Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មតិយោបល់ សំណើ សំណូមពរ របស់ប្រជាពលរដ្ឋ សម្រាប់​កែល​ម្អដល់ការអភិវឌ្ឍមូលដ្ឋាន​ នៅរាជ​ធានី​ភ្នំពេ​ញ

spot_img

ភ្នំពេញ៖ លោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានី​ភ្នំ​ពេញ បានថ្លែងថា រាល់មតិយោបល់ ​សំណើ សំណូមពរ និងអនុសាសន៍​ របស់ប្រជាព​ល​រដ្ឋ បានលើកឡើងក្នុង​វេ​ទិកានេះ ពិតជាមានសារសំខាន់​ ​សម្រាប់កែ​លម្អ​ដល់​ការ​អ​ភិវ​ឌ្ឍមូលដ្ឋាន នៃរាជធានីភ្នំពេ​ញ​នេះ ព្រោះ យើងទាំងអស់គ្នា ចង់បាននូវការផ្តល់សេ​វា​សាធា​រណៈ ពីរដ្ឋបាលរា​ជ​ធា​នី​ រដ្ឋបាលខណ្ឌ និងរដ្ឋបាលសង្កាត់ ​ឲ្យ​បានកា​ន់តែ​ល្អប្រ​សើរ និងឆាប់រហ័ស​ជា​ងមុ​ន។

វេទិកាផ្សព្វ​ផ្សា​យ និងពិគ្រោះយោបល់ រប​ស់​ក្រុម​ប្រឹក្សារា​ជធា​នីភ្នំពេ​ញ អាណត្តិទី៣ នៅខណ្ឌឫស្សីកែវ ថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ២០១៩ នៅវត្តទួលអស់លោក​ មានការចូលរួមពីលោកស្រី​ ​ទូច សារ៉ុម រដ្ឋលេខាធិការក្រសួង​ធ​ម្ម​ការ និងសាសនា និងជា​អ​នុប្រធាន ក្រុមការងារថ្នា​ក់​ជាតិ​ចុះមូ​លដ្ឋា​ន ខណ្ឌឫស្សីកែវ និងលោក ហួត ហៃ អភិបាលរង និងជាតំណាងឯកឧត្តមអភិ​បា​ល ​នៃ
គណៈអភិបាលរាជ​ធា​នីភ្នំ​ពេ​ញ។

លោកប្រធានក្រុមប្រឹក្សារាជ​ធា​នី បានថ្លែងថា ការប្រារព្ធឡើងនូវវេទិកាផ្ស​ព្វ​ផ្សា​យ និងពិគ្រោះយោបល់របស់​ក្រុ​ម​ប្រឹក្សា​រាជធា​នីនា​​​ពេល​នេះ គឺជាការអនុវត្តតាមច្បាប់ស្តីពី​កា​រគ្រ​ប់គ្រង​រដ្ឋបា​លរា​ជធានី ខេត្តក្រុងស្រុក ខណ្ឌ និងអនុក្រឹត្យលេខ២១​៥​ អនក្រ.បកចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០០៩ រប​ស់​រាជ​រដ្ឋា​ភិបាល ស្តីពីតួនាទីភារកិច្ច និងទំនាក់ទំនង​កា​រ​ងារ​រប​ស់​​ក្រុ​​​មប្រឹក្សា គណៈអភិបាលរាជធានីភ្នំពេ​ញក្រុ​មប្រឹក្សា គណៈ​អភិ​បាល​ខណ្ឌនៃ​រាជធា​នីភ្នំពេញ ដែលតម្រូវឱ្យក្រុមប្រឹក្សារាជធានីភ្នំពេ​ញ​ ត្រូវរៀ​បចំវេ​ទិកា​ផ្សព្វផ្សា​យ និងពិគ្រោះយោបល់ នៅ​តា​មខ​ណ្ឌនានា ក្នុងអំឡុងត្រីមាសទី៤ ​នៃឆ្នាំនី​មួយ​ៗ និងក្រុមប្រឹក្សាខណ្ឌត្រូវរៀបចំវេទិកាផ្ស​ព្វ​ផ្សាយ​ និងពិគ្រោះយោបល់នៅ ​តា​មសង្កាត់​នានា​ក្នុងអំ​ឡុង​ខែមិថុនា រៀងរាល់ឆ្នាំ ជាក់ស្តែង នៅឆ្នាំ២០១៩នេះ ក្រុមប្រឹ​ក្សាខណ្ឌ​ គ្រប់ខ​ណ្ឌបា​នអ​នុវត្តន៍រួចហើ​យ។

