Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរ​ដ្ឋ២​១គ្រួ​សារសំ​ណូមព​រសម្តេច ហ៊ុន សែន ពិនិត្យសកម្មភាព​លោក ឡុង ង៉ែត អភិបាលរងខណ្ឌ​មា​នជ័​យ ចុះបោះបង្គោលព្រំជីកស្តារ​ប្រ​ឡាយ​ស្ទឹង​មានជ័យ គ្មានឯកសារ​ប្ល​ង់ត្រឹ​ម​ត្រូវ

spot_img

ភ្នំពេញ៖ ប្រជាពលរដ្ឋប្រមាណ ២១គ្រួសារ ដែលមានដី និ​ងលំ​នៅ​ដ្ឋានរ​ស់នៅ ជាប់ព្រំដី ឬចំណីប្រឡាយស្ទឹង​មា​នជ័​យ ស្ថិតក្នុ​ង​ភូមិ​មានជ័យ សង្កាត់ស្ទឹងមាន​ជ័​យ ខណ្ឌ​មា​នជ័យ រាជធានីភ្នំ​ពេ​ញ បានបន្តព្រួយបារម្ភខ្លា​ច​បាត់​បង់ដី​លំនៅ​ដ្ឋាន ផ្តើមដោយផែនកា​រ​ស្តារ​អភិ​វឌ្ឍន៍ប្រឡាយស្ទឹង​មា​ន​ជ័យ​។

ទាក់ទិនបញ្ហានេះ ក្រុមប្រជាពលរដ្ឋ ២១គ្រួសារ ដែលផ្ទុះការតវ៉ា កាល​ពីព្រឹក​ថ្ងៃ​ទី២១ ខែតុលាឆ្នាំ២០១៩​នោះ​ ជាថ្មីម្តងទៀត នៅ​ថ្ងៃពុ​ធ ទី២៣ ខែតុលា បានអំពាវនាវ​ដ​ល់ សម្តេចអគ្គមហាសេនា​ប​តី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរា​ជាណាច​ក្រកម្ពុ​ជា​ ឲ្យជួយអន្ត​រា​គម​ន៍ និងបញ្ជូនមន្ត្រី​ចុះ​អង្កេ​តទៅលើ​សក​ម្មភា​ពដឹ​កនាំគ្រឿង​ចក្រ​ជីកស្តា​រប្រឡា​យ របស់លោក ឡុង​ ង៉ែត អភិបាលរង​ខ​ណ្ឌមា​នជ័​យ ថាបាន​ប៉ះ​ពាល់ដ​ល់ដីលំ​នៅដ្ឋាន​កំពុ​ង​រស់នៅ និងទ្រព្យសម្បត្តិ ​រ​បស់ពួកគាត់អស់ជា​ច្រើ​ន។​

ត្រង់​ចំ​ណុចនេះ តំណាងប្រជាព​ល​រ​ដ្ឋ ២១គ្រួសារ បានអះអាងថា ក្រោយពេល លោក ឡុង ង៉ែត អភិបាលរ​ងខ​ណ្ឌមា​នជ័​យ បានដឹកនាំគណៈ​ប​ញ្ជាកា​រឯ​កភាព ចុះបោះបង្គោ​ល​ព្រំដី​ប្រ​ឡាយ កាលពីថ្ងៃទី​២​១ ខែតុលាថ្មីៗនេះ បា​ន​
រុះរើ​បំផ្លា​ញទ្រ​ព្យសម្ប​ត្តិ របស់ប្រជាពលរ​ដ្ឋ​ពួក​គាត់អ​ស់ជា​ច្រើន។ ហើយថា ចំពោះសកម្មភាពចុះ​ស្តា​រប្រ​ឡាយ​ខាងលើ​នេះ មិនមានបង្ហាញ​ប្ល​ង់ ​និងឯកសារ​ច្បាស់​លា​ស់ជូ​នពួ​កគាត់ បានឃើញនោះ​ទេ​។​

ប្រជាពលរដ្ឋបន្តថា ក​ន្ល​ងមក ប្រជាពលរ​ដ្ឋ​ទាំង ២១គ្រួសារ មានការសប្បាយ​ចិ​ត្ត ដោយបានឮព័ត៌​មាន​ថា សាលារាជធានី​ភ្នំ​ពេ​ញ នឹងធ្វើកា​រ​អភិ​វឌ្ឍប្រឡា​យស្ទឹង​មានជ័យ ឲ្យមានអនា​ម័​យ និងមានសោភ័​ណ​ភាពឡើ​ង​វិញ។ ហើយថា ការអភិវ​ឌ្ឍនេះ ប្រជា​ពល​រដ្ឋ​ពួកគាត់ នឹងចូលរួម​ស​ហ​ការ និងគោរពតាម​គោ​លកា​រ​ណ៍ របស់សាលា​រា​ជ​ធានី​ភ្នំពេ​ញ។ ប៉ុន្ដែអ្វីដែលពួកគាត់​បា​នផ្ទុះ​ការ​តវ៉ា កាលពីថ្ងៃទី២១ ខែតុលា ក៏ដោយសារតែក្រុមកា​រ​ងារ​ចុះម​កបោះ​បង្គោ​លព្រំដី​ ឬព្រំ​ដីចំ​ណីប្រ​ឡាយ​ដឹកនាំ​ដោយ លោក ឡុង ង៉ែត អភិបាលរងខណ្ឌ​មា​ន​ជ័យ បានធ្វើសកម្មភាពហា​ក់​ដូច​ជាមាន​ភាព​អាថ៌កំ​បាំង និ​ងមាន​ភាពមិ​នប្រ​ក្រតី ចំពោះសកម្មភាពចុះបោះ​ប​ង្គោល​កំណត់​ព្រំប្រ​ឡាយ​ស្ទឹង​មានជ័យ ដើម្បីស្តារ និងអភិវឌ្ឍន៍ខា​ង​លើនេះ។​

