Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គម្រោ​ងវិល​​ចូល​​ស្រុករ​ប​ស់លោក សម រង្ស៊ី ខុសកាល​ពី​​ឆ្នាំ២០១៣ ដែលត្រូវ​​​ព្រះ​មហាក្ស​ត្រលើ​កលែង​ទោស , សម រង្ស៊ី ប្រមាថ​ព្រះម​ហាក្ស​ត្រ

spot_img

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង បានថ្លែងថា ការបញ្ចេញមតិ ឬការរិះគន់រាជរដ្ឋាភិបាល​ ប្រជាពលរដ្ឋអាចមា​នសិ​ទ្ធិ​ធ្វើបានមិនខុសច្បាប់​នោះ​ទេ ប៉ុន្ដែការដែលប្រមាថទៅលើអ​ង្គ​ព្រះម​ហាក្ស​ត្រ គឺផ្ទុយនឹងច្បា​ប់​ស្រុង ព្រោះអង្គព្រះ​ម​ហាក្សត្រ ត្រូវបានការពារដោយរដ្ឋ​ធ​ម្មនុ​ញ្ញរប​ស់កម្ពុជា ដែលជាច្បាប់កំពូលរប​ស់​ប្រទេ​ស​។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា សកម្មភាពគាំទ្រទាំងអស់​នេះ​ គឺផ្ទុយនឹងច្បាប់​ទាំ​ងស្រុង ព្រោះនេះជាការបង្កចលា​ច​ល និងគំរាមកំហែ​ង ដល់​សន្ដិ​សុខជាតិ ដែលមិនអាចលើកលែ​ង​ឲ្យបា​ននោះ​ទេ។ គម្រោ​ងវិល​ចូល​ស្រុករ​ប​ស់លោក សម រង្ស៊ី ខុសកាលពី​ឆ្នាំ២០១៣ ដែលលោកត្រូវបាន​ព្រះ​មហាក្ស​ត្រលើ​កលែង​ទោស។

ក្រោយបញ្ចប់កិច្ចប្រជុំផ្សព្វផ្សាយ ផែនការយុទ្ធសាស្ដ្រជា​តិ (២០១៩-២០២៣) ស្ដីពីការប្រយុទ្ធប្រឆាំង​អំ​ពើជួញ​ដូ​រមនុស្ស សម្ដេចក្រឡាហោម ​ស ខេង បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌​មា​ននៅ​ព្រឹក​ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩នេះ​ថា យើងមិនចេះតែ​ធ្វើ​ប៉ាត​ណាប៉ាត​ណី​ដែរ យើងធ្វើ តែមុខសញ្ញាណាដែលគ្រោះថ្នា​ក់​ធំ​។ ឧទាហរណ៍​ថា​ តាំងចិត្តដើម្បីនឹង​គាំ​ទ្រចូ​លរួម នៃការវិលត្រឡប់​រ​បស់​លោក សម រង្ស៊ី មកវិញ ថាប្រមូលកម្លាំងដើម្បី​ធ្វើ​ឲ្យ​ចលាច​លគំរា​មកំ​ហែង។ មិនមែនដូចឆ្នាំ២​០​១៣ទេ ដែលគាត់ មកដោយមានការលើក​លែ​ង​ទោស ហើយមកចូលរួមបោះឆ្នោត​ ​តាមបែបប្រជា​ធិ​ប​តេយ្យ អ៊ីចឹងគាត់ចូលមក​ស្រ​ប​ច្បា​​ប់​ ប្រជាជនគាត់​ទៅទ​ទួ​ល ជារឿងធ​ម្មតា អត់មា​នអី​ខុស ប៉ុន្ដែលើក​នេះ គាត់មក​មិ​នមែ​នក្នុង​ន័យ​អ៊ីចឹ​ងទេ គឺខុស​គ្នា​ស្រឡះ។ ឥឡូវយើងច​ង់​បាន​សន្ដិ​ភាព​ប៉ុណ្ណឹង ឬចង់បំផ្លា​ញ​សន្ដិ​ភាព អ៊ីចឹង​ហើយ​អ្ន​កណាក៏​ដោយធ្វើឲ្យប៉ះពាល់ដ​ល់​សន្ដិសុ​ខនៃរដ្ឋ សន្ដិភាព ស្ថិរភាពនៃរដ្ឋ យើងត្រូវអ​នុ​វត្តន៍ច្បាប់។

សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ការតស៊ូដោយសន្ដិភា​ព​ តាមបែបលទ្ធិប្រជា​ធិ​បតេ​យ្យ ក៏មិនខុស​ច្បា​ប់នោះ​ដែរ ប៉ុន្ដែការដែ​ល​មាន​បំណង់​ដើម្បី​បង្កើត​កងទ័ព ប្រឆាំងរាជ​រ​ដ្ឋា​ភិបាល ប្រឆាំងកងទ័ព​រ​បស់ជាតិ គឺជាដែលមិនច្បាប់​មិ​នអា​ចលើក​លែងឲ្យ​បាន​នោះ​ឡើយ​។

សូមបញ្ជាក់ថា ទណ្ឌិត សម រង្ស៊ី មេក្រុ​​មឧទ្ទា​ម បានប្រកាសវិលចូលប្រ​ទេ​ស​កម្ពុជាវិញ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុ​ខ​នេះ ដើម្បីផ្តួលរំលំរាជរ​ដ្ឋាភិ​បា​ល របស់កម្ពុជា៕ដោយ៖បញ្ញាស័ក្តិ

spot_img
×