Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សភា​ពាណិជ្ជកម្ម​អាល្លឺម៉ង់ ចង់​បើក​ការិយាល័យ នៅ​ប្រទេស​កម្ពុជា ដោយសារតែ​ក្រុមហ៊ុន​អាល្លឺម៉ង់ ចង់​មក​បណ្ដាក់ទុន​នៅ​កម្ពុជា​

spot_img

ភ្នំពេញ​៖ ឯកអគ្គរាជទូត​អាល្លឺម៉ង់​ប្រចាំ​នៅ​កម្ពុជា ថ្លែងថា ប្រទេស​យើង​ទាំងពីរ កម្ពុជា​និង​អាល្លឺម៉ង់ នៅមាន​សក្តានុពល​យ៉ាងច្រើន ហើយ​ជាពិសេស ឥឡូវនេះ សភាព​ពាណិជ្ជកម្ម​អាល្លឺម៉ង់ ចង់​បើក​ការិយាល័យ នៅ​ប្រទេស​កម្ពុជា ជា​លើកដំបូង ដោយសារតែ​ក្រុមហ៊ុន​អាល្លឺម៉ង់ មានការ​ចាប់អារម្មណ៍ លើ​សេដ្ឋកិច្ចកម្ពុជា គឺ​ចង់​មក​បណ្ដាក់ទុន​នៅ​កម្ពុជា​។​

​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ជួបពិភាក្សា​ការងារ​ជាមួយ នឹង លោក​Christian Berger ឯកអគ្គរាជទូត​អាល្លឺម៉ង់​ប្រចាំ​នៅ​កម្ពុជា កាលពី​ថ្ងៃទី​២៣​ខែតុលា​ឆ្នាំ​២០១៩ នៅ​វិមាន​នាយករដ្ឋមន្ត្រី​។​

​នៅក្នុង​ជំនួប​នោះ សម្ដេច​តេ​ជោ ហ៊ុន សែន មានប្រសាសន៍ថា នៅពេលដែល​លោក​ឯកអគ្គរាជទូត​អាល្លឺម៉ង់ បាន​ចូលរួម​នៅ​បេសកកម្ម​ការទូត នៅក្នុង​ប្រទេស​កម្ពុជា​នេះ សង្ឃឹមថា “​ឯកឧត្តម នឹង​ជួយ​ជំរុញ ក្នុងការ​ពង្រីកពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី រវាង​ប្រទេស​ទាំងពីរ​”​។​

លោក​ឯកអគ្គរាជទូត​អាល្លឺម៉ង់ បាន​សន្យាថា នឹង​ព្យាយាម​ឲ្យ​អស់​លទ្ធភាព ក្នុង​ការបន្ត​ពង្រឹង នូវ​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា និង​អាល្លឺម៉ង់​។ លោក បាន​បន្តថា ប្រទេស​យើង​ទាំងពីរ មាន​ទំនាក់ទំនង​នឹង​គ្នា ជា​យូរ​មកហើយ ។ លោក ក៏បាន​អរគុណ ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​គាំទ្រ​ចំពោះ​បេក្ខភាព​ប្រទេស​អាល្លឺម៉ង់ នៅ​អង្គការសហប្រជាជាតិ​ក​ន្ល​ង​មក ជាពិសេស លោក​ក៏បាន​បញ្ជាក់​ពី​ភាពជោគជ័យ នៃ​ដំណើរ​ទស្សនកិច្ច​របស់​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ទៅកាន់​ប្រទេស​អាល្លឺម៉ង់​កន្លងមកនេះ ដែល​ដំណើរ​ទស្សនកិច្ច​នេះ គឺ​បាន​គូសបញ្ជាក់​អំពី​ទំនាក់ទំនង​ល្អ រវាង​ប្រទេស​ទាំងពីរ ជាពិសេស លោក​ចង់ឃើញ​កិច្ចសហប្រតិបត្តិការ​ល្អ​នឹង​គ្នា​។ លោក​បាន​បញ្ជាក់ថា ប្រទេស​យើង​ទាំងពីរ​នៅមាន​សក្តានុពល​យ៉ាងច្រើន ហើយ​អ្វីដែល​ឯកឧត្តម​ចាប់អារម្មណ៍​បំផុត​នោះ​គឺ​ឥឡូវនេះ​ជាស​ភាព​ពាណិជ្ជកម្ម​អាល្លឺម៉ង់​ចង់​បើក​ការិយាល័យ​នៅ​ប្រទេស​កម្ពុជា​ជា​លើកដំបូង ដោយសារតែ​ក្រុមហ៊ុន​អាល្លឺម៉ង់​មានការ​ចាប់អារម្មណ៍​លើ​សេដ្ឋកិច្ចកម្ពុជា​គឺ​ចង់​មក​បណ្ដាក់ទុន​នៅ​កម្ពុជា​។​

