Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​​សម្រាប់ថ្ងៃ​សៅរ៍ ទី ២៦ ​ខែតុលា ​ឆ្នាំ​២០១៩​

spot_img

ឆ្នាំជូត

​រាសី​ខ្ពស់ត្រដែត​។ នាពេលនេះ​ការប្រកប​ការងារ​លោក​អ្នក​តែង​ជួប​នូវ​បញ្ហា​ច្រើន ប៉ុន្តែ​យ៉ាងណា​បើ​មានការ​ពុះពារ​តែង​សម្រេច​ជោគជ័យ​មួយចំនួន​ផងដែរ​។​ដោយឡែក​នៅថ្ងៃនេះ​វិញ​ឃើញថា​ការរស់នៅ​មាន​ភាពរលូន​ល្អ​គួរសម​មិនមាន​បញ្ហា​អ្វី​ធ្ងន់ធ្ងរ​ចូលមក​នាំ​ពិបាក​រ៉ាប់រង​នោះដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ល្អប្រសើរ​បន្តិច ហើយ​បើ​ធ្លាប់តែ​ខ្សត់​ចំណូល​ក៏​អាច​ងើប​វិញ​ខ្លះ​ដែរ​។​

រីឯមនោសញ្ចេតនា​ស្នេហា​កំលោះ​ក្រមុំ​មិនមាន​អ្វី​ចូលមក​ផ្លាស់ប្តូរ​ទេ​គឺមាន​ភាព​ផ្អែមល្ហែម​និង​សុខដុម​ដូច​សព្វមួយដង​៕

ឆ្នាំឆ្លូវ

​រាសី​ស្រុតចុះ​។​ នៅថ្ងៃនេះ​លោកអ្នក​ត្រូវ​ចេះ​គ្រប់គ្រង​អារម្មណ៍​ឱ្យបាន​ល្អ​និង​ពិសេស​មិនត្រូវ​ឆាប់​ប្រកាន់​ខឹង​ច្រើន​ឡើយ នាំ​តែ​កើត​បញ្ហា​ចំពោះមុខ​ប៉ុណ្ណោះ​។​ការរស់នៅ​បើ​មាន​បញ្ហា​ជាមួយ​អ្នកដទៃ​គប្បី​រក្សា​ភាព​ស្ងៀមស្ងាត់​បន្តិច​កុំ​យក​កំហឹង​ទល់​កំហល់​ឱ្យសោះ​ប្រយ័ត្ន​ខ្លួនឯង​ត្រូវ​សោះ​ប្រែជា​ខុស​វិញ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ថយក្រោយ​ដោយ​មិនសូវ​ជឿនលឿន​ទៅមុខ​ទេ​ពិសេស​មិន​ត្រូវឱ្យ​អតិថិជន​ជំពាក់​ច្រើន​ឡើយ​ពីព្រោះថា​ការឱ្យ​ងាយ​ពេល​សង​ត្រឡប់មកវិញ​ឃើញថា​តឹង​គួរសម​។​

​រីឯ​មនោសញ្ចេតនាស្នេហា​កំលោះ​ក្រមុំ​ងាយ​ទាំង​ប្រេះស្រាំ​ហើយក៏​ងាយ​ទាំង​ជម្លោះ​វិវាទ​ថែមទៀត​៕

​ឆ្នាំខាល

​រាសី​ល្អជា​មធ្យម​។ ​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ដំណើរកា​រទាំង​កិច្ចការងារ​និង​ដំណើរការ​ទាក់ទង​នឹង​បញ្ហា​ប្រាក់កាស​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បើកហាង​ថ្មី​ឬ​ប្តូរ​មុខរបរ​ថ្មី​ជា​ឱកាស​ប្រពៃ​មួយ​ដែរ​ព្រោះ​អាច​មានការ​ជឿនលឿន​គ្រាន់​គាប់ប្រសើរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​ស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​មិនទាន់មាន​គូគាប់​អាចមាន​ក្រុមមនុស្ស​ភេទ​ផ្ទុយគ្នា​ចាប់អារម្មណ៍​ពិសេស​អាច​ក្លាយជា​គូគាប់​ទៀតផង​៕

