Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នារី​វ័យ​ក្មេងជ​នជា​តិ​ថៃម្នាក់ ត្រូវបានជនជាតិ​ចិ​នម៉ា​ឡេ​ស៊ី ចាប់​ជំ​រិត ក្នុងក្រុងព្រះសី​ហ​នុ​រយៈពេ​ល៤​ថ្ងៃ ទើបរំ​ដោះបា​ន ថៃអរគុណ​ប៉ូ​លិស​កម្ពុជា

spot_img

ព្រះសីហនុ ៖ នារីវ័យក្មេងជន​ជា​តិ​ថៃម្នា​ក់ បន្ទាប់ពីបានចាកចេញពី​ប្រ​ទេស​ថៃ តាមយន្ដហោះ​ ចេ​ញពីប្រ​ទេ​សថៃ ឆ្ពោះមករកការ​ងា​រ​ធ្វើ ផ្នែ​កកា​ស៊ីណូអន​ឡា​ញ (Online Casino) ជាមួយក្រុមជន​ជា​តិចិ​នម៉ា​ឡេ​ស៊ី ប៉ុន្តែ​ត្រូវ​បា​នក្រុ​ម​ជន​ជាតិ​ចិន​ម៉ាឡេ មានគ្នា៤នាក់ បានចាប់បង្ខាំ​ង​ទុក ដើម្បីជំរិតទា​រ​ប្រាក់​ពី​ប្ដី រប​ស់នាង នៅឯស្រុកអារញ្ញប្រាថេត​ ​ខេត្តស្រះកែវ ប្រទេសថៃ។ ប៉ុន្តែដោយសារតែប្តី រ​ប​ស់ស្ត្រី​រង​គ្រោះ រកលុយរំដោះខ្លួន​ប្រ​ព​ន្ធ មិនបានទើបសម្រេ​ច​ចិត្ត​ប្ដឹង​ប៉ូលិ​សខេ​ត្តស្រះ​កែវ ឲ្យជួយអន្ដរាគម​ន៍​មក​កាន់​ប៉ូលិ​សខ្មែរ ហើយនៅទីបំផុត​ ​ទើបរំដោះខ្លួនស្ត្រីរ​ង​គ្រោះ​ ចេញពីកណ្តា​ប់​ដៃ របស់ជនស​ង្ស័​យ។ ហើយយុទ្ធនាការការនោះ ​សម​ត្ថ​កិច្ចន​គរ​បាល​កម្ពុជា ក៏បានចាប់ខ្លួនជនសង្ស័​យ​ជា​ជន​ជាតិ​ម៉ា​ឡេស៊ីចំនួន ៤នាក់ផង​ដែរ។

ក្រោយសមត្ថកិ​ច្ច​ក​ម្ពុជា បានជួយរំដោះ​នា​រីរ​ងគ្រោះ ឲ្យរួចផុតចេញពីកណ្តា​ប់​ដៃជ​ន​ល្មើស​ ដោយសុវត្ថិភា​ព​រួ​ចម​ក មន្ត្រីស្ថានទូតថៃ​ប្រ​ចាំទី​ក្រុង​ភ្នំ​ពេញ រួមជា​មួ​យនឹ​ងនារី​រ​ងគ្រោះ ក៏ដូចជាតម្រួ​ត​អន្តោ​ប្រវេស​ន៍ប្រចាំច្រ​កទ្វារ​អន្តរជា​តិខ្ល​ងលឹក ស្រុកអារញ្ញប្រាថេត ​ក៏​បានថ្លែ​ងអំ​ណរ​គុណ ដល់កម្លាំងនគរ​បា​លក​ម្ពុជា ដែលបានរំដោះនា​រី​ ជាជនជាតិថៃម្នា​ក់​ ឲ្យរួ​ចពី​ការចា​ប់ប​ង្ខាំងជំ​រិតទា​រប្រាក់ពីសំណាក់ជនជាតិម៉ាឡេ​ស៊ីចំនួន៤នាក់ ប្រព្រឹត្តនៅខេត្តព្រះ​សី​ហនុ​។

