Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កំណើន​នៃ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា និង​ជប៉ុន​មាន​សន្ទុះ​កើន​ទ្បើង​ស្មើនឹង ១,៦ ពាន់​លាន​ដុល្លារ​

spot_img

(​ភ្នំពេញ​)៖ វិស័យសេដ្ឋកិច្ច​-​ពាណិជ្ជកម្ម កំណើន​នៃ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា និង​ជប៉ុន​មាន​សន្ទុះ​កើន​ទ្បើង​ស្មើនឹង ១,៦ ពាន់​លាន​ដុល្លារ​អាមេរិក នៅ​ឆ្នាំ​២០១៨ កើន​ប្រមាណ ១០% ធៀប​ទៅ​ឆ្នាំ​២០១៧ ហើយ​អាច​កើន​ដល់ ២ ពាន់​លាន​ដុល្លារ​អាមេរិក នៅ​ឆ្នាំ​២០២០ នាពេលខាងមុខ​។

​នៅ​រសៀល​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៩ នា​ទីស្តីការក្រសួង លោក​ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​លោក មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូត​ថ្មី​របស់​ជប៉ុន​ប្រចាំ​កម្ពុជា​។​

​ជា​កិច្ច​ចាប់ផ្តើម លោក​រដ្ឋមន្ត្រី បាន​សម្តែង​ការស្វាគមន៍​ចំពោះ លោក​មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ ដែល​ត្រូវបានតែងតាំង​ជា​ឯកអគ្គរាជទូត​ថ្មី​របស់​ជប៉ុន​ប្រចាំ​កម្ពុជា និង​ស្វាគមន៍​ចំពោះ​ការ​គ្រង​រាជ​ប័ល្ល​ង្ករ​បស់​ព្រះ​ចៅ​អធិរាជ Naruhito ព្រមទាំង​ចូលរួម​សោកស្តាយ​យ៉ាងខ្លាំង និង​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ចំពោះ​ការបាត់​បង់ជីវិត និង​ការខូចខាត ដោយសារ​ព្យុះ​កំណាច​ទី​ហ្វុ​ង Hagibis នៅក្នុង​ប្រទេស​ជប៉ុន​កាលពីពេល​ថ្មីៗ​កន្លងមកនេះ​។

​នៅក្នុង​ជំនួប​ពិភាក្សា​នេះ លោក​រដ្ឋមន្ត្រី បាន​លើកឡើងថា កម្ពុជា និង​ជប៉ុន មាន​ចំណងមិត្តភាព​ជា​យូរ​មកហើយ ដែលជា​ហេតុ​នាំ​ឲ្យ​ប្រទេស​ទាំងពីរ​មាន​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ស្អិតល្មួត​ទាំង​វិស័យ​ការទូត និង​វិស័យសេដ្ឋកិច្ច​-​ពាណិជ្ជកម្ម កំណើន​នៃ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​មាន​សន្ទុះ​កើន​ទ្បើង​ស្មើនឹង ១,៦ ពាន់​លាន​ដុល្លារ​អាមេរិក នៅ​ឆ្នាំ​២០១៨ កើន​ប្រមាណ ១០% ធៀប​ទៅ​ឆ្នាំ​២០១៧ ហើយ​អាច​កើន​ដល់ ២ ពាន់​លាន​ដុល្លារ​អាមេរិក នៅ​ឆ្នាំ​២០២០ នាពេលខាងមុខ​។

​ឆ្លៀត​ក្នុងឱកាស​នេះ​ផងដែរ លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា មាន​ស្ថេរភាព​នយោបាយ​ពេញលេញ កម្ពុ​ជាមាន​កំណើនសេដ្ឋកិច្ច​ប្រមាណ ៧,២ អស់​រយ​:​ពេល​ជាង​ពីរ​ទសវត្សរ៍​មកនេះ​។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន​ជប៉ុន​ជាច្រើន​បាន​នឹង​កំពុង​ពង្រីក​អាជីវកម្ម​នៅ​កម្ពុជា និង​បាន​ផលិត​ផលិតផល​មួយចំនួន​នាំទៅ​ប្រទេស​ថៃ តាម​កម្មវិធី​ថៃ​បូក​មួយ ជាមួយគ្នានេះ​ផងដែរ ផ្សារ​អ៊ី​អន​ទី​បី នឹង​ចាប់ផ្តើម​សាងសង់​នាពេល​ឆាប់ៗ​ខាងមុខនេះ​។​

​លោក មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ បាន​គូសបញ្ជាក់ថា ចំនួន​វិនិយោគិន និង​ក្រុមហ៊ុន​ជប៉ុន​នៅ​កម្ពុជា​មានការ​កើន​ទ្បើង​ជា​បន្តបន្ទាប់ បានរួម​ចំណែក​ដល់​កំ​ណើ​ន​សេដ្ឋកិច្ច ដែល​ជួយ​ឲ្យ​ប្រជាជន​ប្រទេស​ទាំងពីរ​កាន់តែ​យល់ដឹង​ពីគ្នា​ទៅវិញទៅមក​កាន់តែ​ជិតស្និទ្ធ និង​បាន​សង្កត់ធ្ងន់ថា​កត្តា​ស្ថេរភាព​នយោបាយ​បាន​នាំ​ឲ្យ​កំណើនសេដ្ឋកិច្ច​កម្ពុជារ​ក្សា​បាន​ប្រមាណ ៧,២%​។

​លោក​មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ ក៏បាន​គាំទ្រ​ដល់​ការខិតខំ​ប្រឹងប្រែង​រប​ស់​ក្រសួងពាណិជ្ជកម្ម ក្នុងការ​ជំរុញ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ ផ្អែក​តាមរយៈ​ជំនួប​ពិភាក្សា​ការងារ វេទិកា​ធុរកិច្ច ការ​ផ្គូរ​ផ្គង​វិនិយោគិន និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម ដើម្បី​ទាក់ទាញ​អ្នកវិនិយោគ​ផ្ទា​ល់ពី​ជប៉ុន​។

​លោក​រដ្ឋមន្ត្រី​ក៏បាន​សម្តែង​ការគាំទ្រ និង​សហការ​ល្អ​ចំពោះ​ឯកឧត្តម មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ ក្នុងពេល​បំពេញការងារ​នៅ​កម្ពុជា និង​បានស្នើ​ដល់​ភាគី​ជប៉ុន​ផ្តល់​ការយកចិត្តទុកដាក់​ដ​ល់​ការវិនិយោគ​ការកែច្នៃ​ម្ហូបអាហារ កសិផល បន្លែ​ផ្លែឈើ និង​ជួយ​ផ្តល់ជំនួយ​បច្ចេកទេស សម្ភារ​:​បរិក្ខា និង​ការបណ្តុះបណ្តាល​ដល់​មន្ត្រី​អគ្គនាយកដ្ឋាន​កាំកុងត្រូល​កម្ពុជា​។​

​ជាការ​ឆ្លើយតប លោក​មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ បាន​គូសបញ្ជាក់ថា ឯកឧត្តម​យល់ថា រាល់​មតិយោបល់​របស់​ឯកឧត្តម​រដ្ឋមន្ត្រី គឺជា​កត្តា​សំខាន់​ក្នុង​ការជួយ​បង្កើន​ការនាំចេញ​របស់​កម្ពុជា និង​ជា​កិច្ច​ការដែល​ត្រូវ​សហការគ្នា​នាពេលខាងមុខ​៕​ដោយ​៖​កូ​ឡាប​

spot_img
×