Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិន​​ត្រូវ​​ឱ្យ​​ពួកក្ប​​ត់​ជាតិ សម រង្ស៊ី ដែលហ៊ានប្រមាថ​ព្រះ​​ម​ហា​​ក្សត្រ​ បានបំផុសឱ្យក​ង​​ទ័​ព​​ បែរចុងកាណុង មក​​​រ​​ករ​ដ្ឋា​ភិ​បាល

spot_img

ភ្នំពេញ៖ លោក នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំ​ការ​ ក្រសួងការពារជាតិ បានក្រើនរំ​លឹ​កដល់ នាយទាហាន ពលទាហានទាំងអស់ត្រូវ​ត្រៀ​មឱ្យ​គ្រប់​​លក្ខណៈ ដើម្បីកម្ចាត់ចោលនូវក្រុមជនក្បត់ជាតិ ដែ​ល​ជាក្រុម​ឧទ្ទា​មក្រៅ​ច្បាប់ ​នៅ​ក្រៅប្រទេសមាន​បំ​ណង់​ចង់មកផ្តួលរំលំរដ្ឋាភិបាលស្របច្បា​ប់​។

នៅ​សាកល​វិទ្យាល័យ​ការ​ពារ​ជាតិ​ នៅថ្ងៃ​ទី​២៤​ ខែ​តុលា ​ឆ្នាំ​២០១៩​នេះ ​លោកនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំ​ការ​ ក្រសួងការពារជាតិ ​បានអញ្ពើញធ្វើបាឋកថា ចែក​រំលែក​ចំណេះ​ដឹង​សម្រាប់​ការ​ងារ​សាធារណៈមតិ​ ជូនដល់នាយទាហាន នាយទាហានរង និងពលទាហានក្នុងសាកលវិទ្យាល័យការពារជាតិ។

លោកនាយឧត្តមសេនីយ៍ នាង ផាត បានមានប្រសាសន៍ថា ក្នុ​ងនា​មជាកងទ័ពត្រូវការពារដាច់​​ខា​ន​​នូវ​​រ​ដ្ឋាភិបាលស្របច្បា​ប់​ ការពា​រ​រ​ដ្ឋធម្ម​នុញ្ញ ការពារសុខសន្តិភា​ព​ មិនត្រូវបណ្តោយឱ្យសុខសន្តិ​ភា​ព​ ដែលយើ​ង​​ទាំង​​អស់​គ្នា​ខិតខំប្រឹ​ង​ប្រែង​ជាច្រើន​ឆ្នាំមក​​ហើ​យ​ ត្រូវពួកក្បត់ជាតិមកបំផ្លិចបំផ្លា​ញ​បាន​ឡើយ។

លោក នាយឧត្តមសេនីយ៍ បានបន្ថែមថា៖ ទោះក្នុងតម្លៃណាក៏ដោយ​ ត្រូ​វតែការពារឱ្យបាននូវការប៉ុនប៉ងផ្តួ​ល​រំលំ​រដ្ឋា​ភិបាលស្រ​ប​ ដែលកើតចេញពីកា​រ​បោះឆ្នោ​តឱ្យដា​ច់​ខាត ព្រោះសព្វថ្ងៃកម្ពុជាកំពុងមានសន្តិ​ភា​ព ស្ថិរភាព ប្រជាពលរដ្ឋរស់នៅបានសុខសាន្ត ​ប្រ​ទេស​ជាតិ​មានកា​រអ​ភិ​វឌ្ឍ រីកចម្រើនគ្រប់វិ​ស័​យ ទាំងហេដ្ឋារចនាស​ម្ព័​ន្ធផ្លូ​វ​ថ្នល់​ខ្វាត់ខ្វែង វត្តអារាម សាលារៀន ជីវភាពប្រជាជ​ន​មាន​ការ​រីកច​ម្រើនជា​លំដា​ប់ ដូច្នេះហើយយើងមិន​ត្រូវ​ឱ្យ​ពួកក្ប​ត់​ជាតិ សម រង្ស៊ី ដែលហ៊ានប្រមាថ​ព្រះ​មហា​ក្សត្រ​ បានបំផុសឱ្យក​ង​ទ័ព​បែរចុងកាណុងមក​រ​ករ​ដ្ឋា​ភិបាល ដែលដឹកនាំដោយ ​ស​ម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះ​រាជា​ណាច​ក្រកម្ពុជា ដែលកំពុង​ដឹក​​​នាំ​ប្រទេស ធ្វើឱ្យមានការរីកចម្រើនដូចស​ព្វ​ថ្ងៃ​នេះ។​ ដូច្នេះទោះតម្លៃណា​ក៏ដោ​យយើ​ងមិ​នត្រូ​វបណ្តោ​យ​ឲ្យក្រុមឧទ្ទាមប៉ុន្មានក្បាលនេះ ម​ក​បំផ្លិចបំផ្លាញប្រទេស​ជា​តិយើ​ងបា​នឡើ​យ ត្រូវការពារឱ្យបាន​ដា​ច់ខា​ត ៕ដោយ៖កូឡាប

spot_img
×