Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចោរលួច​លុយជាង​​៦​ម៉ឺន​ដុល្លារ ​ទុក​នៅ​ក្នុង​ទូដែក​ក្នុង​​ប​​​ន្ទប់​ ប្រធាន​សាខា​ពន្ធដារ​​ខ​ណ្ឌដ​ង្កោ

spot_img

​ភ្នំពេញ ៖ ​ពិតជាហ៊ានមែន ក្រុម​ចោរ​ឡើង​ទៅ​គា​ស់​ប​ង្អួច​សាខា​ពន្ធដារ​ខណ្ឌដង្កោចូល​ទៅ​វាយ​​បើក​ទូដែក រួច​លួច​យក​លុយជាង​​៦​ម៉ឺន​ដុល្លារ ដែល​ទុក​នៅ​ក្នុង​ទូដែក​ក្នុង​​ប​ន្ទប់​ជាន់​ទី​២​ របស់​លោ​កអេង ទី​តា ប្រធាន​សាខា​ពន្ធដារ​ខណ្ឌដង្កោ។

មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង ខ​ណៈ​ដែល​លុយ​ ត្រូវ​បាន​ក្រុម​ចោរ​ឡើង​ទៅ​គាស់​បង្អួច​ចូល​ទៅ​វាយ​បើក​ទូ​ដែក រួច​លួច​យក​លុយ​ រួចគេចខ្លួនដោយ​​សុវត្ថិភាព ដែល​ពុំ​ដឹង​ថា ក្រុម​ចោរ​មាន​គ្នា​ប៉ុន្មាន​នាក់​នោះ​ទេ រហូត​ដល់​លោក​ប្រធាន​ពន្ធដារ​ ចូល​ទៅ​ធ្វើការ ទើប​ដឹង​ថា ​បាត់​លុយ និង​ភ្ញាក់ផ្អើល​តែ​​ម្ដង​។

ហេតុការណ៍​ភ្ញាក់ផ្អើល​ខាងលើ​នោះ​បាន​កើតឡើង​កាលពី​​​ព្រឹក​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៩ មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​​​ផ្លូវ​លេខ​២១៧​ ហៅ​ផ្លូវ​ចំការ​ដូង ទល់មុខ​ប៉ុស្តិ៍​រដ្ឋបាល​​ន​គរ​បាល​​ជើង​ឯង ស្ថិត​ក្នុងភូមិ​រលួស សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

បើ​តាម​បុរស​ជា​សន្តិសុខ​ឯកជន​​ម្នាក់ ​ត្រូវ​បាន​នគរបាល​នាំ​ទៅ​សាកសួរ​នៅ​​ប៉ុ​ស្តិ៍​ន​គរ​បាល​ជើងឯក ដើម្បី​បំភ្លឺ​ខ្លះ​ៗ​​ផង​ដែរ ព្រោះ​គាត់​ក៏​ជា​​អ្នកយាម​នៅ​ទីតាំង​កើតហេតុ​នោះ​​​ដែរ ។ ខណៈ​នោះ​គាត់​បាន​និ​យា​យ​ប្រា​ប់​​នគរបាល​ថា នៅ​វេលា​យប់​ថ្ងៃ​ទី​២៤ ខែតុលា រូប​គាត់​ចំ​វេន​​ឈប់​​សម្រាក​​នៅ​ផ្ទះ​មិ​ន​បា​ន​​យាម​នោះ​ឡើយ ​លុះ​ព្រឹក​ឡើង​ពេល​ធ្វើ​ដំណើ​រ​​ចេ​ញ​​មក​ពី​ផ្ទះ​ទៅ​យាម​នៅ​សាខា​​​ពន្ធ​ដារ​​ខណ្ឌដ​ង្កោ​វិញ ស្រាប់តែ​មានការ​ភ្ញាក់ផ្អើ​ល​​ថា មាន​ចោរ​ចូល​គាស់​ទូដែ​ក​​យ​ក​លុយ​អស់​រាប់​ម៉ឺន​ដុល្លារ​​​ទៅ​ហើយ ហើយ​រូប​គាត់​ក៏​ត្រូវ​បាន​​​សម​ត្ថកិច្ច​នគរបាល​ប៉ុ​ស្តិ៍​​ជើ​ងឯក ទៅ​ដឹក​យក​មក​សា​ក​សួរ​​បំភ្លឺ​​នៅ​​​ប៉ុស្តិ៍​​​៕ដោយ៖បញ្ញាស័ក្តិ

spot_img
×