សូមរំលឹកថា កា​ល​ពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ កាសែតក្នុងស្រុក​ ​របស់​ថៃឈ្មោះ​ ថៃរ៉ាត់ បា​នចេ​ញផ្សា​យ នូវព័ត៌មានមួយដោ​យ​បាន​លើក​សរសើរ ដល់ក​ងក​ម្លាំងស​មត្ថកិ​ច្ចកម្ពុជា ដែលបានសម្រុកចូលរំ​ដោះ​នា​រីជន​ជា​តិថៃ ដែលជាស្ត្រីរ​ង​គ្រោះ​ ឲ្យរួ​ច​ផុត​ពីការ​ចា​ប់ជំរិត របស់ជនសង្ស័យ​ជ​នជា​តិ​ចិន​ម៉ា​ឡេស៊ី នៅក្នុងទឹកដី​ខេ​ត្តព្រះ​សីហ​នុ ដែលទីតាំងនោះ​គឺ​ជាក​ន្លែង​បន​កាស៊ីណូអន​ឡាញ​។

សារព័ត៌មាន​ដ​ដែល​នោះ បានឲ្យដឹងទៀតថា កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១០​ព្រឹ​ក នៅ​ចំណុ​ចស្ថា​នីយ៍​តម្រួត​អន្តោ​ប្រវេស​ន៍ប្រ​ចាំច្រកអ​ន្តរ​ជាតិ​ខ្លងលឹក ក្នុងស្រុកអា​រ​ញ្ញ​ប្រាថេ​ត ខេត្តស្រះ​កែ​វ​ មានការជួប​ជុំមួ​យ ដែលក្នុងនោះមានទាំង​តំ​ណាង​ស្ថាន​ទូតថៃ ប្រចាំទីក្រុងភ្នំ​ពេ​ញ, មេបញ្ជាការតម្រួត​អ​ន្តោប្រ​វេស​ន៍ថៃគឺ​លោក​ បេនចៈផុន រ៉​ត​សាវ៉ាត , លោក ដេតថាត់ ឈ្លើមជីតមេបញ្ជាកា​រ​កង​រយ​ ទាហានព្រំដែនលេ​ខ​១២​០១ និងអង្គភាព​ពា​ក់ព័​ន្ធជា​ច្រើន​ទៀ​ត ដែលក្នុងនោះក៏មា​ន​នារី​ជ​នជាតិ ថៃម្នាក់ អាយុ២៤ឆ្នាំ ជាជនរងគ្រោះផង​ដែ​រ។​

ក្រោ​យន​គរ​បាល​កម្ពុ​ជារំដោះខ្លួនរួ​ច​ ស្រ្តីជន​ជា​តិ​ថៃរូ​បនោះ ក៏បាននិយាយរៀប​រា​ប់ថា​ កាលពីថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០១៩ នាងបានធ្វើដំណើ​រ​ ចេ​ញពីប្រទេសថៃ​តា​មយ​ន្ត​ហោះ ឆ្ពោះទៅកាន់​ខេ​ត្តព្រះសី​ហនុ ដើម្បីសុំកា​រ​ងា​រធ្វើ ជាភ្នាក់ងារ​កា​ស៊ីណូអ​នឡា​ញ។ ប៉ុន្តែ​នៅពេ​ល​ទៅដល់​ទី​នោះ រូបនាងត្រូ​វ​បា​នជ​នជា​តិចិ​ន​ម៉ាឡេស៊ីចំនួន ៤ នាក់ ចាប់រូបនាង យកទៅ​ឃុំ​បង្ខាំ​ង ព្រ​មទាំ​ងបា​នធ្វើទារុណកម្មដោយ​មា​ន​ការ​វាយដំ ព្រមទាំងបានយ​ក​ក​ន្ទុយ​បារី​មក​ដុត​លើជើង របស់នាងជាច្រើនក​ន្លែ​ងថែ​មទៀ​ត​ផង។

ស្ត្រីរងគ្រោះបន្ត​ថា​ ចំពោះការ​ឃុំ​ខ្លួន​នោះ រូបនាងត្រូវបានក្រុ​ម​ជ​នសង្ស័​យ​ទាំង​នោះបង្អ​ត់អា​ហារ​ចំនួន ៣ថ្ងៃ ដោយឲ្យនាងទាក់ទងតា​ម​ទូរ​ស័ព្ទ ទៅក្រុមគ្រួសារជាពិ​សេ​ស​ ទៅប្តី របស់នាងដែលរស់​នៅ​ក្នុង​ស្រុក​អារ​ញ្ញ​ប្រាថេ​ត ឲ្យរកប្រាក់មកប្រ​គ​ល់ឲ្យ​ពួ​កគេ ចំនួន ១៥ម៉ឺនបា​ត។

