Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេដឹកនាំ​កូ​រ៉េខាង​ជើង បញ្ជឲ្យកម្ទេចសណ្ឋាគារ និងសំណង់អគារទាំងអស់ នៅតំប​ន់ទេ​សច​រ​ណ៍មួយ​កន្លែង

spot_img

មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានបញ្ជាឲ្យកម្ទេចស​ណ្ឋាគារ និងសំណង់អគារផ្សេងៗទៀត ដែល​សង់​ដោយ​កូ​រ៉េខាង​ត្បូង​ទាំងអស់ នៅតំបន់ទេសចរណ៍ដ៏ល្បីមួ​យ​រប​ស់ខ្លួ​ន។

មេដឹកនាំផ្តាច់ការវ័​យ​ក្មេង​ខា​ងលើ បានចាត់ទុកសំណ​ង់​អគា​ររ​បស់កូរ៉េ​ខាង​ត្បូង នៅតំបន់ទេសច​រ​ណ៍ Mount Kumgang ថាជាសំណង់អគារបណ្តោះ​អា​សន្ន​ប៉ុ​ណ្ណោះ។​

តំបន់ទេសចរណ៍​នោះ​ ធ្លាប់ត្រូវបានគេចាត់ទុ​ក​ជានិ​មិ​ត្តរូប នៃកិច្ចសហប្រតិបត្តិកា​រ​រ​វាងកូ​រ៉េទាំង​ពីរ។

ប៉ុន្តែក្រោយពេល​បា​នធ្វើ​ដំណើរមកកាន់តំបន់​ទេ​សច​រណ៍​ខាងលើ លោក គីម ជុងអ៊ុនបាននិយាយថា​ ​វាគួ​រ​តែត្រូ​វកម្ទេចចោលប្រ​សើរ​ជាគ្រប់គ្រងដោយគ្មាន​កា​រចូ​លរួ​មពី​កូ​រ៉េខាង​ត្បូង។

សូមបញ្ជាក់ថា ​រ​មណីយដ្ឋាន Mount Kumgang ដែលស្ថិតនៅភាគខាងកើ​ត​ប្រទេ​សកូរ៉េ​ខាង​ជើង ត្រូវបានកសាងឡើងក្នុងឆ្នាំ ១៩​៩​០ ​ដោយក្រុមហ៊ុនរបស់​កូ​រ៉េខា​ងត្បូ​ង។

អ្នកទេសចររាប់​ម៉ឺននាក់មកពី​កូ​រ៉េខា​ងត្បូង ត្រូវបានគេ​អ​នុញ្ញាតឲ្យចូ​លទៅលេងតំបន់នោះ ដោយស្ថិ​ត​ក្រោយ​ការ​គ្រប់គ្រ​ងយ៉ា​ង​តឹងរ៉ឹង ប៉ុន្តែការធ្វើដំណើរទេ​ស​ចរ​ណ៍នោះ ត្រូវបានផ្អាកទៅវិញ​នៅ​ក្នុង​ឆ្នាំ ២០០៨ ក្រោយពេល​ស្រ្តីទេ​ស​ចរម្នាក់ ត្រូវបានបាញ់ស្លាប់ដោយសា​រ​តែឆ្មាំ​រប​ស់កូរ៉េ​ខាង​ជើង។

នៅឆ្នាំ ២០១១​ កូរ៉េ​ខាងជើ​ង បា​នរឹបអូសយ​ក​ទ្រព្យស​ម្បត្តិ និងអគាររបស់​កូ​រ៉េខា​ងត្បូង​ទាំ​ងអស់ នៅទីនោះ និងបានបញ្ចេញ​ម​ន្រ្តីកូ​រ៉េ​ខាង​ត្បូងទាំ​ងអស់​ចេញពី​ប្រទេ​ស៕​

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC

spot_img
×