​ឆ្នាំថោះ

​រាសី​ល្អជា​មធ្យម​។ ​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ស្ថិត​លើ​កំណាត់​ផ្លូវ​រដិបរដុប​និង​ប្រទាំង​ប្រទើស​ច្រើន​ហើយ​ទាល់តែ​ចេះ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​អាក្រក់​អ្វី​យាយី​កើត​។​ក្រៅពីនេះ​ដំណើរ​ចេញ​ក្រៅ​ផ្ទះ​លោក​អ្នកមាន​ក្រុមមនុស្ស​បៀតបៀន​យាយី​ច្រើន ដូច្នេះ​គួរ​ប្រយ័ត្នប្រយែង​ឱ្យបាន​ខ្លាំងក្លា​ផងដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ភាព​ធូរស្បើយ​ជាង​មុន​ដោយ​លោកអ្នក​អាច​រកប្រាក់​ចំណូល​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ​។​

រីឯ​មនោសញ្ចេតនា​ស្នេហា​ប្រុស​ស្រី​មាន​ភាពស្រស់​ស្រាយ​ព្រោះតែ​ម្នាក់ៗ មានការ​យកចិត្តទុកដាក់​ចំពោះ​គ្នា​គ្រាន់បើ​ជាង​មុន​៕

ឆ្នាំរោង

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ហេតុនេះ​ទោះ​ធ្វើ​អ្វី​តោង​តែ​ចេះ​ប្រយ័ត្នប្រយែង​និង​អត់ធ្មត់​បន្តិច​ទើប​មិនមាន​បញ្ហា​ចោទឡើង​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ត្រូវ​ចងចាំ​ថា​មិនត្រូវ​ម៉ាក់​ងាយ​មនុស្ស​ឡើយ​ពិសេស​អ្នកមាន​មុខរបរ​ដូច​គ្នា​បើ​ពុំ​នោះទេ​នឹង​ជះឥទ្ធិពល​អាក្រក់​នៅពេល​ក្រោយ​ជាក់​ជាពុំខាន​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​គប្បី​ប្រយ័ត្នប្រយែង​ក្រុមមនុស្ស​បន្តិច​ពីព្រោះ​គេ​ងាយ​សាប​ព្រួស​អំពើអាក្រក់​ណាស់ដែរ​។​

​រីឯ​មនោសញ្ចេតនាស្នេហា​ប្រុស​ស្រី​ត្រូវ​ឃ្លាត​ពីគ្នា​ខ្លះ​ហើយ​រក​ពេលវេលា​បំពេញការងារ​ទើប​ជាការ​ប្រពៃ​បំផុត​៕

​ឆ្នាំម្សាញ់

​រាសី​ខ្ពស់ត្រដែត​។​ ក្នុងថ្ងៃនេះ​ទោះ​លោកអ្នក​ប្រកប​កិច្ចការ​អ្វី​ក៏ដោយ​ក៏​អាច​ចាប់ផ្តើម ពេញដៃពេញជើង​បាន​ហើយ ។​ចំពោះ​បញ្ហា​ការងារ ប្រាក់កាស និង​សុខ​ភាពមិន​ចោទ​ជា​បញ្ហា​ទេ​និង​បើ​មានការ​ឈ្មុសឈ្មុល​តែង​ជួប​សេចក្តីសម្រេច​ដូច​គាប់​បំណង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​ព្រោះតែ​មានការ​ប្រជែង​គ្នាច្រើន​ហើយ​ពិសេស​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ព្រោះតែ​ការដណ្តើម​អតិថិជន​គ្នា​។​

មនោសញ្ចេតនាស្នេហា​ប្រុស​ស្រី​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ​ណាស់​ហើយ​បើ​ចេះ​អត់ឱន​ឱ្យ​គ្នា​ខ្លះ​ទើប​អាច​គេច​ពី​រឿងរ៉ាវ​ចម្រូងចម្រាស​ទៅរួច​៕