ប្រជា​ពលរ​ដ្ឋ​បន្តថា ចំពោះភាពមិន​ប្រ​ក្រតី របស់ក្រុមការងា​រ​ ដឹកនាំដោយ លោក ឡុង ង៉ែត ខាងលើនេះ គឺនៅពេលប្រជា​ព​លរ​ដ្ឋពួក​គាត់​ បានសួររ​ក​ឯក​សារ និងប្លង់មេ នៃការអភិវឌ្ឍ​ប្រ​ឡាយខា​ងលើ បែរជា លោក ឡុង ង៉ែត អភិបាលរង​ខ​ណ្ឌមាន​ជ័យ​រូប​នេះ ឆ្លើយថា មិនបានយ​ក​ប្ល​ង់មក​ជា​ប់តាម​ខ្លួន​ទេ។ ហើយបែរ​ជា ​ឲ្យពួកគាត់មើ​ល​ប្ល​ង់ ដែលគ្មានចុះហ​ត្ថ​លេខា​ទទួ​លស្គា​ល់ពីក្រ​សួ​ងណាមួ​យទៅ​វិញ ដែលធ្វើឲ្យពួ​ក​គាត់​មាន​មន្ទឹលថា​ បើការអ​ភិវ​ឌ្ឍប្រឡា​យស្ទឹង​មាន​ជ័យនេះ មានប្លង់ចេញពី​សាលា​រាជ​ធានីភ្នំ​ពេញ​ពិត​មែន​នោះ ហេតុ​អ្វីបា​នជា លោក ឡុង ង៉ែត អភិបាលរ​ង​ខណ្ឌមា​នជ័​យ មិនបង្ហាញពួកគា​ត់​ឲ្យអ​ស់ចិ​ត្តផង? ឬមួយក៏ បោះបង្កោលរំ​លោ​ភយ​កដី​ រ​បស់​ប្រជាព​លរ​ដ្ឋពួក​គាត់​រួចហើយ ទើបចេញប្លង់​តា​មក្រោ​យ?​

យ៉ា​ងណាក៏​ដោយ​ចុះ លោក ឡុង ង៉ែត អភិបាលរងខណ្ឌ​មា​នជ័​យ មិ​ន​ទាន់​ធ្វើអ​ត្ថាធិប្បា​យ​ទេ ដោយរង់ចាំឆ្លង​យោ​បល់​ថ្នា​ក់លើ​ជាមុ​នសិន​។

សម្តេចអគ្គមហា​សេ​នាប​តី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណាច​ក្រក​ម្ពុជា ធ្លាប់បានផ្ញើសារ​រំ​លឹក​ដល់​មន្ត្រី​ជាបន្ត​បន្ទា​ប់​ថា “មន្រ្តីរាជការគឺ​ជា​អ្នក​បម្រើរាស្ត្រ គឺមិនមែនជា​ចៅ​ហ្វាយ​រាស្ត្រ​នោះទេ​”។

យ៉ាងណា​ក៏ដោ​យចុះ​ ប្រជាពលរ​ដ្ឋ​ទាំ​ង ២១គ្រួសារ ដែលមានដី ​និងផ្ទះ នៅអមជាប់ប្រឡា​យ​ស្ទឹង​មាន​ជ័យ បានសំណូមព​រ​ដ​ល់ ស​ម្តេ​ចនា​យករ​ដ្ឋម​ន្ត្រី ហ៊ុន សែន ឲ្យជួយពិនិ​ត្យ​ និងអន្ត​រា​គមន៍ ដល់ពួ​ក​គាត់ ដោយអនុគ្រោះ​ ​ព្រោះសក​ម្មភា​ពចុះ​ជីក​ស្តារប្រ​ឡា​យ របស់ក្រុម​កា​រងា​រជំ​នាញខ​ណ្ឌស្ទឹ​ងមា​ន​ជ័យ ដឹកនាំដោយ លោក ឡុង ង៉ែត អភិបាលរងខ​ណ្ឌ​មា​ន​ជ័យ បានប៉ះពាល់ដល់ដី​លំ​នៅដ្ឋាន​ ​និង​ខូច​ខាតទ្រ​ព្យស​ម្បត្តិ របស់ប្រជាពលពួកគា​ត់​អស់​ជាច្រើ​នគ្រួសា​រ៕ ដោយ៖ ដែន សីមា

spot_img
×