើន​គីឡូក្រាម​បន្ថែមទៀត ត្រូវបាន​សមត្ថកិច្ច​ជំនាញ​សហការគ្នា​ស្រាវជ្រាវ​រកឃើញ​តាមរយៈ​ការសាកសួរ​ចម្លើយ​រប​ស់មេ​ខ្លោង​គ្រឿងញៀន​ចំនួន​៤​នាក់ ដែល​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ម្សិលមិញ ដកហូត​ថ្នាំញៀន​៤០​គីឡូក្រាម​។​

​លោកស្នងការ​នគរបាល​ខេត្តកំពង់ធំ បន្តថា​កិច្ចសហប្រតិបត្តិការ រុករក​ទីតាំង​លួចលាក់​ស្ត​ប់​ទុក​គ្រឿងញៀន គឺ​ត្រូវបាន​ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៩ ដោយមាន​ការចូលរួម​ពី​កម្លាំង​អធិការ​ស្រុក​កំពង់ស្វាយ និង​អាជ្ញាធរ​ភូមិ​-​ឃុំ ស​ម្រ​ម​សម្រួល​ដោយ លោក​អ៊ិត សុធា ព្រះរាជអាជ្ញា លោក​សាយ វាសនា ព្រះរាជអាជ្ញារង កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​ក្រសួងមហាផ្ទៃ រួមទាំង​កម្លាំង​សមត្ថកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ​បាន​ឆែកឆេរ​ផ្ទះមួយ​ខ្នង ស្ថិតនៅ​ក្នុងភូមិ​សាន​គរ (​ខ​) ឃុំ​សាន​គរ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ត្រង់ចំណុច​ខាងកើត​ប្រឡាយ​ទំនប់​៣០​កញ្ញា ដែល​ជនសង្ស័យ​បាន​លាក់​ថ្នាំញៀន ប្រភេទ​បេ​តម​ហ្វេ​តា​មីន (​ម៉ា​ទឹកកក​) នៅក្នុង​ផ្ទះ​ធ្វើអំពើ​ស័ង្កសី សង់​ជាប់​និង​ដី​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក កុសល ស្នងការ​នគរបាល​ខេត្តកំពង់ធំ មានប្រសាសន៍ ក្រោម​ការដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច​ក្រឡាហោម​ ​ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ ជី​តូ អគ្គ​ស្នងការរង​នគរបាលជាតិ លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ លោក​តែងតែ​យកចិត្តទុកដាក់​លើ​កិច្ចការងារ​គ្រឿងញៀន ជាការ​ងារ​ស្នូល​សំខាន់បំផុត និង​បាន​ជំរុញ ដល់​មន្ត្រី​ជំនាញ​ទាំងអស់ អោយ​យកចិត្តទុកដាក់ ចំពោះ​ការងារ​បង្ការ ទប់ស្កាត់ បង្ក្រាប​បទល្មើស​គ្រឿងញៀន ក្នុង​មូលដ្ឋាន​ទូទាំង​ខេត្ត​។​

​ទិដ្ឋភាព​នៃ​ការឆែកឆេរ គឺ​ត្រូវបាន​នាំ​ជនសង្ស័យ​ទាំង​៤​នាក់ មក​ចង្អុលបង្ហាញ​នូ​វត្ថុតាង ក្រោយពី​បើក​សោរ សមត្ថកិច្ច​ជំនាញ​បាន​រកឃើញ វ៉ា​លី​ក្រណាត់​ចំនួន​៣ មាន​ពណ៌​ក្រហម ពណ៌​ខ្មៅ និង​ពណ៌​ខៀវ ដែល​បាន​លាក់ទុក​នៅក្រោម​គ្រែ សមត្ថកិច្ច​បាន​នាំយក​វ៉ា​លី​ទាំង​៣ មក​ឆែក​បាន​ប្រទះឃើញ ថ្នាំញៀន​ដែលមាន​ការ​វេច​ខ្ចប់​ដាក់​សំបក​កញ្ចប់​តែ ដែលមាន​ពណ៌​ទឹកមាស មាន​រូប​សញ្ញា​ផ្កាយ​ចំនួន​៥ ដើម្បី​បំភាន់​ភ្នែក​មហាជន​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​២១ ខែតុលា កន្លងទៅ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​មេក្លោង​ជួញដូរ​គ្រឿងញៀន​ចំនួន​៤​នាក់​រួម​ម​នាៈទី​១.​ឈ្មោះ គន់ វណ្ណៈ ភេទ​ប្រុស ទី​២.​ឈ្មោះ សុខ ប៊ុន​សិរិ​ឆៃ ភេទ​ប្រុស និង​ទី​៣.​ឈ្មោះ លី តឹក ភេទ​ប្រុស ទី​៤​ឈ្មោះ សាក់ សេង​សង ជា​ជនជាតិ​ថៃ ភេទ​ប្រុស រស់នៅ​ខេត្ត​តាក ប្រទេស​ថៃ ដកហូត​ថ្នាំញៀន​៤០​គីឡូក្រាម​។​

​លោក ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក កុសល់ ស្នងការ​នៃ​ស្នងការដ្ឋាន​ខេត្តកំពង់ធំ បាន​មានប្រសាសន៍ថា​បន្ថែមថា​ចំពោះ​ចំនួន​ពិត​នៃ​គ្រឿង​ញឿ​ន​ដែល​សមត្ថកិច្ច​រកឃើញ​នៅ​ទីតាំង​លាក់​ស្តុក​ខាងលើ មិនទាន់​ដឹង​ទម្ងន់​ច្បាស់​នៅឡើយ​ទេ រង់ចាំ​ថ្ងៃ​លោក​នឹងធ្វើ​សន្និសីទ​បង្ហាញជូន​មហាជន​អោយបាន​ជ្រាប​ច្បាស់ ៕​ដោយ​៖​កូ​ឡាប​

spot_img
×