Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដកតម្លៃសំរាម​ចេ​ញពី​វិក្កយប​ត្ររ​ប​ស់អ​គ្គិស​នីកម្ពុ​ជា , រាជរដ្ឋាភិ​បា​ល នឹ​ងរៀ​បចំឲ្យមានការ​ដេ​ញថ្លៃ ​ប្រកួត​ប្រ​ជែង​ និ​ងមាន​តម្លា​ភាពស្វែ​​ង​​រក​ក្រុម​ហ៊ុន ឲ្យបា​ន​យ៉ាង​តិច៤​ ​ធ្វើកា​រប្រ​មូលសំ​រា​មនឹ​ងសម្អា​តទីក្រុ​ង

spot_img

សម្តេចតេជោ ហ៊ុន សែន​ នា​យករ​ដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃសុក្រទី២៥​ ខែតុលា ឆ្នាំ២០១៩នេះ មុនបើកកិច្ចប្រជុំគណៈរដ្ឋម​ន្ត្រី​ បានបន្ដប្រកា​ស​ថា ក្រោយដកសិទ្ធិប្រមូលសំ​រា​ម ពីក្រុមហ៊ុន​ស៊ី​នទ្រី ហើយនៅពេលរដ្ឋគ្រប់គ្រ​ង​មា​នស្ថិរ​ភា​ព​នោះ រដ្ឋនឹងធ្វើ​កា​រជ្រើ​ស​រើស ក្រុមហ៊ុនផ្សេងគ្នា​ ​ចំនួន៤ ដើម្បីប្រមូលសំរាមក្នុ​ង​រាជ​ធានី​ភ្នំពេញ ដោយចែកចេញជា​៤​តំប​ន់។

សម្ដេចតេជោនាយករដ្ឋមន្ដ្រី​ ​បានគូសបញ្ជាក់ថា ចាប់តាំងពីទទួលបានសិទ្ធិ នៅឆ្នាំ​២០០​២ ក្រុមហ៊ុនស៊ីនទ្រី មិនទាន់បំពេញកាត​ព្វ​កិច្ច បម្រើប្រជាពលរ​ដ្ឋ​ ឲ្យស្របតាមការ​រី​ក​ចម្រើន របស់រដ្ឋ នោះឡើយ ហើយការដកសិទ្ធិគ្រប់គ្រ​ង​សំ​រាម ពីក្រុមហ៊ុនស៊ីនទ្រីជា​រឿ​ងចាំ​បាច់ ហើ​យ​ត្រូវប្រ​ញាប់​ដាក់ ចេញវិធានការដោះស្រាយ​ ឆ្លើយតបតម្រូវការរបស់​ប្រ​ជាពល​រដ្ឋ។

បើតាមប្រសាស​ន៍រប​ស់សម្ដេ​ច​តេជោ ហ៊ុន សែន ក្រោយការដកហូតសិទ្ធិ​នេះ ក្រុមហ៊ុនស៊ីនទ្រី នឹងទទួលបានការប៉ះប៉ូវស​ម​ស្រ​ប និងយុត្តិធម៌ ហើ​យ​ធានា​ធនធា​នរូបវ័ន្ដ និងធនធានមនុស្ស​ទាំ​ងអស់ របស់ក្រុមហ៊ុនបច្ចុប្បន្ន ​នឹ​ង​ត្រូវ​ដាក់ឲ្យស្ថិ​តក្រោ​មកា​រគ្រប់គ្រងរបស់អង្គភាពស្វយ័តរប​ស់​រ​ដ្ឋ​មួយ ជាលក្ខណៈបណ្ដោះអា​ស​ន្ន ​ដើម្បីធា​នានិរ​ន្ដរភាព​ នៃកា​រស​ម្អាតរាជធានីភ្នំពេញ​។

សម្ដេចប្រមុខនៃរាជរដ្ឋាភិបាល ​បា​នបញ្ជាក់ថា កន្លងទៅសម្ដេចធ្លាប់បានស​ម្រេ​ចឲ្យ​បែ​ង ចែ​កជា៤តំបន់ នៃការទាញយកសំរាមទៅ​ដា​ក់ ​ក៏ប៉ុ​ន្ដែរ​យៈពេលសឹងពេញមួយ​ឆ្នាំ​ទៅហើ​យ មិនទាន់ មានកន្លែងណា​មួ​យ បានយកសំរាមទៅ​ដា​ក់​ទេ។ ដូច្នេះការដកហូតសិទ្ធិ​ពី​ក្រុម​ហ៊ុនឯ​ក​ជនមួយនេះ មកឲ្យអង្គភាពរដ្ឋគ្រ​ប់​គ្រង ជាបណ្ដោះអាសន្ន ​គឺ​ជាការ​ចាំបា​ច់ និងត្រូវធ្វើសកម្មភាពប​ន្ទា​ន់​ដើម្បី ឈានទៅរកការគ្រ​ប់​គ្រង គ្រប់មធ្យោបា​យ​ ​ក៏ដូច​ជាកម្លាំ​ង​មនុស្ស ដើម្បីដោះស្រាយក្នុងមួយរ​យៈ​ ឆ្លើយ​តប​ទៅ នឹងការចង់បានរបស់ប្រជា​ព​លរ​ដ្ឋ។