​ឆ្នាំមមី

​រាសី​ល្អជា​មធ្យម​។ ​នៅថ្ងៃនេះ​លោកអ្នក​ចូរ​ប្រយ័ត្ន​ការ​មាន​ជម្លោះ​វិវាទ​សម្តី​បន្តិចបន្តួច​ដោយសារ​កា​រ​មិន​ចុះសម្រុង​គ្នា​ឬ​ការប្រឆាំង​គ្នា​ទាំង​នៅផ្ទះ​សម្បែង​ឬ​នៅ​ផ្នែក​ខាងក្រៅ​ដោយ​ប្រការ​ណាមួយ​កើត​ទ្បើង​។​ចំពោះ​ការប្រកប​ការងារ​លោក​អ្នក​ទោះ​ធ្វើ​អ្វី​ក៏ដោយ​គឺជា​រឿយៗ​ពុំ​សូវ​ដំណើរការបាន​ស្រួល​ទេ​ព្រោះ​តែងមាន​រឿងរ៉ាវ​មក​យាយី​អុក​ទ្បុ​ក​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​ណាស់​ហើយ​ការ​ជួញ​ជិត​ឆ្ងាយ​ទៀតសោត​ជួបតែ​ភាព​រកាំរកូស​និង​ក្រុម​បាបមិត្ត​តាម​ឈ្នានីស​ព្យាបាទ​យាយី​។​

មនោសញ្ចេតនាស្នេហា​កំលោះ​ក្រមុំ បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​ពុំសូវល្អ​ទេ​ច្រើន​ជួប​គូកម្ម​ច្រើនជាង​គូព្រេង​៕

​ឆ្នាំមមែ

​រាសី​ស្រុតចុះ​។​ នៅថ្ងៃនេះ​បើទោះបី​ដួង​រាសី​ស្រុតចុះ ប៉ុន្តែ​ការប្រកប​កិច្ចការងារ​បើ​លោកអ្នក​មានការ​ពុះពារ​និង​ខិតខំ​ប្រឹងប្រែង​នោះ​តែង​សម្រេច​ជោគជ័យ​ត្រឡប់មកវិញ​ផងដែរ​។​ការរស់នៅ​វិញ លោកអ្នក​មិន​គប្បី​ចាប់កំហុស ឬ​រិះគន់​អ្នកដទៃ​ច្រើន​ឡើយ ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​នាំ​គេ​គុំ​គួ​ន​ហើយ​ជួប​ផល​លំបាក​ដល់​អាត្មា​ខ្លួន​នៅ​គ្រាក្រោយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មុខ​ជំនួញ​ទីជិត​ឆ្ងាយ​មិន​ហុច​ផ្លែផ្កា​ដូច​ជាទី​គាប់ចិត្ត​ទេ​ឬ​អាច​និយាយបានថា​គ្រាន់​មួយ​ទប់ទល់​ចាយវាយ​។​

ចំណែកមនោសញ្ចេតនាស្នេហា​ប្រុស​ស្រី​មានការ​បង្ករឿង​ឥត​ហេតុផល​ច្រើន​ព្រោះតែ​ការមិន​សូវ​ទុកចិត្ត​គ្នា​ទៅវិញទៅមក​៕

​ឆ្នាំវក

​រាសី​ខ្ពស់ត្រដែត​។ ​ក្នុងថ្ងៃនេះ​ដួង​រាសី​របស់​លោកអ្នក​គាប់ប្រសើរ​គួរសម ម្ល៉ោះ​ហើ​បើ​ចង់​ផ្តើមធ្វើ​អ្វីមួយ​អាច​សម្រុក​ពេញទី​បាន​ហើយ​ព្រោះថា​ផល​ល្អ​នៅចាំ​ហុច​ឱ្យ​ជានិច្ច​។​ការប្រកប​ការងា​រវិ​ញ​នោះ​មាន​លក្ខណៈ​ពេញដៃពេញជើង​ហើយ​បើ​ចង់​ចរចា​ពី​រឿង​អ្វីមួយ​ក៏​តែង​ឆាប់​ត្រូវរ៉ូវ​គ្នា​ទៀតផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មាន​ភាព​លូតលាស់​ទៅមុខ​ប្រពៃ ហើយ​ការរក​ផល​កម្រៃ​ទៀតសោត​ក៏​ល្មម​គ្រាន់​ជាទី​កក់ក្តៅ​។​

រីឯមនោសញ្ចេតនា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​លោកអ្នក​គិតថា​សេចក្តីស្នេហា​មាន​លំនឹង​ហើយ​អាច​រៀបចំ​ផ្សំផ្គុំ​គ្រួសារ​ជា​ឱកាសល្អ​ប្រពៃ​បំផត​៕

