Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ស្ត្រីជនជាតិថៃ ២​នា​ក់ ជួញដូរគ្រឿងញៀនជាង២​៧​គីឡូ ពីកម្ពុជា ទៅហ្វីលីពីន

spot_img

សៀមរាប៖ ស្ត្រីជនជាតិថៃ ២នាក់ ដែលជួញដូរគ្រឿងញៀនប្រភេ​ទ​មេ​តំហ្វេតា​មី​ន ICE ចំនួន ២៧,៣០ គីឡូក្រាមតាមច្រ​ក​អាកា​សយាន​ដ្ឋានអន្តរជាតិខេត្តសៀមរាប ត្រូ​វក​ម្លាំង​មន្ត្រីគយ និងរដ្ឋាករប្រចាំ អា​កាសយានដ្ឋានអន្តរជាតិខេត្ត​​សៀម​រាប ឃាត់ខ្លួន។

សមត្ថកិច្ច បានឲ្យដឹងថា​ ជនសង្ស័យ ឈ្មោះ SAVAENGPHOL SUPHAPORN អាយុ ៣៧ឆ្នាំ និងឈ្មោះ PRACHAMON WIPA អាយុ ៣០ឆ្នាំ ត្រូវសមត្ដកិច្ចឃាត់ខ្លួនកាល​​ពី​យប់​ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ នៅស្ថានីយអ្នកដំណើរចេញ​អា​កា​​ស​យាន​ដ្ឋាន​អន្តរ​ជាតិសៀ​មរាប បម្រុងចេញដំណើរទៅ​កា​ន់ទី​ក្រុងម៉ានីល​ ប្រទេសហ្វីលី​ពី​ន។​

សមត្ថកិច្ចបានបញ្ជូ​ន​​ជនសង្ស័យ ទៅកាន់ស្នងការនគរបាលខេ​ត្ត​​សៀ​មរាប ដើម្បីសាកសួរ និងកសា​ង​សំណុំ​រឿងបញ្ជូនទៅតុលាកា​រ​​៕​ ដោយ៖បញ្ញាស័ក្តិ

spot_img
×