Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន ៖ កម្ចាត់​ចោល​ក្រុម​ឧទ្ទាម​ក្រៅច្បាប់ ដែលមាន​ចេតនា​បំផ្លិចបំផ្លាញ​សុវត្ថិភាព និង​សន្តិសុខ​ជាតិ​

spot_img

​ភ្នំពេញ ៖ ពាក់ព័ន្ធ​នឹង​កិច្ចប្រជុំ​ផែនការ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​ព្រះរាជ​ពិធីបុណ្យ​ឯករាជ្យ​ជាតិ និង​ព្រះ​រាជពិធី​បុណ្យអុំទូក និង​ផែនការ​ការពារ ទប់ស្កាត់​ឧបាយកល​ក្រុម​ឧទ្ទាម នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន ដែលជា​ប្រធាន​អង្គប្រជុំ បានដាក់​ផែនការ​កម្ចាត់​ចោល​ភ្លាម​ចំពោះ​ក្រុម​ឧទ្ទាម​ក្រៅច្បាប់ ដែលមាន​ចេតនា​បំផ្លិចបំផ្លាញ​សុវត្ថិភាព និង​សន្តិសុខ​ជាតិ​។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ អញ្ជើញ​ដឹកនាំ កិច្ចប្រជុំ​ផែនការ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាស​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​ឯករាជ្យ​ជាតិ និង​ព្រះ​រាជពិធី​បុណ្យអុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ឆ្នាំ​២០១៩ និង​ផែនការ​ការពារ ទប់ស្កាត់​ឧបាយកល​ក្រុម​ឧទ្ទាម ក្រៅច្បាប់ ដែល​ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ និង​របបរាជានិយម រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​២៤ ខែតុលា ឆ្នាំ​២០១៩​នះ នៅ​សាលា​រាជធានី​ភ្នំពេញ​។​

​កិច្ចប្រជុំ​នេះ ក៏មាន​ការអញ្ជើញ​ចូលរួម​ពី រដ្ឋលេខាធិការ​ក្រសួងការពារជាតិ អគ្គបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ​កង​អង្គរក្ស អភិបាល​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ជាច្រើនរូប​ទៀត​។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន បាន​មានប្រសាសន៍ថា កិច្ចប្រជុំ​នេះ មាន​គោលបំណង​សំខាន់​គឺ ទី​១-​ដើម្បី​រៀបចំ​ការពារ សន្តិសុខ​និង​សណ្តាប់ធ្នាប់​នៃ​ព្រះរាជ​ពិធីបុណ្យ​ឯករាជ្យ​ជាតិ ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប​និង សំពះ​ព្រះ​ខែ អកអំបុក​។ ទី​២-​ការពារ ទប់ស្កាត់​ឧបាយកល​របស់​ក្រុម​ឧទ្ទាម​ក្រៅច្បាប់ ដែល​មានបំណង​ប៉ុនប៉ង​យក​ពិធី​ជួបជុំ​សប្បាយ​របស់​ប្រជាពលរដ្ឋ​កម្ពុជា ដើម្បី​ធ្វើការ​បំផ្លិចបំផ្លាញ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ និង​របបរាជានិយម​។ ទី​៣-​ការពារ​ពិធី​ជួបជុំ​របស់​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​ពិសា​អំបុក​ការពារជាតិ សាសនា ព្រះមហាក្សត្រ​។​

​លោក​បាន​ថ្លែង​បញ្ជាក់ថា កិច្ចប្រជុំ​នេះ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សភាពការណ៍​សន្តិសុខ សណ្តាប់ធ្នាប់ បច្ចុប្បន្ន​មាន​លក្ខណៈ​ល្អប្រសើរ និង​ប្តេជ្ញា​ការពារ​ឲ្យ​បាន​ដាច់ខាត​នូវ ជាតិ សាសនា ព្រះមហាក្សត្រ និង​រាជរដ្ឋាភិបាល​ស្របច្បាប់ ដែល​កើតចេញពី​ការបោះឆ្នោត ហើយ​កម្ចាត់​ចោល​ភ្លាម​ចំពោះ​ក្រុម​ឧទ្ទាម​ក្រៅច្បាប់ ដែលមាន​ចេតនា​បំផ្លិចបំផ្លាញ​សុវត្ថិភាព និង​សន្តិសុខ​ជាតិ​៕ ​ដោយ ​៖ ​កូ​ឡាប​

spot_img
×