Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ហាញ​មុខសញ្ញា​១៤​នាក់ ៧​ករណី​

spot_img

​ភ្នំពេញ ៖ បង្ហាញ​មុខសញ្ញា​ជួញដូរ ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន អំពើ​ឆក់ និង​ករណី​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់ សរុប​ចំនួន ០៧​ករណី ឃាត់ខ្លួន​មនុស្ស​ចំនួន ១៤​នាក់​។ រដ្ឋបាល​ខណ្ឌដូនពេញ ប្ដេជ្ញា​អនុវត្តតាម​គោលការណ៍​ណែនាំ​របស់ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ និង លោក​ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ក្នុងការ​លុបបំបាត់​ទាំងស្រុង​បញ្ហា​គ្រឿងញៀន នៅត្រឹម​ចុងឆ្នាំ​២០១៩​។​

​នៅ​រសៀល​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៩ នេះ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌដូនពេញ បានធ្វើការ​បង្ហាញមុខ​សញ្ញា​ជួញដូរ ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន អំពើ​ឆក់ និង​ករណី​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់ សរុប​ចំនួន ០៧​ករណី ឃាត់ខ្លួន​មនុស្ស​ចំនួន ១៤​នាក់ ស្រី ០១​នាក់ នៅក្នុង​ភូមិសាស្ដ្រ​ខណ្ឌដូនពេញ ។ ឆ្លៀត​ក្នុងឱកាស​នោះ​ផងដែរ លោក ហែម អាន ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌដូនពេញ និង លោក សុខ ពេញ​វុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌដូនពេញ បានធ្វើ​បទសម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មាន​ថា​៖ ក្នុងនាម​ខ្ញុំ​ផ្ទាល់ ក៏ដូចជា​ក្នុងនាម​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ ដែលមាន លោក អធិការនគរបាល​ខ​ណ្ឌ និង លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខណ្ឌ ជា​សេនាធិការ បានធ្វើ​ការប្ដេជ្ញាចិត្តថា​នឹង​បង្ក្រាប បោសសំអាត​ឲ្យ​អស់​នូវ​គ្រប់​មុខសញ្ញា​ជួញដូរ ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន នៅ​គ្រប់​តំបន់​មិន​រៀបរយ ស្មុគស្មាញ​មួយចំនួន​ក្នុងភូមិ​សាស្ដ្រ​ខណ្ឌដូនពេញ ជាពិសេស​ភូមិ​៣ សង្កាត់​ស្រះចក​នេះ ឲ្យ​ខាន​តែ​បាន ដើម្បី​ប្រែក្លាយ​តំបន់​ខ្មៅ​ទាំងនេះ ឲ្យ​ទៅជា​តំបន់ស ពោល​គឺជា​ភូមិសាស្ដ្រ​មួយ​ដែល​គ្មាន​ភាព​អាណាធិបតេយ្យ អំពើ​ល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន និង​អំពើ​ជួញដូរ​ផ្លូវភេទ ធានាបាន​នូវ​សេចក្ដីសុខ សុវត្ថិភាព គ្រប់​ទីកន្លែង​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ទូទៅ ស្របតាម​គោលការណ៍​ណែនាំ​របស់ ប្រមុខ​រាជរដ្ឋាភិបាល សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ ក៏ដូចជា ឯកឧត្តម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ផងដែរ ។​

​ក្នុងនោះ លោក ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ និង អភិបាលខណ្ឌ ក៏បាន​កោតសរសើរ​ដ​ល់​កម្លាំង​ជំនាញ​ពាក់ព័ន្ធ ដែល​បាន​អនុវត្ត​ការងារ​បង្ក្រាប​មុខសញ្ញា​ខាងលើ ទទួលបាន​ជោគជ័យ ដោយបាន​លះបង់​កម្លាំងកាយ ចិត្ត និង​សេចក្ដីសុខ​ផ្ទាល់ខ្លួន ព្រមទាំង​ក្រុមគ្រួសារ ដើម្បី​បំពេញ​តួនាទី​យ៉ាង​សស្រាក់សស្រាំ មិន​ថា​ថ្ងៃបុណ្យ ថ្ងៃ​ឈប់សម្រាក់ ឬ​ជួបប្រទះ​បញ្ហា​សុខភាព​ខ្លះៗ​ក្ដី ក៏​កម្លាំង​យើង​បាន​បំពេញ​តួនាទី​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ និង​សកម្ម​បំផុត ។ ជាក់ស្ដែង​រដ្ឋបាល​ខណ្ឌ បានធ្វើការ​លើកទឹកចិត្ត​ជា​ថវិកា​មួយចំនួន​ជា​បន្ដបន្ទាប់​ដល់​កងក​ម្លាំ​ង​យើង​ក្នុងការ​បង្ក្រាប​បទល្មើស​ផ្សេងៗ ជាពិសេស​បទល្មើស​គ្រឿងញៀន ដើម្បី​ជាការ​លើកទឹកចិត្ត និង​បន្ដ​ការឧបត្ថម្ភ​លើកទឹកចិត្ត​នេះ​ជា​បន្ដទៀត​ផងដែរ ៕​ដោយ​៖​កូ​ឡាប​

spot_img
×