Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជិះម៉ូតូ​បត់ឆ្វេង មិនប្រយ័ត្ន ត្រូវរ​ថ​យន្តបុ​ករ​ងរ​បួស​ធ្ងន់

spot_img

ខេត្តស្វាយរៀងៈ បុរសម្នាក់បានរងរបួ​សធ្ងន់ នៅក្នុ​ងក​រណីគ្រោះ​ថ្នាក់ច​រាចរមួយ រវាងរថយន្ត​និងម៉ូតូ ដែលហេតុការណ៍ខាងលើ​នេះ បានកើតឡើងកាលពីវេលាម៉ោង 9 និង 50 នាទីព្រឹកថ្ងៃទី 24 ខែ តុលាឆ្នាំ 2019 លើផ្លូវជាតិលេខ 13 ត្រង់ចំណុចភូមិតាណែងឃុំសង្កែ ស្រុករំដួលខេត្តស្វាយរៀង។ ករណីមានគ្រោះថ្នាក់ចរាចរ កើតឡើងរវាងរថ​យ​ន្តនិងម៉ូតូ បញ្ច្រាសទិសគ្នា។

សមត្ថកិច្ចបានឱ្យដឹងថាៈ អ្នកបើកបររថយន្តឈ្មោះយ​ក ប៊ូធី ភេទប្រុស អាយុ 50 ឆ្នាំរស់នៅភូ​មិស្រែ​ថ្មី ឃុំឃ្សឹម ស្រុកស្នូល ខេត្តក្រចេះ បានបើករថយន្តពី​ជើងទៅត្បូង បើកឡានម៉ាកកាមរី​ ព​ណ៌សម្បកឪឡឹកពាក់ផ្លាកលេខ កណ្តាល 2A 0494 មកដល់ចំណុ​ចកើ​តហេតុ បានបុកម៉ូតូមួយគ្រឿ​ង​ទៀត​ ដែល​ធ្វើដំ​ណើពីត្បូ​ងទៅជើ​ង ហើយប​ត់ឆ្វេង​បណ្ដាល​ឲ្យដួ​ល។ រួចហើយរថ​យ​ន្តក៏​បន្ត​ដំណើទៅ​មុខ មកដល់ត្រង់ចំណុច​ផ្សា​រកំ​ពង់ចក ត្រូវសមត្ថកិច្ចឃាត់មកសួ​រ​នាំតែម្ត​ង​។

ប្រភពដដែលបានបន្តថាៈ អ្នកបើកបរម៉ូតូ ឈ្មោះ មក ធឿន ភេទប្រុសអាយុ 47ឆ្នាំ រស់នៅភូមិតាជោរ ឃុំសង្កែ ស្រុករំ​ដូល ​ខេត្តស្វាយរៀង រងរបូសធ្ងន់ (ពាក់មួកសុ​វត្ថិ​ភាព) ជិះម៉ូតូម៉ាកហុងដា សេរី 2016 ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ 1​GA1385 ម៉ូតូខូចខា​តធ្ងន់។ មូលហេតុ អ្នកបើ​កប​រម៉ូ​តូប​ត់ឆ្វេង។ បច្ចុប្បន្ន អ្នកបើកបរម៉ូ​តូ​បានបញ្ជូនទៅម​ន្ទីរពេទ្យ ប្រទេសវៀតណាម​។​ អ្នកបើ​កប​ររថ​យន្ត​ យកមកសួរនាំនៅអធិការដ្ឋានស្រុករំ​ដួ​ល ដើម្បីបន្តនីតិវិធី។ មធ្យោបាយរក្សា​ទុក​នៅអធិការដ្ឋាននគរបាលស្រុក​រំ​ដួល៕ដោយ៖ វ៉ៃកូ

spot_img
×