Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុន៖ តំបន់ដែលទើបតែរង​កា​រវា​យប្រ​ហារ​ពី​ព្យុះទីហ្វុង ពេលនេះកំពុងរង​កា​រ​ធ្លាក់ភ្លៀ​ងយ៉ាង​ខ្លាំង

spot_img

តំបន់ភាគខាងកើតប្រទេ​ស​ជប៉ុ​នដែលរងគ្រោះដោយទឹក​ជំ​នន់ និងការរអិលបាក់ដីប​ង្ក​ឡើង​ដោយព្យុះ​ទី​ហ្វុង Hagibis កាលពីពេ​ល​ថ្មីៗនេះ កំពុងរងការធ្លាក់ភ្លៀ​ង​យ៉ាង​ខ្លាំង នៅថ្ងៃសុក្រនេះ។ អាជ្ញាធរណែនាំឲ្យ​មា​នកា​រជម្លៀសប្រជាជនរាប់ម៉ឺននាក់ចេញពីតំប​ន់​ជុំវិ​ញទី​ក្រុង​តូក្យូ។

កាលពីជិត ២សប្តាហ៍មុន មនុស្សចំនួន ៨​២នា​ក់បា​នស្លាប់ នៅពេល​ព្យុះ​ទីហ្វុ​ង បានបោកបក់មក​លើ​ភាគ​កណ្តា​ល និងខាងកើត​ប្រ​ទេសជ​ប៉ុន ដែលបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំ​ង​ និងខ្យ​ល់​ខ្លាំង។ មនុស្សជាច្រើននៅតែបាត់​ខ្លួ​នរ​ហូត​មក​ដល់ពេ​លនេះ ចំណែកមនុស្សចំ​នួ​ន ៣០០នាក់បានរ​ង​រ​បួស។

នៅថ្ងៃនេះ អាជ្ញាធរជប៉ុនបានព្រមា​ន​ថា​ អាចនឹងមា​ន​ទឹ​កជំនន់ និងការរអិលបា​ក់​ដីទៀ​ត ជាពិសេសតំបន់ដែល​ទើ​បនឹ​ងរងកា​រវាយ​ប្រហារ​ថ្មីៗ។

មានការណែនាំឲ្យជម្លៀសប្រ​​ជា​ជនចំនួន ៥០.០០០នាក់ចេញពីទីក្រុង Sagamihara ដែលស្ថិតនៅភាគនិ​រ​តីនៃ​ទីក្រុង​តូក្យូ​ ដែល​ទើប​នឹងរងការវាយប្រហារដោយព្យុះកា​ល​ពី​ពេលថ្មី​ៗ​នេះ។

អាជ្ញាធរក៏ចេញការណែ​នាំ​ឲ្យមា​នកា​រជ​ម្លៀសប្រជាជនចំនួន ១០.០០០​នាក់ផង​ដែរ​ពី​តំបន់ Chiba ស្ថិតនៅភាគខាងកើត​មិ​នឆ្ងាយ​ប៉ុន្មា​នទេ​ពីទីក្រុងតូក្យូ៕

បើតាមការព្យាករណ៍ភ្នាក់ងារឧតុនិយមរបស់ជប៉ុន បានឲ្យដឹងថា ទឹកភ្លៀងអាចមានរយៈកំពស់ពី ២០០ ទៅ ៣០០មីលីម៉ែត្រ៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia

spot_img
×