Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈប្រតិភូ​វិនិយោគិន​ឥណ្ឌូនេស៊ី មក​បំពេញ​ទស្សនកិច្ច​ស្វែងយល់​ពី​កាលានុវត្តភាព​វិនិយោគ​នៅ​កម្ពុជា​

spot_img

​ភ្នំពេញ​៖ ស្រប​ពេលដែល​កម្ពុ​ជាមាន​គោលនយោបាយ​បើកចំហ​វិនិយោគ​ដោយ​គ្មាន​ការរើសអើង គណៈប្រតិភូ​វិនិយោគិន​ឥណ្ឌូនេស៊ី​ដែលមាន​សមាជិក​ចំនួន ២០​រូប បានមក​បំពេញ​ទស្សនកិច្ច​ស្វែងយល់​ពី​កាលានុវត្តភាព​វិនិយោគ​នៅ​កម្ពុជា​។​

នា​រសៀល​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៩ នៅ​ទីស្ដីការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (​ក​.​អ​.​ក​) លោក​សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ ក​.​អ​.​ក បានទទួល​ជួប​គណៈប្រតិភូ​វិនិយោគិន​ឥណ្ឌូនេស៊ី​ដែលមាន​សមាជិក​ចំនួន ២០​រូប ដែល​បានមក​បំពេញ​ទស្សនកិច្ច​ស្វែងយល់​ពី​កាលានុវត្តភាព​វិនិយោគ​នៅ​កម្ពុជា ដឹកនាំ​ដោយ​លោក​បណ្ឌិត តា​ហឺរ (Tahir) បេសកជន​ទទួលបន្ទុក​កិច្ចការ​វិនិយោគ និង​ជា​អនុប្រធាន​សភាពាណិជ្ជកម្ម​ឥណ្ឌូនេស៊ី និង​ដោយមាន​វត្តមាន​ចូលរួម​របស់លោក​ស៊ូ​ឌីរ​ម៉ាន់ ហា​សែង (Sudirman Haseng) ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ឥណ្ឌូណេស៊ី​ប្រចាំ​ប្រទេស​កម្ពុជា ផងដែរ​។

​លោក សុខ ចិន្តា​សោភា បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​វត្តមាន​របស់​គណៈប្រតិភូ និង​បាន​រំលឹក​ជូន​គណៈប្រតិភូ​អំពី​ទំនាក់ទំនង​ដែលមាន​លក្ខណៈ​មិត្ត​ភាពជា​ប្រវត្តិសាស្ត្រ និង​ស្និទ្ធស្នាល​រវាង​ប្រទេស​កម្ពុជា និង​ឥណ្ឌូណេស៊ី​។ ក្នុងឱកាស​នោះ​លោក​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​ក៏បាន​ជម្រាបជូន​គណៈប្រតិភូ​អំពី​ការវិវត្ត​សំខាន់ៗ​នៅ​កម្ពុជា​ពាក់ព័ន្ធ​នឹង​កាលានុវត្តភាព​វិនិយោគ ក៏ដូចជា​ការដាក់ចេញ​នូវ​វិធានការ​ថ្មីៗ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សំដៅ​ធ្វើឱ្យ​កាន់តែ​ប្រសើរឡើង​នូវ​បរិយាកាស​ធុរកិច្ច និង​វិនិយោគ​នៅ​កម្ពុជា​។

​តប​ទៅនឹង​ចំណាប់អារម្មណ៍​របស់​អ្នកវិនិយោគ​ឥណ្ឌូនេស៊ី​លើ​វិស័យ​អចលនទ្រព្យ និង​សេវា​មន្ទីរពេទ្យ លោក​សុខ ចិន្តា​សោភា បាន​ស្វាគមន៍​ការបណ្តាក់ទុន​នៅក្នុង​វិស័យ​ទាំងពីរ​នេះ ដោយ​កម្ពុ​ជាមាន​គោលនយោបាយ​បើកចំហ​វិនិយោគ​ដោយ​គ្មាន​ការរើសអើង ហើយ​វិស័យ​ទាំងពីរ​នេះ​ទៀតសោត​ជា​វិស័យ​ដែលមាន​សក្តានុពល​ខ្លាំង​នៅ​កម្ពុជា​៕ ដោយ​៖​កូ​ឡាប​

spot_img
×