Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធាន​រ​ដ្ឋាករ​ទឹកខេ​ត្តព្រះ​សីហនុថា នឹងរៀបចំផ្លាស់ប្តូរទុ​យោ​ទឹកថ្មី ជូនពលរដ្ឋស្រុកស្ទឹង​ហា​វ ឲ្យមានទឹកប្រើប្រាស់​វិ​ញ

spot_img

ខេត្តព្រះសីហនុ៖ ប្រធានរដ្ឋាករទឹកខេត្តព្រះ​សី​ហនុ លោក ផន រតនៈ បានឲ្យដឹងថា បន្ទាប់ពីរូប​លោក​ទទួល​បានសេចក្តីរាយការណ៍ពីប្រជាពល​រ​ដ្ឋចំ​នួន ១៧គ្រួសារ រស់នៅក្រុម១៣ ភូមិ១ ឃុំទំនប់រលក ​ស្រុក​ស្ទឹង​ហាវ ខេត្តព្រះសីហនុ លើកពីកង្វល់ដាច់ទឹកស្អា​ត​ប្រើប្រា​ស់ជាយូ​រថ្ងៃ បណ្តាលមកពីអាជ្ញាធរ​មូ​លដ្ឋា​ននេះ នាំយកគ្រឿងចក្រកាយ​ប្រ​ឡាយ​ទឹកស​ងខា​ងផ្លូវ ដើម្បីរំដោះទឹក ហើ​យបា​នប៉ះបែកទុយោប​ណ្តាញ​​ទឹក មិ​នឃើ​ញមានការដោះស្រាយ​អ​ស់ជា​ច្រើន​ថ្ងៃម​កនោះ។

លោក ផន​ រតនៈ ប្រធានរដ្ឋាករទឹកខេ​ត្ត​ព្រះសីហនុ បញ្ជាក់ថា នៅថ្ងៃទី​២​៥ ខែតុលា ឆ្នាំ២០១៩នេះរូបបានដឹ​ក​នាំក្រុ​មការងា​រចុះ​ពិនិត្យជាក់ស្តែង​ដ​ល់ទីកន្លែង ដើម្បីជួយរកដំ​ណោះ​ស្រាយ​ជូនប្រ​ជាពល​រដ្ឋ ដោយមានវត្តមាន​លោក​អភិ​បាលរ​ងស្រុកស្ទឹ​ង​ហាវ និងមន្ត្រីមូលដ្ឋានមួយចំ​នួនទៀ​ត ក៏បានចូល​រួ​មដែរ។

នាឱកាសនោះ លោក ​ផន រតនៈ បញ្ជាក់ថា ខាងរដ្ឋាករទឹកនឹងរៀ​បចំ​ផ្លាស់​ប្តូរ​ទុយោ​ទឹកថ្មី​ ដើម្បីឲ្យប្រជាពល​រ​ដ្ឋមា​នទឹកប្រើ​ប្រាស់​ឡើង​វិញ។

លោកបន្តថា ចំពោះកា​រ​ដោះស្រា​យបញ្ហាផ្សេង​ៗទៀត ទៅលើដើមហេ​តុ​ នាំឲ្យបែកធ្លាយទុយោ​ទឹ​កខាង​លើនេះ​ មន្ត្រីស្ថាប័នជំនា​ញ​ពាក់ព័ន្ធ នឹងរួមគ្នាដោះ​ស្រាយ​តាម​ក្រោយ​ទៀត។

ភ្លាមៗនេះ ក្រុមប្រជា​ពលរដ្ឋ ដែលកំពុងខ្វះទឹ​ក​ស្អាតប្រើ​ប្រា​ស់ទាំង ១៧គ្រួសារ បានសាទរ និង​រីក​រាយចំ​ពោះដំ​ណោះស្រាយ​ របស់លោកប្រ​ធា​នរ​ដ្ឋាករទឹក បានឆ្លើយតបកង្វល់​ព​លរ​ដ្ឋពួក​គាត់​បាន​ទា​ន់ពេល​វេ​លា។

ចំណុចនេះ ប្រជាពលរ​ដ្ឋ​ស្រុកស្ទឹ​ងហាវ បានចាត់ទុក សកម្មភាព របស់មន្ត្រីថ្នាក់ដឹក​នាំ​ស្ថាប័​នរ​ដ្ឋាក​រទឹក​ខេត្តព្រះសី​ហនុ ថាជាមន្ត្រី ដែលមាន​ជំ​នាញ ចំណេះ និង​មាន​មនសិកាល្អ ក្នុងការ​ចុះជួ​យដោះស្រា​យកង្វ​ល់ និងការលំបាកជូ​ន​ប្រជា​ពលរ​ដ្ឋបា​នទាន់​ពេល​វេលា៕ ដោយ៖ ដែន សីមា

spot_img
×