Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាកស​ព​ចំនួន ៣៩ត្រូវបានរកឃើញនៅ​ក្នុ​ងកុ​ង​តឺណឺនៅ​អង់​គ្លេស​ អ្នកបើករថយន្ត​ត្រូ​វចា​ប់​ខ្លួន

spot_img

ប៉ូលីសអង់គ្លេសបានធ្វើ​កា​រស៊ើ​បអង្កេត ក្រោយពេលសាកសព​ចំ​នួន ៣៩ត្រូវបានគេរក​ឃើ​ញនៅក្នុ​ងឡា​នកុ​ងតឺ​ណឺមួយ​គ្រឿង​នៅតំបន់ Essex កាលពីព្រឹក​ថ្ងៃ​ពុធ។

នៅក្នុងកុងតឺណឺមា​ន​សាក​សព​មនុស្ស​ពេញ​វ័យចំនួន ៣៨នាក់ និងមនុស្សជំទ​ង់​ម្នាក់​។

អ្ន​កបើ​ករថយន្តកុងតឺណឺនោះត្រូវបានចា​ប់​ខ្លួន​សង្ស័​យពីប​ទឃា​តកម្ម។ ជនសង្ស័យអាយុ ២៥ឆ្នាំ មកពីអៀរឡ​ង់​ខាង​ជើង។

ប្រធានគ្រប់គ្រ​ង​ និងចាត់ចែងនៃប៉ូ​លិ​សក្នុង​តំបន់ Essex ឈ្មោះ Andrew Mariner បាននិយាយថា​ ​”នេះ​គឺជា​សោកនាដកម្មដែលមនុ​ស្ស​ជាច្រើ​ន​បាន​បាត់ប​ង់ជីវិត។ ការស៊ើបអង្កេតរបស់​ពួ​កយើ​ងកំ​ពុង​បន្ត​ធ្វើដើម្បីរកឲ្យដឹងថា​​មាន​អ្វីកើ​តឡើង”។

ពួកយើងកំពុងស្ថិត​ក្នុ​ងដំណាក់កាលកំណត់អត្ត​ស​ញ្ញាណ​រ​បស់ជ​នរងគ្រោះ ហើយវាអាចជាដំណើរការដ៏មា​ន​រយៈ​ពេល​យូរ​។

ប៉ូលីសអង់​គ្លេស​កំពុ​ងធ្វើ​កិច្ច​ការជាមួយនឹងដៃគូពាក់ព័ន្ធដើ​ម្បី​ស៊ើប​អង្កេត ហើយពួកគេជឿជា​ក់​ថា រថ​យ​ន្តធន់ធ្ងន់ខាងលើមកពី​ប្រ​ទេស​ប៊ុល​ការី និងចូលប្រទេសអង់គ្លេស​តា​ម​ច្រក Holyhead ប្រទេសវ៉េល៕​

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Xinhua

spot_img
×