Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទេស​ជប៉ុន នៅតែ​បន្ត​គាំទ្រ​ដល់​ប្រទេស​កម្ពុជា

spot_img

​ភ្នំពេញ ​៖ ឯកអគ្គរាជទូត​ជប៉ុន​ថ្មី​ប្រចាំ​នៅ​កម្ពុជា បាន​ថ្លែងថា ប្រទេស​ជប៉ុន នៅតែ​បន្ត​គាំទ្រ​ដល់​ប្រទេស​កម្ពុជា ជាពិសេស​ជំរុញ​កិច្ចសហប្រតិបត្តិការ ទៅលើ​ផ្នែក​នយោបាយ សេដ្ឋកិច្ច វប្បធម៌ រួមទាំង​វិស័យ​ផ្សេងៗ​ច្រើន​ទៀត​។​

​នៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៩​នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយនឹង លោក Masahiro Mikami ឯកអគ្គរាជទូត​ជប៉ុន​ថ្មី​ប្រចាំ​នៅ​កម្ពុជា​។

​លោក​ឯកអគ្គរាជទូត​ជប៉ុន​ក៏បាន បាន​គូសបញ្ជាក់ថា បច្ចុប្បន្ន ទំនាក់ទំនង​ភាគី​រវាង​កម្ពុជា និង​ជប៉ុន​គឺមាន​ទំនាក់ទំនង​ល្អ​។ កន្លងមក​កម្ពុជា​បាន​ឆ្លងកាត់​នៅ​សង្គ្រាមស៊ីវិល ក៏ប៉ុន្តែ​ពេលនេះ​ឃើញថា កម្ពុជា​មានការ​អភិវឌ្ឍ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ​ជា​នាយករដ្ឋមន្ត្រី​។ ប្រទេស​ជប៉ុន​នៅតែ​បន្ត​គាំទ្រ​ដល់​ប្រទេស​កម្ពុជា ជាពិសេស​ជំរុញ​កិច្ចសហប្រតិបត្តិការ​ទៅលើ​ផ្នែក​នយោបាយ សេដ្ឋកិច្ច​វប្បធម៌ រួមទាំង​វិស័យ​ផ្សេងៗ​ច្រើន​ទៀត​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា សម្ដេច​ពិតជា​អរគុណ​ចំពោះ​ប្រទេស​ជប៉ុន ដែល​បាន​ចូលរួម​យ៉ាងសកម្ម ក្នុងការ​ស្វែងរក​សន្តិ​ភាព សម្រាប់​ប្រទេស​កម្ពុជា​ក្នុង​ទសវត្សរ៍​ទី​៨០ និង​ការចូលរួម​ថែរក្សា​សន្តិភាព ក្នុង​ក្របខ័ណ្ឌ​អង្គការសហប្រជាជាតិ​ក​ន្ល​ង​ទៅនេះ​។ សម្ដេច​បាន​បន្តទៀតថា កន្លងមក ជប៉ុន​ក៏បាន​ចូលរួមចំណែក ក្នុងការ​ផ្ដល់ជំនួយ​ប្រទេស​កម្ពុជា ដូចជា​ការកសាង​នូវ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ដែល​រួមចំណែក​ក្នុងការ​អភិវឌ្ឍ​នឹងធ្វើ​ឲ្យ​កម្ពុជា​រីកចម្រើន​ផងដែរ​។ បច្ចុប្បន្ននេះ ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​យើង​ទាំងពីរ មាន​ដល់​កម្រិត​ខ្ពស់ ពិសេស​ក្នុង​កម្រិត​ដៃគូ​យុទ្ធសាស្ត្រ ដោយសារតែ​កន្លងមក មានការ​ផ្លាស់ប្ដូរ​នៃ​ថ្នាក់ដឹកនាំ​កំពូល រវាង​ប្រទេស​ទាំងពីរ ហើយ​លើសពីនេះទៅទៀត បច្ចុប្បន្ន​យើង​មានការ​ហោះហើរ​ត្រង់ ទៅមក​រវាង​ប្រទេស​ទាំងពីរ​ផងដែរ ដែល​អាចជួយ​សម្រួល​ដ​ល់​ការធ្វើដំណើរ សម្រាប់​អ្នកវិនិយោគ និង​ភ្ញៀវទេសចរ​ផងដែរ​។​

