Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប​អ្នកញៀន​ល្បែង​អាប៉ោង​នៅ​ស្រុក​ឧដុង្គ ឃាត់ខ្លួន​៣​នាក់

spot_img

កំពង់ស្ពឺ​៖ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹងថា ពាក្យចាស់​ពោលថា ល្បែង​តែងតែ​វិនាស​កម្លាំង​សមត្ថកិច្ច​នគរ​បាលប​ង្ក្រា​ប​អ្នក​លេងល្បែង​អាប៉ោង​នៅ​ស្រុក​ឧដុង្គ ឃាត់ខ្លួន​៣​នាក់ រួមជាមួយ​វត្ថុតាង​មួយចំនួន ហើយ​សមត្ថកិច្ច​ជំនាញ កំពង​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​។​

ថ្ងៃ​អង្គារ ទី​២២ ខែ តុលា ឆ្នាំ ២០១៩ វេលា​ម៉ោង ១៤:០០ នាទី កម្លាំង​នៃ​អធិការដ្ឋាន នគរបាល​ស្រុក​ឧដុង្គ ក្រោយពី​ទទួលបាន​សេចក្ដីរាយការណ៍​របស់​ពលរដ្ឋ​ល្អ លោក​វរសេនីយ៍ឯក ខឹម សាម៉ុន អធិការនគរបាល​ស្រុក​បាន​ដឹកនាំ​កម្លាំង​ចុះ​ប្រតិ​ប​ត្ដិ​ការបង្ក្រាប​ទីតាំង​លួចលាក់​លេងល្បែង​ស៊ីសង​ខុសច្បាប់ (​អាប៉ោង​) នៅ​ចំណុច​ភូមិ​ទំនប់ទឹក ឃុំ​ចាន់​សែន ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ឃាត់​បាន​មុខសញ្ញា​៣​នាក់ ៖ ១.​ឈ្មោះ ហេង អុល ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ នៅ ភូមិ​ចុង​បឹង ឃុំ​ចាន់​សែន ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ។ ២. ឈ្មោះ សូត សយ ភេទ​ប្រុស អាយុ ៦០​ឆ្នាំ នៅ​ភូមិ​ត្រពាំង​គោ ឃុំ​ចាន់​សែន ស្រុក​ឧដុង្គ​ខេត្តកំពង់ស្ពឺ​។ ៣. ឈ្មោះ ឃុ​យ ធា ភេទ​ប្រុស អាយុ ៤០ ឆ្នាំ នៅ​ភូមិ ត្រពាំង​អន្ទង់ ឃុំ​ចាន់​សែន ស្រុក​ឧុ​ង្គ ខេត្តកំពង់ស្ពឺ​។ សម្ភារៈ​ដកហូត​បានរួម​មាន​៖
​ចាន​ទ្រ បាញ់អាប៉ោង ១ មេអាប៉ោង ១ លុយ​ខ្មែរ ១ លាន​រៀល លុយ​ដុល្លារ ១៦៦ ដុល្លារ ទូរស័ព្ទ ចំនួន ៤​គ្រឿង ម៉ូតូ C125 ពណ៌ ខ្មៅ ស៊េរី​ឆ្នាំ​២០០៨ លេខ​កំពង់ស្ពឺ 1B-0787 ម៉ូតូ គុប​ជ្រុង ពណ៌ ទឹកប៊ិច លេខ​កំពង់ស្ពឺ 1G-8855​។

​បច្ចុប្បន្ន​ជនសង្ស័យ​អ្នកញៀន​ល្បែង និង​វត្ថុតាង កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕​ដោយ​៖​កូ​ឡាប​

spot_img
×