Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម៉ូតូ២​គ្រឿងបុ​កគ្នា​ត្រង់​ផ្លូវកែង បន្សល់​ទុកបុរសជនរ​ងគ្រោះ​នៅកន្លែងកើ​តហេតុ ចំំណែកជន​បង្ក​រត់​គេចបានស​ម្រេចនៅក្រុ​ងស្វាយ​រៀង

spot_img

ខេត្តស្វាយរៀងៈបុរ​សម្នាក់​បានរ​ងរ​បួសធ្ងន់ នៅក្នុ​ងករណី​គ្រោះថ្នាក់ចរាចររវាងម៉ូតូនិ​ងម៉ូតូ ដែលហេ​តុកា​រណ៍ខាងលើនេះ​ បានកើ​តឡើងនៅវេលាម៉ោង២០ និង៤៥នាទីយប់ថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ២០១៩ នៅលើផ្លូវ​អក្សរ (T) លេខ ២០៤ ស្ថិតក្នុងភូមិ​ មេភ្លើ​ង សង្កាត់ ស្វាយរៀង ក្រុង ស្វាយរៀង ។

សមត្ថកិច្ចបានឱ្យដឹងថាៈ មាន​ម៉ូតូ​មួយ​គ្រឿង មិនស្គា​ល់ម៉ា​ក អ្នកបើ​កបរ​ក៏មិ​នស្គាល់អ​ត្តស​ញ្ញាណ បើករត់គេចពីកន្លែ​ង​កើត​ហេ​តុ បើកបរពី​លិ​ចទៅ​កើត ។ ចំណែកម៉ូតូមួយគ្រឿ​ង​ទៀ​តម៉ាកViv​a ពណ៌ ខ្មៅ គ្មានផ្លាកលេខ បើកបរដោយឈ្មោះ ​នុ​ន ឈុន ភេទ ប្រុស អាយុ ៤០ ឆ្នាំ មុ​ខរបរ កសិករ រស់នៅភូមិ ព្រៃឆ្លាក់ សង្កាត់ព្រៃឆ្លាក់ ក្រុង ស្វាយរៀង ខេត្ត ស្វាយរៀង បើកបរពីត្បូងទៅ​ជើ​ង មិ​នពាក់​មួក​សុវ​ត្ថិភាព រងរបួសធ្ងន់ ម៉ូតូខូចខាតស្រា​ល​ ។

ប្រភពខាងលើបានឱ្យដឹងទៀតថាៈ ចំពោះមធ្យោបាយរក្សាទុ​ក​នៅអធិ​ការ​ក្រុងស្វា​យ​រៀង ។ដោយឡែកអ្នក​របួ​សស​ម្រាកព្យាបា​លនៅ​ មន្ទីរ​ពេទ្យខេត្តស្វាយរៀង ។ មូលហេតុ អ្នក​បើក​ម៉ូ​តូរត់គេ​ច ពីកន្លែងកើតហេតុមិ​ន​គោរ​ពសិ​ទ្ធិ​អាទិភាព ៕ដោយ៖ វ៉ៃកូ

spot_img
×