Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រកា​ស​​ចូ​ល​កា​ន់មុ​ខតំណែង​​ប្រធាន​​​មន្ទីរ​​ និងអនុប្រ​​ធា​​ន​​ម​ន្ទីរ​ការងារ ខេត្តស្វាយរៀង

spot_img

ខេត្តស្វាយរៀងៈ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​និង​​បណ្តុះ​បណ្តាល​​​វិជ្ជាជីវៈ និងលោក ម៉ែន វិបុល អភិបាលខេត្តស្វា​យ​រៀង​ នាព្រឹក​ថ្ងៃព្រហស្បត៍ ១១រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៩​នេះ ​បាន​​អ​ញ្ជើញ​ជា​អធិបតី​ភា​ព​​ក្នុង​ពិធី​ប្រកាស​ចូល​កា​ន់មុខ​តំណែ​ង​លោក អ៊ូ សុខ​ខឿន ជា​ប្រធាន​មន្ទីរ​​កា​រងា​រ និង​បណ្តុះប​ណ្តា​ល​វិជ្ជាជីវៈ​ខេត្ត​ស្វា​យរៀង និងលោក ស្រី ថង លីដា ជាអនុប្រធានមន្ទីរ​កា​រងា​រ ស្ថិតនៅ​សាលប្រជុំ​​សា​លាខេ​ត្ត​ស្វាយ​រៀង​​។​

លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានមានប្រសាសន៍​លើក​ឡើង អំពីស្ថានភាព​ភូ​មិសាស្ត្រ និងវឌ្ឍនភា​ពការងារ ដែលរដ្ឋបាលខេត្ត​ស្វា​យរៀង សម្រេច​បាន​រហូតមានការអ​ភិវឌ្ឍរី​កចម្រើ​ន លើគ្រប់វិស័យគិតមក​ដ​ល់ឆ្នាំ២​០១​៩​នេះ។

​លោកបណ្ឌិត អ៊ិត សំហេង មានប្រសាសន៍​​​កោត​សរសើ​រ ​និង​វាយតម្លៃ​ខ្ព​ស់​​ចំ​ពោះ​រដ្ឋ​បាល​​ខេត្តស្វា​យរៀង ដែល​បាន​ខិតខំ​ដោះ​ស្រា​យ​​នូវ​រាល់​បញ្ហា និង​បំពេញ​រា​ល់​​កិ​ច្ចកា​រ​នានា ​ដែល​រាជរដ្ឋាភិបាល​ប្រគល់ជូ​ន​​បាន​​យ៉ាង​ល្អ ហើយ​ដែល​បានធ្វើឲ្យខេត្ត​ទទួលបាន​ការរីក​ចម្រើន​គួ​រ​​ជាទី​មោទនៈ ​និង​បាន​កោតសរ​សើ​រ​ចំ​ពោះ​ម​ន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជា​ជី​វៈ​​ខេត្តស្វាយ​រៀ​ង ដែល​បាន​សហការ​​យ៉ា​ង​​ល្អ ជាមួយនឹង​រដ្ឋបាល​ខេ​ត្ត​​ស្វាយ​រៀង អាជ្ញាធរ​ដែ​នដី មន្ទីរជំនាញ​ពាក់​ព័​ន្ធ និង​ស្ថាប័ន​មាន​សម​ត្ថ​កិច្ច​​នានា ​ក្នុង​ខេត្តស្វា​យ​រៀង​ ក្នុងការ​ដោះស្រាយ​បញ្ហា​​ជូ​ន​​បងប្អូន​កម្មករនិយោ​ជិ​ត និង​ចូលរួម​​អ​នុវត្តន៍​ច្បាប់​​ស្តីពី​​ការងារ សំដៅ​ធានាបាន​នូវ​​ល​ក្ខខ​ណ្ឌ​កា​រងារ​​ល្អប្រសើ​រ និង​សុ​ខុ​ដុម​នីយក​ម្ម​​ទំនា​ក់ទំ​នង​​វិជ្ជាជីវៈ និង​អនុ​វត្តន៍​ប្រក​បដោ​យ​ជោ​គជ័យ ស្របតាម​អនុសាសន៍​ដ៏​​​ខ្ព​ង់ខ្ពស់ ទាំង​១០​ចំណុចរប​ស់​សម្តេ​ច​​អគ្គ​មហា​សេនាប​តី​​តេ​​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​នៃ​​ព្រះរា​ជាណាច​ក្រ​​កម្ពុជា ដែល​បាន​យកចិត្តទុកដាក់​​​ខ្ពស់​​ដ​ល់​​សុខទុក្ខ និង​ជីវភាព​រស់នៅ​រ​​ប​ស់បង​​ប្អូន​​កម្មក​រនិ​យោជិ​ត​។​