​សម្ដេច​តេ​ជោ ក៏បាន​បញ្ជាក់​អំពី​ទំហំ​ពាណិជ្ជកម្ម រវាង​ប្រទេស​ទាំងពីរ មានការ​កើនឡើង​មានការ​កើន​ឡើងជា​លំដាប់ ហើយ​សម្តេច​ចង់​បន្ត​ឃើញ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា និង​ជប៉ុន​មានការ​កើនឡើង​ជា​បន្តទៀត រួមទាំង​ការបណ្ដាក់ទុន ពី​អ្នកវិនិយោគ​ជប៉ុន​មក​កម្ពុជា​ផងដែរ​។ សម្ដេច​តេ​ជោ​ចង់​ឲ្យ​បង្កើន​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​យើង​ទាំងពីរ​បន្ថែមទៀត ជាពិសេស​លើ​ការពង្រីក​នូវ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិស័យ​ផ្សេងៗ​ជាច្រើន​ទៀត​។​

​សម្តេច​បន្តទៀតថា កម្ពុជា​នឹង​បន្ត​អនុវត្ត​នូវ​នីតិរដ្ឋ ដើម្បី​ពង្រឹង​ប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​កម្ពុជា អ្វី​ដែលជា​អាទិភាព​រប​ស់ស​ម្ដេច ក៏ដូចជា​រាជរដ្ឋាភិបាល​កម្ពុជា គឺ​ការរក្សា​សន្តិភាព​ឲ្យ​បាន​ស្ថិតស្ថេរ ហើយ​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​នេះ​នៅតែ​បន្ត​។ លើសពីនេះ​ទៀត សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​លោក ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា បាន​ផ្លាស់ប្ដូរ​មតិ​ជុំវិញ កិច្ចសហប្រតិបត្តិការ​លើ​អនុតំបន់ និង​អន្តរជាតិ ជាពិសេស​គឺពាក់ព័ន្ធ​ធ្វើយ៉ាងណា ឱ្យ​ប្រទេស​យើង​ទាំងពីរ បង្កើន​នូវ​កិច្ចសហប្រតិបត្តិការ​នេះ​បន្ថែមទៀត​។ ជាពិសេស​សម្ដេច បាន​ស្វាគមន៍​ចំពោះ​ការអញ្ជើញ​យុវជន ពី​ប្រទេស​កម្ពុជា​ទៅ​ទស្សនកិច្ច ក៏ដូចជា​សិក្សា​នៅ​ប្រទេស​ជប៉ុន​កន្លងទៅ ក៏ដូចជា​រយៈពេល​ខាងមុខ​ទៀត​។​

​លោក​ឯកអគ្គ​រាជ​ទូ​ជប៉ុន បាន​មានប្រសាសន៍​ពីអ្វី ដែល​ជប៉ុន​នឹង​បន្ត​ជួយ​ដល់​កម្ពុជា ជា​បន្តទៀត ជាពិសេស​គឺពាក់ព័ន្ធ​ការវិនិយោគ របស់​ក្រុមហ៊ុន​ជប៉ុន​មក​កម្ពុជា ។ លោក​ក៏មាន​ប្រសាសន៍ថា ជប៉ុន​នឹង​សកម្មភាព​ដែល​សហការ​ជាមួយនឹង​ស៊ីម៉ាក់ ក្នុងការ​ដោះមីន​នៅ​កម្ពុជា​ផងដែរ ជប៉ុន​នឹង​បន្ត​លើ​ការផ្ដល់​ជំនួយ លើ​វិស័យ​ថាមពល​អគ្គិសនី និង​ធ្វើ​ផែនការមេ​សម្រាប់​កំពង់ផែ​ស្វ័យ​យ័​ត​ទឹក​ជ្រៅ នៅ​ខេត្ត​ព្រះសីហនុ​។ ហើយ​ត្រង់ចំណុច​នេះ សម្តេច​តេ​ជោ​បាន​មានប្រសាសន៍ថា ចង់​ឲ្យ​ជប៉ុន​សម្រេច​នូវ​ផែនការ​មេនេះ ដើម្បី​ឲ្យ​ទទួលបាន​នូវ​ភាពជោគជ័យ មានន័យថា​ធ្វើយ៉ាងណា​ដើម្បី​ឲ្យ​កប៉ាល់​ធំៗ​នោះ ចុះចត​ដោយផ្ទាល់​នៅ​កំពង់ផែ​ទឹក​ជ្រៅ​នេះ​តែម្ដង ដោយ​មិនចាំបាច់​មានការ​ផ្ទេរ​ទៅតាម​បណ្ដា​ប្រទេសជិតខាង​ឡើយ​៕​ដោយ​៖​កូ​ឡាប​

spot_img
×