​ឆ្នាំរកា

​រាសី​ល្អជា​មធ្យម​។ ​ថ្ងៃនេះ​បើ​លោកអ្នក​មាន​បំពេញ​កិច្ចការងារ​អ្វីមួយ​គឺ​មិនអាច​ធ្វេសប្រហែស​ឬ​ធ្វើ​ទាំង​មិន​ស្វែងរក​ភាព​រីកចម្រើន​បានឡើយ​បើ​ពុំ​នោះទេ​ដំណើរ​ជីវិត​លោកអ្នក​នឹង​ជួប​ផល​លំបាក​នៅ​គ្រា​ខាងមុខ​ណាមួយ​ជាក់​ជាពុំខាន​។​ការរស់នៅ​ក្នុង​រង្វង់​គ្រួសារ​មាន​ភាព​សុខដុម​និង​កំពុង​ស្រស់ស្រាយ​ប្រពៃ​។​ចំពោះ​ការប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ឆ្ងាយ​ឱ្យ​ប្រយ័ត្ន​បន្តិច​ព្រោះ​សំបូរ​ក្រុមមនុស្ស​បោកប្រាស់​ច្រើន​ឯការ​ជួញ​ជិត​ការរកចំណូល​ជួប​ផល​លំបាក​បន្តិច​ហើយ​អ្នកខ្លះ​រក​បង្គ្រប់​ឆ្នាំងបាយ​សឹង​មិន​គ្រាន់​ផង​។​

រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​ប្រុស​ស្រី​មាន​ភាព​ស្រស់ស្រាយ​ប្រៀប​ដូច​​ត្រី​ក្នុង​ទឹក​នា​រដូវ​ខែវស្សា​៕

ឆ្នាំច

​រាសី​ស្រុតចុះ​។ ​ដំណើរ​ជីវិត​របស់​មនុស្ស​យើង​គឺមាន​ឡើង​ក៏មាន​ចុះ មាន​ត្រង់​ក៏មាន​ផ្អៀង​គឺ​គ្មាន​អ្វីដែល​ស្ថិតស្ថេរ​ដែរ​។​ដោយឡែក​នៅថ្ងៃនេះ​វិញ​ឃើញថា​ការប្រកប​ការងារ​រប​ស់ លោកអ្នក​ជួប​នូវ ឧបសគ្គ​ញឹកញាប់​បន្តិច​និង​ភាព​តានតឹង​ផ្លូវចិត្ត​មាន​ច្រើនឡើង ហើយ​ធ្វើ​អ្វី​ក៏​តែងមាន​រឿង​រាវ​ចំពោះមុខ​យាយី​ដែរ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​មានការ​លូតលាស់​គួរសម ហើយ​បើ​លោកអ្នក​ចង់​បញ្ចេញ​ទំនិញ​អ្វីមួយ​មានការ​ព្យាយាម​ទំនាក់ទំនង​តែង​សម្រេច​ជោគជ័យ​ដូច​គាប់​បំណង​។

រីឯ​មនោសញ្ចេតនា​ស្នេហា​កំលោះ​ក្រមុំ​ពេលនេះ​លោកអ្នក​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​ជោគជ័យ​ដូច​គាប់​បំណង​៕

​ ​ ​ ​ ​​ឆ្នាំកុរ

រាសី​ស្រុតចុះ​។​ នៅថ្ងៃនេះ​បើ​លោកអ្នក​សង្កេតឃើញថា​មាន​បញ្ហា​អ្វី​មិនល្អ​គប្បី​ចៀស​ឱ្យ​ឆ្ងាយ​បើ​ពុំនោះ​នឹង​អាច​ត្រូវគេ​បោក​បញ្ឆោត​ដោយ​ប្រការ​ណាមួយ​ជាក់​ជាពុំខាន​។​ បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការចេញ​ធ្វើ​ជំនួញ​ផ្លូវ​ឆ្ងាយ​ចូរ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​និង​គ្រោះ​បាត់​របស់របរ​។​ការធ្វើដំណើរ​គ្រប់ទិសទី​ចូរ​កុំ​គប្បី​បង្កជម្លោះ​វិវាទ​ជាមួយ​អ្នកដទៃ​បើ​ពុំនោះ​នាំ​ខាតបង់​អ្វី​មកវិញ​ជាក់​ជាពុំខាន​។​

​រីឯ​មនោសញ្ចេតនាស្នេហា​កំលោះ​ក្រមុំ​ពុំមាន​ការរីកលូតលាស់​ទៅមុខ​ទេ​គឺ​មានការ​ថយក្រោយ​ច្រើនជាង​៕

spot_img
×