​ជាការ​ឆ្លើយតប សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា បច្ចុប្បន្ននេះ បើ​យើង​ក្រឡេក​ទៅ​មើល​វិស័យសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ គឺមាន​ការរីកចម្រើន​យ៉ាងច្រើន ហើយ​កម្ពុជា​ក៏មាន​ការនាំ​ចូល​ពី​អាល្លឺម៉ង់​ច្រើន​ដែរ ដូចជា​រថយន្ត​ជាដើម ហើយ​កម្ពុជា​ក៏មាន​ការនាំ​ចេញទៅ​អាល្លឺម៉ង់​ច្រើន​ដែរ ដូចជា​ផលិតផល​ស្បែកជើង សម្លៀកបំពាក់​ផងដែរ​។ សម្តេច​បាន​មានប្រសាសន៍ថា កន្លងមកនេះ កម្ពុជា​បានសម្រេច​ចិត្ត​ទិញ​ម៉ាស៊ីនភ្លើង ដែល​មួយគ្រឿង​ទិញ​ពី​ប្រទេស​អាល្លឺម៉ង់ ហើយ​បច្ចុប្បន្ននេះ​កម្ពុជា ក៏មាន​ផលិតផល​ដូចជា ស្រា​បៀរ​របស់​ប្រទេស​អាល្លឺម៉ង់ ចែកចាយ​ក្នុង​ប្រ​ទេ​កម្ពុជា​ផងដែរ ដូច្នេះ​បើ​យើង​ក្រឡេក​ទៅ​មើល​វិស័យ​ធុរកិច្ច កម្ពុជា​និង​អាល្លឺម៉ង់​នេះ គឺ​ប្រទេស​យើង​ទាំងពីរ នៅមាន​សក្តានុពល​ច្រើន​។​

​ក្នុងជំនួប​នេះ សម្ដេច​តេ​ជោ បាន​មានប្រសាសន៍ថា កម្ពុជា​នឹងត្រូវ​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប​ឆ្នាំ​២០២០ ខាងមុខនេះ ហើយ​ជា​ពេលវេលា​មួយ ដែល​សមស្រប​សម្រាប់​ប្រទេស​អាល្លឺម៉ង់ ធ្វើជា​ប្រធាន​នៃ​សហភាព​អឺរ៉ុប ពីព្រោះ​នៅ​សហភាព​អឺរ៉ុប គេ​មាន​ធ្វើជា​ប្រធាន​ប្តូរ​វេន ដូច្នេះ ប្រទេស​ទាំងពីរ និង​សហការគ្នា ធ្វើយ៉ាងណា​ឲ្យ​កិច្ចប្រជុំ​នេះ ទទួលបាន​នូវ​ភាពជោគជ័យ​។​

​លោក​អគ្គរដ្ឋទូត បាន​បន្តទៀតថា នៅក្នុង​អាណត្តិ​នេះ លោក​នឹង​ព្យាយាម​ជំរុញ ធ្វើយ៉ាងណា​ឱ្យ​ប្រទេស​យើង​ទាំងពីរ បន្ត​នូវ​កិច្ចសហប្រតិបត្តិការ​ល្អ​គ្នា ជា​បន្តទៀត​៕ ដោយ​៖​កូ​ឡាប​

spot_img
×