លោករដ្ឋមន្ត្រី ក៏បាន​ចូលរួម​សូម​អ​ប​អរ​សាទរ​​ចំពោះ​​លោក អ៊ូ សុខឿន ដែល​ទទួលបាន​មុខតំ​ណែ​ង​​ថ្មី​នេះ ជំនួស​លោក ហាស់ ប៊ុន​ធី ដែល​ត្រូវ​ចូល​និ​វត្តន៍ លោក​សង្ឃឹមថា ​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​គ្រ​ប់​​ថ្នាក់ ក្រោម​ឱវាទ​ក្រសួ​ង​​កា​រងារ និង​បណ្តុះបណ្តាល​​វិ​ជ្ជាជីវៈ​ និង​រដ្ឋបាល​​​ខេ​ត្តស្វាយ​រៀង​​ទាំងអស់ នឹង​ខិតខំ​បំពេញកា​រ​ងារ​​រួមគ្នា ដើម្បី​សម្រេចបាន​នូវ​​​សមិទ្ធ​ផល​​ថ្មីៗ​ជូន​រាជរដ្ឋាភិបា​ល​​ប​ន្ថែមទៀ​ត​។​

​លោកប​ណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ ​និ​ង​ប​ណ្តុះប​ណ្តាល​​វិជ្ជា​ជីវៈ បានស្នើ​ដល់ លោក​ប្រធាន​មន្ទីរ​​ថ្មី ត្រូវ​យកចិត្តទុ​ក​ដាក់​​ឱ្យបាន​ម៉ឺងម៉ាត់​​​ក្នុងកា​រ​បំ​ពេញការងារ​តាម​តួនាទី​​ភា​រកិច្ច​​ឱ្យ​បាន​ល្អ ព្រមជាមួយ​នោះ​​ត្រូ​វ ៖

១-​ត្រូវ​ចូលរួម​អ​នុ​វត្តន៍​ប្រកបដោយ​ស្មារតី​ទ​ទួ​លខុស​ត្រូវ​​នូវ​រាល់ ភារកិច្ច​ដែល​ក្រ​សួ​ង និង​រដ្ឋបាល​ខេត្តស្វាយ​រៀ​ង​​ប្រគល់​ជូន​។​

២-​ត្រូវមាន​​សា​មគ្គី​ភាព ឯកភាព​ផ្ទៃក្នុ​ង​​ឱ្យ​បាន​ល្អ សំដៅ​បង្កើន​ប្រសិ​ទ្ធ​ភាព​​កា​រងារ ​ឱ្យបាន​ទាន់​ពេ​លវេលា​​។​

៣-​ត្រូវ​យក​ចិ​ត្តទុ​កដាក់​ក្នុង​ការងារ​​ផ្ត​ល់​សេ​វា​ឱ្យ​​បានល្អ ប្រកបដោយ​វិជ្ជាជីវៈ​​​ខ្ព​ស់ និង​ទាន់ពេលវេ​លា​ សក្តិ​សមជា​​មន្ត្រី​ផ្តល់​​​សេវា​​ល្អ ជូន​បងប្អូន​កម្មករ​​​និយោ​ជិត និង​ប្រជាពលរដ្ឋ​​។​

៤-​ត្រូវខិតខំ​អនុវត្តន៍​ឱ្យ​បាន​​ម៉ឹងម៉ាត់​​រាល់​​បទបញ្ជា និង​គោលការណ៍​ទាំងឡាយ​​រ​បស់​​រាជ​រដ្ឋាភិបា​ល​។​

៥-​ត្រូវគោរព​នូវ​​​ឋានា​នុក្រម​ការងារ​ឱ្យបាន​​​ខ្ជាប់​ខ្ជួន សំដៅ​ធានា បាន​នូវ​ប្រសិទ្ធភាព​​​ការ​ងារ​ខ្ព​ស់​។​

៦-​ចំណុច​ចុងក្រោ​យ​​ដែ​លជា​​ចំណុច​​សំខាន់បំផុត ត្រូវគោរព​ឱ្យបាន​​នូ​វ​​អភិក្រ​ម​​ទាំង​៥ របស់​សម្តេច​តេ​ជោ​នា​យ​ករដ្ឋ​មន្ត្រី “​ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យា​បាល និង​វះកាត់​” និង​បាវចនា ២ គឺ​កែទម្រង់​​​ខាងក្នុង បង្កើន​មិត្ត​ខាងក្រៅ​ក្នុ​ង​​ស្មា​រតី​​ឯ​ករាជ្យ៕ដោយ៖វ៉ៃកូ

spot_img
×