Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋាភិបាលចិន ផ្ដល់ជំនួយឥតសំ​ណ​ង ៨​៤លា​នដុល្លា​រ​ សម្រាប់ពង្រឹងវិស័យ​កា​រ​ពារជា​តិ

spot_img

ភ្នំពេញ៖ នាយកដ្ឋានព័ត៌មាន អគ្គនាយកដ្ឋានយោធសេវា បានផ្សព្វផ្សាយព័ត៌មានថា សម្ដេច​ពិ​ជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋម​ន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ​ បានឲ្យដឹងថា រដ្ឋាភិបាលចិន បន្ដផ្ដល់ជំនួយឥតសំ​ណ​ង រហូតដល់ ៦០០លានយ័ន ស្មើនឹងប្រមាណ​ ៨​៤លា​នដុល្លា​រ​អាមេ​រិក ដល់ប្រទេសកម្ពុ​ជា​ សម្រាប់ពង្រឹងវិស័យ​កា​រ​ពារជា​តិ បន្ថែមពីលើអ្វីដែលធ្លា​ប់​ចុះ​កិច្ចព្រ​ម​ព្រៀងកន្លងមក។

ក្នុង​កិ​ច្ចសម្ភា​សន៍ជា​មួយអ្ន​ក​សារព័ត៌មាន នៅព្រលានយន្ដហោះអន្ដរជាតិ​ភ្នំពេញ នារសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩នេះ ក្រោមបញ្ច​ប់កា​របំពេ​ញទ​ស្សនកិ​ច្ចផ្លូវការ នៅប្រទេសចិន សម្ដេចពិជ័យសេ​នា​ ទៀ បាញ់ បានអះអាងថា ​ទំហំទឹកប្រាក់ដែលមហាមិត្តចិ​ន​បង្កើ​ននេះ គឺជាការបញ្ជាក់អំពី​កា​រព​ង្រឹង​កិច្ចសហប្រតិបត្តិការរវាងប្រ​ទេ​ស​ទាំងពី​រ​កម្ពុជា-ចិន។ សម្ដេចពិជ័យសេនា ​ទៀ បាញ់ បានថ្លែងថា​ ចិននឹងបង្កើននូវជំនួយឥតសំណង​ដ​ល់ក​ម្ពុជា ខាងវិស័យយោធាទឹកប្រា​ក់​ក្នុ​ងទំហំ ៦០០លានយ័ន​ សម្រាប់យើងយកមក​ពិ​ភា​ក្សា និងចាត់ចែងដើម្បីបង្កើ​ន​នូវ​ស​មត្ថ​ភាពវិ​ស័យ​ការពា​រ​ជាតិរបស់យើង គឺខាងយោធាតែ​ម្ដ​ង​ ដែលនេះបន្ដពីកិច្ចស​ហ​ប្រតិ​ប​ត្តិកា​រជាស្រេច​រួច​ម​កហើ​យ។ ប្រមុខ​ការពា​រជាតិ​របស់កម្ពុជា បានគូសបញ្ជា​ក់​ទៀតថា ក្នុងដំណើរទស្សនកិច្ច​រ​បស់​សម្ដេច ទៅប្រទេ​សចិ​នក្នុ​ងឱកា​សនេះ នឹងធ្វើឲ្យទំនាក់ទំនងដែលមាន​ស្រា​ប់​ កាន់តែរឹងមាំបន្ថែម​ទៀ​ត លើអ្វី​ដែ​លប្រទេស​ទាំ​ងពី​រ បានចុះកិច្ចព្រមព្រៀងកន្ល​ង​មក៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×