Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាក​ស​ពម​នុស្ស​ជិត៤០នាក់ដែលគេរកឃើញនៅកុ​ង​តឺ​ណឺនៅ​អង់គ្លេ​ស​ ប្រហែលជាជន​ជា​តិចិ​ន

spot_img

ប៉ូលីសអង់គ្លេសមិនទាន់បានធ្វើ​កា​រប​ញ្ជាក់ថា​តើម​នុស្ស ៣៩នាក់ដែលស្លាប់នៅក្នុងរថ​យ​ន្តកុ​ងតឺ​ណឺ នៅក្បែរទីក្រុងឡុងជាជ​ន​ជាតិ​ចិន​ឬយ៉ា​ងណា​ទេ។ នេះបើតាមការបញ្ជាក់របស់​ក្រ​សួង​ការប​រទេ​សចិន នៅថ្ងៃសុក្រនេះ។

ម​ន្រ្តីកុងស៊ុល​ចិន បានធ្វើដំណើរទៅកាន់តំ​ប​ន់ Essex កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ​មួ​យថ្ងៃក្រោយពេលកម្មករ​ស​ង្រ្គោះ​ បានរកឃើ​ញ​សាក​ស​ពចំនួន ៣៩នាក់នៅក្នុងកុ​ង​តឺ​ណឺមួយ ដែលចតនៅក្បែរតំបន់​ឧ​ស្សាហ៍​ក​ម្ម។

ប៉ូលីសនៅអង់គ្លេ​សនិ​យា​យថា “ជនរងគ្រោះទាំងអស់ត្រូវ​បា​នគេ​ជឿជាក់​ថាជនជាតិ​ចិន”។ រថយន្តកុងតឺ​ណឺនោះ​បា​នធ្វើដំណើរតាមកប៉ាល់ពី​ប្រ​ទេស​ប៊ែល​ហ្សិ​ចម​ក។

“ប៉ូលិសអង់គ្លេសនិយាយថា​ ​ពួកគេកំពុងបញ្ជាក់ពីអត្ត​ស​ញ្ញាណ​នៃជ​នរ​ងគ្រោះ ហើយពួកគេមិនទាន់អា​ច​ប​ញ្ជាក់​បាន​ថា តើជាជនជាតិចិន​ឬ​យ៉ាងណា​ទេ”។ នេះបើតាមការបញ្ជាក់រ​ប​ស់ក្រ​សួង​ការ​បរ​ទេសចិ​នថ្លែងនៅក្នុងសេចក្តីប្រកា​ស​។​

មន្រ្តីកុងស៊ុលចិន​ឈ្មោះ​ ​Tong Xuejun បានជួបជាមួយនឹង​ប៉ូ​លី​សអ​ង់គ្លេស។

គាត់និយាយថា “ពួកយើ​ង​នឹង​ជំរុញឲ្យប៉ូលីសអង់គ្លេសធ្វើការស្វែង​រ​កកា​រពិ​តប​ន្ថែម​ទៀត។ ពួកយើងនឹងបន្តធ្វើការ​ថ្លែ​ង​ប្រាប់សា​រព័ត៌មានពីការ​វិ​វត្ត​ន៍នៃរឿ​ងហេតុ​នោះ​”។

ប៉ូលីសប្រចាំតំបន់កើត​ហេ​តុ​ បានបញ្ជាក់ថា ជនរងគ្រោះដែលស្លា​ប់​ មានស្រ្តី ៨នាក់ និងបុរស ៣១នាក់។ អ្នកបើករថយន្តកុង​តឺ​ណឺត្រូ​វបានចាប់ខ្លួនពីប​ទ​ស​ង្ស័យ​ម​នុ​ស្សឃា​ត។

សូមបញ្ជាក់ថា កាលពី​ឆ្នាំ​ ២០០០ អន្តោប្រវេសន៍​ចិ​ន​ចំនួន ៥៨នាក់ត្រូវបានគេលា​ក់​ទុ​កក្នុ​ងឡា​នដឹកទំ​និ​ញហូឡង់ នៅកំពុងផែអង់គ្លេស​។​ ​ក្នុងចំណោមជ​ន​ទាំ​ងនោះ មានតែ ២នាក់ប៉ុណ្ណោះនៅរស់រានមា​ន​ជី​វិត៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព ៖ Channelnewsasia

spot_img
×