Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​នគបាល ត្រូវការពារឱ្យបាន ​ទោះលះបង់​ត​ម្លៃណា​ ក៏ដោយ ចំពោះមានបុគ្គលណា ចង់មកបំបែកបំបាក់ បង្ក​អស​ន្តិសុ​ខ

spot_img

កណ្តាល៖ លោកនាយឧត្ដមសេនីយ៍ អគ្គស្នងការរងនគរ​បា​លជាតិ បានថ្លែងថា ក្នុងករណីមានបុគ្គល​ណា​ ឬជនអគតិណា ច​ង់មក​បំបែ​កបំបាក់ បង្កអសន្តិសុខ ​សណ្ដាប់​ធ្នាប់​ ឬផ្ដួ​លរំ​លំរាជរដ្ឋាភិបាលស្របច្បាប់​ គឺមន្ត្រី​នគ​បាល ត្រូវការពារឱ្យ​បា​ន ​ទោះលះបង់តម្លៃ​ណា​ ក៏ដោ​យ។​

មន្ត្រីនគបាល គឺមានតួនាទីក្នុងការកា​រ​ពារ ជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ​ ​នៃព្រះរា​ជាណា​ចក្រកម្ពុ​ជា និងការពារឱ្យបាននូវ ​រា​ជរដ្ឋា​ភិបាល​ស្របច្បាប់ ដែលកើតចេញពីឆន្ទៈរប​ស់​ប្រជាពលរដ្ឋ តាមរយៈការបោះ​ឆ្នោ​ត។​ នេះជាការលើកឡើងរ​ប​ស់ លោកនាយឧត្ដមសេនីយ៍​ ​ប៉ែន វិបុល អគ្គស្នងកា​រ​រង​នគ​របា​លជាតិ​ និងជាប្រធាន នាយកដ្ឋា​ន​ បុ​គ្គលិ​ក ក្នុងពិធី ប្រកាសផ្ទេរភា​រ​កិច្ច តែងតាំងមុ​ខ​តំណែង និងបំពាក់ឋានន្ដរស័​ក្ដិ​ មន្ត្រីនគបាលជាតិ ​នៃស្នង​ការ​ដ្ឋាន នគរបា​លខេត្ត​ក​ណ្ដាល កាលពីរសៀលថ្ងៃទី២៤ ​ខែតុលា ឆ្នាំ២០១៩ នៅស្នងការដ្ឋាននគបាលខេ​ត្ត​។

​លោក​នាយឧត្ដមសេនីយ៍ អគ្គស្នងការរង នគរបាលជាតិ ​ក៏បានថ្លែងកោតសរ​សើ​រ ដល់កងកម្លាំង​ន​គរបាលខេ​ត្ដក​ណ្ដាលទាំ​ងមូល ដែលបានខិតខំប្រឹង​ប្រែ​ង ទប់ស្កាត់ និងបង្រ្កាបបទល្មើ​ស​ នៅក្នុងមូលដ្ឋានបាន​យ៉ា​ង​ល្អប្រ​សើ​រ។ លោក បានផ្ដាំផ្ញើ​រដ​ល់​កង​កម្លាំង​ទាំងអស់ ត្រូវសាមគ្គីភាពល្អ​ បន្ដខិតខំប្រឹងប្រែង​ ​ទប់ស្កាត់ និងបង្រ្កាបបទ​ល្មើ​ស​ ជាពិសេសបទល្មើស​គ្រឿ​ងញៀ​ន និងករណី គ្រោះថ្នាក់​ចរាចរ។ ក្រៅពីការងារ​ទាំ​ងអ​ស់នេះ នគរបាល​មូ​លដ្ឋា​ន ត្រូវខិតខំបម្រើ​សេ​វាសា​ធារ​ណៈ ជូនដល់បងប្អូន​ប្រ​ជាពល​រដ្ឋ​ឲ្យបាន​ល្អប្រ​សើរ។

មានប្រសាសន៍ក្នុង​ពិ​ធី លោកនៃ ចារី អភិបាលរងខេត្តក​ណ្ដា​ល បានស្នើដល់កង​ក​ម្លាំង​នគ​របា​លខេ​ត្ដកណ្ដា​ល ត្រូវមានវិ​ធា​នកា​រទ​ប់ស្កាត់ និងបង្ក្រាបឱ្យបាន​ទា​ន់ពេ​ល​វេលា ចំពោះផែនការធ្វើរ​ដ្ឋ​ប្រហារ ការញុះញង់ ឧ​បាយក​ល និង​សកម្ម​ភាពរបស់ក្រុមប្រឆាំង​ សំដៅថែរក្សាឱ្យបានសន្តិ​ភា​ព ស្ថេរភាព និងការអភិ​វ​ឌ្ឍប្រទេស និងបន្តស្មារតីប្រុង​ប្រ​យ័ត្ន​ខ្ពស់ ក្ដាប់ឱ្យបានស​ភា​ពការ​ណ៍ថ្មីៗ សម្រេចឱ្យបាននូវទស្ស​ន​វិស័យ រួមគ្នាដើម្បីសន្តិភា​ព​កម្ពុ​ជា។ ត្រូវសហការល្អជាមួ​យ​អង្គ​ភា​ពក​ង កម្លាំង មន្ទីរ-​អ​ង្គភាពនានា ជុំវិញខេត្ត និងរដ្ឋបាល​គ្រ​ប់ជា​ន់ថ្នាក់ ព្រមទាំងរៀបចំឱ្យមានផែ​ន​ការ​ស​កម្ម​ភាព និងវិធានកា​រ​ច្បា​ស់ លាស់ ជាពិសេសកា​រ​ងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀ​ន ស្ដាប់ធ្នាប់ចរាចរណ៍​ ​និងគ្រោះមហន្តរា​យ​នានា​។
លោកបន្តថា កងក​ម្លាំ​ងនគ​របាល ត្រូវពង្រឹងការងា​រ​ជំ​នាញ ដូចជា ការងារគ្រប់គ្រង​ជ​ន​បរ​ទេស ហត្ថពលករ​ប​រទេ​ស កា​រងា​រសន្តិ​សុខ​ឯកជន និងការងារប្រយុ​ទ្ធ​ប្រ​ឆាំង​អំពើ ជួញដូរមនុស្ស​ ​និងត្រូវបង្កើនប្រ​សិ​ទ្ធ​ភាព នៃការផ្តល់សេវា​ ​ជូនប្រជាពឡរដ្ឋ ដូ​ច​ជា ការផ្ដល់អត្តសញ្ញា​ណ​ប័ណ្ណ​ សៀវភៅគ្រួសារ និងសៀវភៅស្នាក់​នៅ​ ព្រ​មទាំងឯកសាររ​ដ្ឋ​បាល​សំខា​ន់ៗ​ដ​ទៃទៀត ពិសេសត្រូវពង្រឹងសាម​គ្គី​ភា​ព និងឯកភាពផ្ទៃ​ក្នុ​ង​៕ ដោយ៖កូឡាប

spot_img
×