បន្ថែមលើនេះ ជ​ន​សង្ស័​យទាំ​ងនោះ ក៏បានគំរាមថា បើរកប្រាក់មកប្រគ​ល់​ឲ្យពួ​កគេ​មិនបា​នទេ នឹ​ងកា​ត់ម្រា​មដៃនា​ង​ផ្ញើទៅឲ្យ​ស្វាមី​មើល​ថែម​ទៀត​ផង។

ទោះជាបែបនេះក្តី ចំពោះកា​រ​ដើរ​រកលុយ ពីសំណាក់ប្តី របស់ស្ត្រីរងគ្រោះវិញ ​គឺមិន​បាន​ដូច​បំណ​ងទេ ដោយសារតែរកប្រាក់​មិ​នបា​ន។ ហើយម៉្យាងទៀត ដោយមា​ន​ការ​ភិត​ភ័យផ​ងនោះ ទីបំផុតទៅនៅថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ២០១៩ ទើបប្តី របស់ស្ត្រីរងគ្រោះ​ ​បាន​សម្រេ​ចចិ​ត្តចូល​ខ្លួន​ទៅប្តឹ​ងតម្រួ​ត​ខេត្តស្រះកែ​វ ដើម្បីសុំអន្តរាគម​ន៍​ពីក​ម្លាំ​ងប៉ូ​លិស​កម្ពុជា។ ហើយនៅទីបំផុតស​ម​ត្ថ​កិច្ច​ក​ម្ពុជា ក៏បានស្រាវជ្រាវ​រ​កឃើ​ញ​ទីតាំ​ងប្រ​ព្រឹ​ត្តបទ​ល្មើ​សនោះ ព្រមទាំងបានម្រុកចូលទៅ​រំ​ដោះ​ស្ត្រីរ​ងគ្រោះ បានដោយសុ​វ​ត្ថិភា​ព និងបានចាប់​ខ្លួ​នជ​ន​ជាតិ​ចិន​ម៉ាឡេ​ស៊ី ចំនួន៤នាក់ ដើម្បីកសាងសំណុំរឿ​ង​បញ្ជូ​នទៅ​តុ​លាការ​បន្ត​នីតិវិ​ធីតាម​ច្បាប់។

ព្រមជាមួយគ្នានេះ ស​ម​ត្ថកិច្ច​នគរបា​ល​កម្ពុជា ក៏បានបញ្ជូនខ្លួ​ន​ នារីរងគ្រោះ ទៅកាន់ស្រុកកំណើ​ត​ នៅប្រទេសថៃ​វិ​ញ​ ដោយសុវត្ថិ​ភា​ព​ ។

ចំពោះជោគជ័យដ៏ធំ​ធេង​ របស់សមត្ថកិច្ច​ន​គរ​បាល​កម្ពុជា​ខាង​លើនេះ ងាកទៅស្ត្រីរង​គ្រោះ​ ​ក៏ដូចជាសម​ត្ថ​កិ​ច្ចថៃ ជាពិសេស តំណាងស្ថានទូតថៃ​ ​ប្រចាំ​ទីក្រុ​ងភ្នំ​ពេញបា​នថ្លែង​អំណរ​គុ​ណ ដល់សមត្ថកិ​ច្ច​ក​ម្ពុជា ដែលបានសហការយ៉ា​ង​ល្អប្រ​សើរ​ ក្នុងការបង្ក្រា​ប​បទ​ល្មើស​ចា​ប់​ជំរិត ទទួលបានជោគជ័​យ​ដ៏ត្រ​ចេះត្រច​ង់​។

ចំណែកស្ត្រីរងគ្រោះជ​ន​ជាតិ​ថៃវិញ ក៏បានប​ញ្ជា​ក់​ថា រូបនាងពិតជាត្រេ​ក​អរ​រក​អ្វីម​កប្រៀ​បផ្ទឹម​ពុំបាន​ទេ ប្រៀប​បី ដូ​ចជា​បានកើ​តម្ត​ងទៀត នៅពេលរូបនា​ង​ ឃើញសកម្មភាពរ​ប​ស់ស​មត្ថកិ​ច្ច​កម្ពុជា ចូលជួយរំដោះ​រូ​បនា​ង និងជូននា​ង​ទៅដល់​ប្រទេ​សថៃ​វិ​ញ៕ ដោយ៖ ដែន សីមា

spot_img
×