Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ូលិសស្រុកកៀនស្វាយ បង្ក្រាបអ្នកកត់កន្ទុយលេខ ចំណែកមេកន្ទុយលេខធំ ដើរធ្វើរំភើយគ្មានអ្នកហ៊ានទៅក្បែរសោះ

spot_img

កណ្ដាល៖លោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយ បានបញ្ជាកម្លាំងព្រហ្មទណ្ឌស្រុ​កកៀ​នស្វាយ បង្ក្រាបល្បែ​ងស៊ីសងកន្ទុ​យលេខ និងឃា​ត់ខ្លួ​នអ្នកកត់កន្ទុយលេខម្នាក់ កាលពីល្ងាចថ្ងៃទី​២៣ ខែតុលា ឆ្នាំ២០១៩ នៅចំណុចភូមិខ្សុំ​ ឃុំប​ន្ទាយ​ដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ពាក់ព័ន្ធករណីមហាជន បានសម្តែងការកើតសរសើរដល់សមត្ថកិច្ចថា ពិតជាពូកែមែន ចាប់បានអ្នកកត់​កន្ទុយ​លេខតូចតាច ។ មជ្ឈដ្ឋាននានា បានបញ្ចេញមតិថា ចំណែ​កមេ​​ឆ្នោត​ក​​ន្ទុយ​​លេខធំ ពុំដែល​​ឃើ​ញ​​ចាប់​​សោះ សង្ស័យត្រូវថ្នាំមេឆ្នោ​ត​​ហើ​យ​​ទេដឹ​ង។

នគរបាលស្រុកកៀនស្វាយ​ បានឲ្យដឹងថា ជនសង្ស័យ ឈ្មោះញឹម សាវ៉ន ភេទស្រី អាយុ ៣៧ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកត់ឆ្នោត ​មាន​ទីលំ​នៅភូ​មិអង្គ​រ​ជ័យឃុំ បន្ទាយដែក ស្រុកកៀនស្វាយ ខេត្ត កណ្តាល។ វត្ថុតាងចាប់យ​ករួ​មមាន៖ ម៉ូតូ១គ្រឿងម៉ាកហុងដា C125 ពណ៌ខ្មៅ សេរីឆ្នាំ២០១៦ ពាក់ផ្លាកលេខ1FL2605 ទូរស័ព្ទដៃចំនួន 2គ្រឿង ក្រដាស់​កាត់តូ​ចៗសម្រាប់កត់​លេខ​​ឆ្នោតវៀតណា​មរួច ​ចំនួន​18សន្លឹក និងមិនទាន់កត់លេខ​ឆ្នោ​តវៀត​ណាម ចំនួន២៩សន្លឹ​ក ​ឆ្នោតមហាសំណា​ង​យាយ​សំ យាយ​សយ49ស​ន្លឹកកោសរួច (ឆ្នោតខ្មែរ) ។
ឆ្នោ​ត​មហាសំ​ណាង​យាយសំ​ក្តី​ស្រម៉ៃ​ ចំនួន7សន្លឹក កោសរួច(ឆ្នោតខ្មែរ) ឆ្នោត​មហា​សំណាង​ឥត​ព្រំដែន​ចំនួ​ន2សន្លឹក កោសរួច (ឆ្នោតខ្មែរ) ឆ្នោតឆ្នាំ​កុរ​នាំសំ​ណាងចំ​នួន​43ស​ន្លឹក កោសរួច (ឆ្នោត​ខ្មែរ) ប៊ុចសរសេរចំនួន7ដើម កាស្យូ1 ក្រដាស់កាបោនទ្រាប់​កត់​ឆ្នោតវៀ​តណា​ម​ចំនួន ២សន្លឹក។ ក្រដាស់​ធំក​ត់លេ​ខឆ្នោ​តវៀត​ណាមរួ​ច​ចំនួន 27សន្លឹក និងមិន​ទាន់កត់ឆ្នោ​តវៀ​តណា​ម ចំនួន15សន្លឹក ប្រាក់រៀ​លចំ​នួន450000រៀល ប្រាក់ដុល្លារ ចំនួន70ដុល្លារ ប្រដាប់​កិប​ក្រដា​ស1 កាបូបស្ពាយមួយពណ៌​ខ្មៅ​។

លោកអធិការបន្តទៀតថា កម្លាំង​ជំនាញ បានចុះល្បាតក្នុងភូមិសាស្រ្ត​ ដើម្បីមើ​លមុ​ខស​ញ្ញារហូត​ដ​ល់មាន ការប​ង្រ្កាប​បទល្មើសល្បែងស៊ីសងខុសច្បា​ប់​ (កត់ឆ្នោ​ត) រួចឃាត់ខ្លួន​បា​នជន​សង្ស័​យ រួមទាំងវត្ថុ​តាង​សម្រាប់កត់ឆ្នោតវៀតណា​ម យកមកអធិការ​ដ្ឋា​ននគ​របា​លស្រុ​កកៀ​នស្វាយ ដើម្បីសាកសួ​រ។ ក្រោយពី​សាក​សួររួច ជនស​ង្ស័យ​បានសា​រភា​ពថា ខ្លួនពិ​តជា​បានប្រព្រឹត្តល្បែងកត់ឆ្នោ​ត​ខ្មែរ និងឆ្នោ​ត​វៀតណាម ពិតប្រាកដមែន៕ ដោយ៖កូឡាប

spot_img
×