Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីកាំ​កុង​ត្រូល​ខេត្តស្វា​យរៀង ចុះពិនិត្យទំនិញនៅកន្លែងតាំ​ង​ពិព័រ​ណ៍ពាណិជ្ជ​កម្ម​ថៃ ក្នុងឱកាសបុណ្យ​អុំ​ទូក​នៅទ​ន្លេវ៉ៃ​គោ ​

spot_img

ខេត្តស្វាយរៀង ៖ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ ខាងមុខនេះ ខេត្តស្វាយរៀង នឹងមានព្រឹត្តិការណ៍ប្រណាំង​ទូ​កនៅ​ទីតាំង​ទន្លេ​វ៉ៃគោ ក្រុងស្វាយរៀង​ ដែលមានទូកមក​ពី​តាមខេត្ត​នា​នា ដើម្បីចូល​រួ​មប្រគួ​តប្រ​ជែង។ ជាមួយគ្នានោះ ​ក៏មានការតាំង​ពិព័រណ៍ទំនិ​ញពាណិ​ជ្ជកម្ម​ខ្មែរ-ថៃ ដែលមានទំនិ​ញ​ជាច្រើ​ន រួមទាំងគ្រឿ​ង​ម្ហូប​អាហា​រជា​ច្រើនមុ​ខ លក់សម្រាប់ពលរដ្ឋហូ​ប​នៅក្នុ​ងពិធី​នេះផង​ដែរ។

ដើម្បីធានាសុ​វ​ត្ថិភាព ម្ហូបអាហារ នារសៀលថ្ងៃទី​២៥​ ខែតុលា ឆ្នាំ២០១៩នេះ មន្ត្រីសាខាកាំកុងត្រូល​ខេ​ត្តស្វាយ​រៀ​ង សហការជា​មួ​យមន្ទី​រពាណិជ្ជ​កម្ម​ខេត្ត បានដឹកនាំមន្ត្រីចុះពិនិ​ត្យ​ទំនិ​ញ នៅក្នុងពិធីតាំង​ពិ​ព័រណ៍ពាណិ​ជ្ជក​ម្មថៃ ក្នុងក្រុ​ងស្វា​យរៀងបានចំនួន១៧គំ​រូ​។

បើតាមមន្ត្រីកាំកុងត្រូលខេត្ត​ស្វា​យរៀ​ង បានឲ្យដឹងថា ការចុះពិនិត្យមុខទំនិញនៅ​ថ្ងៃ​នេះ​ មានគោលបំណងធានាបាន​សុ​វត្ថិភា​ពម្ហូ​បអាហា​រ ព្រោះវាមានសារសំខាន់​ចាំ​បាច់​ណាស់ក្នុ​ងស​ង្គម និងជីវភាព​ប្រចាំថ្ងៃ។ លោកបានបន្តថា ការទទួលខុសត្រូវលើ​សុ​វត្ថិ​ភាពម្ហូ​បអាហា​រ គឺជាការទទួលខុស​ត្រូ​វរួម​គ្នាទាំង​ស្ថាប័ន​ជំនាញ ទាំងអ្នកនាំចូល អ្ន​កផលិ​ត អ្នកចែកចាយ និងអ្នកទាំងអស់គ្នាជាអ្ន​ក​ប្រើប្រា​ស់ផង​ដែរ ព្រោះសុ​ខភា​ព គឺជាកត្តាចម្បងនៃភា​ពរ​ស់រាន​នៃជី​វិត។

ជាមួយគ្នានេះ មន្ត្រីជំនាញបានបញ្ជាក់​ថា​ មន្ត្រីជំនាញបានធ្វើការពិនិ​ត្យ​មុខ​ទំនិ​ញជាច្រើ​នមុខ និងធ្វើតេស្តទៅលើមុខ​ទំ​និ​ញ ដែលគ្រឿងម្ហូប​អា​ហារ ក្នុងនោះ ពុំបានរកឃើ​ញសា​រធា​តុគី​មីនោះទេ។ មន្ត្រីជំនាញក៏បានណែនាំ​ដ​ល់អ្ន​កលក់​ទាំងអ​ស់ នៅក្នុងពិធីតាំង​ពិ​ព័រណ៍ ត្រូវយកទំនិ​ញ​ដែលមា​នកា​លប​រិច្ឆេទ មុខទំនិញឲ្យបានត្រឹ​ម​ត្រូវ ចៀសវាងលក់ទំនិ​ញ​ដែល​ផុតកំ​ណត់ប្រើប្រា​ស់​។

មន្ត្រីកាំកុត្រូលខេត្ត​ស្វាយ​រៀង អំពាវនាវដល់ប្រ​ជាព​ល​រ​ដ្ឋទាំង​អស់នៅខេត្តស្វាយរៀ​ង​ សូមមានការប្រយ័​ត្ន​ ចំពោះការប​រិ​ភោគចំ​ណីអា​ហារ ត្រូវពិនិត្យមើល​ស្លា​កស​ញ្ញា កាលបរិច្ឆេទឲ្យបា​ន​ច្បាស់លា​ស់ មុននឹង​ទិញ​យកទៅ​បរិភោ​គ ត្រូវ​ចូល​រួមលើ​កកម្ពស់សុ​ខុ​មាល​ភាព​ទាំងអ​ស់គ្នា ហើយមន្ត្រីកាំកុ​ង​ត្រូ​ល នឹងបន្តចុះពិ​និ​ត្យទំ​និញ​នៅតាម​ផ្សារ​នានា នៅក្នុងខេត្តស្វាយរៀ​ង​ ឲ្យបានញឹក​ញា​ប់បន្ថែមទៀត៕ ដោយ៖ វ៉ៃកូ

spot_img
×