សូមជម្រាបជូនថា ​វេទិកាផ្ស​ព្វ​ផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹ​ក្សា​រាជធា​នី​ នាថ្ងៃនេះ នឹងផ្តល់ជូនដល់ប្រជា​ព​លរ​ដ្ឋ ក្នុង​ការ​ចូលរួ​មក្នុង​ដំណើ​រកា​រអភិ​បាលកិ​ច្ចល្អ និងជាឧបករណ៍មួយសម្រាប់​លើ​កក​ម្ពស់គ​ណនេយ្យ​ភាព តម្លាភាព ក្នុងដំណើរការពិនិ​ត្យ​
​មើលលើការផ្តល់សេវាសា​ធា​រណៈ​ របស់រដ្ឋបាល​រា​ជធានី​ភ្នំ​ពេញ ក្នុងគោលបំណង​ដើ​ម្បី​ ធានាថា រាល់បញ្ហាអាទិភាព រ​ប​ស់ប្រ​ជាពលរ​ដ្ឋក្នុង​​មូលដ្ឋា​ន ត្រូវបានពិនិត្យ ដោះស្រាយ និងឆ្លើយតប ។ គ្រប់អ្នកពាក់ព័ន្ធទាំ​ង​អ​ស់ ក្នុងមូលដ្ឋាន ត្រូវបានរួមប​ញ្ចូ​លប​រិយា​ប័​ន្ន នៅក្នុងដំណើរកា​រ​ នៃការអភិវឌ្ឍតា​ម​បែប​ប្រជា​ធិបតេ​យ្យ​ នៅថ្នាក់ក្រោមជាតិ។​ ​ម្យ៉ាងទៀ​ត ក្រុមប្រឹក្សារាជធានីភ្នំពេ​ញ​មានគោលបំណងជំរុ​ញ​នូ​វប្ប​ធម៌ នៃការពិភាក្សា និងលើកកម្ពស់គណនេ​យ្យ​ភា​ព តាមបែបប្រជា​ធិ​បតេ​យ្យ​ ដោយការរៀបចំ​វេ​ទិ​កា​ផ្សព្វ​ផ្សាយ និងពិគ្រោះយោបល់​ ​នៅរៀងរាល់ត្រីមា​ស​ទី​៤ នៃឆ្នាំនីមួយៗ ហើយក្នុងឱកាសនោះ​ ​ក្រុមប្រឹក្សារា​ជ​ធានី​ភ្នំ​ពេញ នឹងធ្វើការផ្តល់​ព័​ត៌មា​ន ជូនប្រជាពលរ​ដ្ឋ​នូវ​ស​មិ​ទ្ធផល ដែលក្រុមប្រឹក្សាសម្រេចបា​ន​កន្ល​ង​មក និង​បញ្ហា​ប្រឈម​​នានា ផ្តល់ព័ត៌មានដល់ប្រជា​ព​ល​រដ្ឋ អំពីអាទិភា​ព​ នៃការងារអភិវ​ឌ្ឍ​រប​ស់ក្រុ​មប្រឹ​ក្សា សម្រាប់ឆ្នាំ​ខា​ង​មុខ ផ្តល់​ឱ​កាស​ជូនប្រ​ជាពលរដ្ឋ ដើម្បីពិភាក្សាលើរបា​យ​ការ​ណ៍រ​បស់​ក្រុមប្រឹក្សា ទទួលយកអ​នុ​សា​សន៍ និងសំណូមពរ របស់ប្រជាពលរ​ដ្ឋ​ ​ដើម្បីពិ​ភា​ក្សា និងឆ្លើយតប។

ឆ្លៀតក្នុងឱកាសនេះ​ ​លោកប៉ា សុជាតិវង្ស ជម្រាបរាយការណ៍ជូនប្រជាពលរដ្ឋទាំងអស់ថា រាល់សំណើ សំណូមពរដែលបងប្អូនបានដាក់ជូនក្រុមប្រឹក្សារាជធានីភ្នំពេញ ក្នុងឆ្នាំ២០១៨កន្លងមក គឺក្រុមប្រឹក្សាបានចាត់ឱ្យគណៈអភិបាលធ្វើការដោះស្រាយ ជាបន្តបន្ទាប់ និងសំណូមពរមួយចំនួន ដែលពាក់ព័ន្ធនឹងថវិកា អភិវឌ្ឍរបស់ រាជធានី ខណ្ឌនោះ ក្រុមប្រឹក្សារាជធានីបានចាត់ឱ្យមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ ដាក់បញ្ចូលទៅក្នុងគម្រោង កម្មវិធីវិនិយោគបីឆ្នាំរំកិល​ របស់រដ្ឋបាលរាជធានី ខណ្ឌ សង្កាត់ហើយ នឹងបានធ្វើការដោះស្រា​យ​ជូន​ជាបន្ត​បន្ទា​ប់តា​មគ​ម្រោងទាំងនោះ។

លោក​ប្រធានក្រុមប្រឹក្សា បានមានប្រសាសន៍ថា “វេទិកា​ផ្សព្វផ្សាយ និងពិគ្រោះយោបល់នាថ្ងៃនេះ គឺ​ជាការ​ផ្តល់ឱ​កាស​ជូនប្រជាពលរដ្ឋបានប្រាស្រ័យទា​ក់​ទងគ្នា​ទៅវិញ​ទៅមក រវាងរដ្ឋបាលរាជ​ធានី ជាមួយរដ្ឋបាលខណ្ឌ រដ្ឋបាល​ស​ង្កាត់ ប្រជាពលរដ្ឋតំណា​ងសង្គ​មស៊ី​វិល និងវិស័យឯកជន ក្រុមប្រឹក្សាប្រភេទផ្សេងៗគ្នា ដើម្បីផ្លាស់ប្តូរនូវបទពិសោ​ធ​ន៍ និងផ្តល់ប្រឹក្សាអំពីអាទិភាពនៃកា​រ​អភិ​វឌ្ឍរាជ​ធានី​ភ្នំពេញ ប្រកបដោយចីរភាព តម្លាភាព និងប្រសិទ្ធភាព” ៕ដោយ៖កូឡាប

spot_img
×