សម្ដេចតេជោ ហ៊ុន សែ​ន​ បញ្ជាក់​ទៀតថា បន្ទាប់ពីដំណើរការ​ នៃអង្គ​ភាព​ស្វយ័តនេះ មានស្ថិរភាព ហើយ រាជរដ្ឋាភិ​បា​ល នឹ​ងរៀ​បចំឲ្យមានការដេញថ្លៃ ​ប្រកួត​ប្រ​ជែង និងមានតម្លាភាពស្វែ​ង​រក​ក្រុម​ហ៊ុន ឲ្យបានយ៉ាងតិច៤​ ​ធ្វើកា​រប្រ​មូលសំរាមនឹងសម្អាតទីក្រុងឲ្យបានប្រសើរទាំ​ង​គុណ​ភាព និងបរិមាណ ដែលប្រជាពលរដ្ឋអាច​ទ​ទួល​យក​បាន។ រាជរដ្ឋាភិបាលរំ​ពឹ​ងថា​ យន្ដការថ្មីនេះ នឹងជួយបង្កើត​កា​រងារ ជូនបងប្អូនកម្មករ​ជា​ច្រើន​បន្ថែ​មទៀត​ផង​ដែរ។

ទន្ទឹមនឹងការដកសិទ្ធិ ប្រមូលសំរាមពីក្រុមហ៊ុ​ន​ស៊ីនទ្រីនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានប្រកាស ឲ្យដកតម្លៃសំរាម ចេញ​ពី​វិក្កយ​ប​ត្ររបស់អគ្គិស​នី​ផងដែរ ដោយត្រូវអនុវត្តចាប់ពីថ្ងៃ​ទី១ ខែមករា ឆ្នាំ២០២០។ សម្ដេចតេជោ បានហៅការដកតម្លៃសំ​រា​ម ​ចេញពីវិក្កយប​ត្រអ​គ្គិ​សនី ជាការវះកាត់​ជំ​ងឺ​រ៉ាំរ៉ៃ មួយដែលគ្មានការដោះស្រាយ​។​ ជាង​នេះទៀ​ត ការ​ដក​ថ្លៃសំរា​មចេ​ញពីវិក្ក​យបត្រ​អគ្គិសនី មិនត្រឹមតែ ឆ្លើយតបទៅ នឹងបំណងប្រាថ្នារបស់ប្រជាពល​រ​ដ្ឋនោះ​ទេ​ ប៉ុន្តែ​វាជា​ការចាំបាច់ដើម្បីកុំឲ្យបញ្ហាសំរា​ម​ នេះក្លាយទៅជាកត្តាដែល​ប្រ​ជា​ជន មើលមិនឃើញពីការ​វិ​វ​ឌ្ឍជាវិ​ជ្ជមាន នៃការកែទម្រង់​ ​រ​បស់​អ​គ្គិសនីកម្ពុជា ដែលបានខិតខំកែលម្អសេវា​ប​ម្រើអ​តិថិជ​នរ​បស់ខ្លួន រួមទាំងការបញ្ចុះថ្លៃអគ្គិ​ស​នីជា​បន្តប​ន្ទាប់ រួចហើយ។ ក្រៅពីការអនុវត្តនៅ​ក្នុ​ងក្រ​បខ័​ណ្ឌរា​ជធា​នីភ្នំ​ពេញហើ​យ សម្ដេចតេជោនាយករដ្ឋមន្ដ្រី​ ​ក៏បា​នណែនាំ​ឲ្យខេ​ត្តផ្សេ​ងៗ ដែលមានភ្ជាប់ថ្លៃសំរាម​ ​ជាមួ​យវិក្កយបត្រ​អ​គ្គិសនី ក៏ត្រូវដកចេ​ញ​ដូ​ចគ្នា នឹងរាជធានី​ភ្នំ​ពេញ​ដែរ៕ដោយ៖បញ្ញាស័ក្តិ​

spot_img
×