Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រ្តីវៀត​ណា​មម្នាក់ ផ្ញើសារដ៏​រំ​ជួល​​ចិត្តទៅគ្រួសារ មុនពេលបាត់ខ្លួន ហើ​យនាងប្រហែលស្ថិតក្នុងចំណោមសាក​ស​ព ដែលរកឃើញក្នុងកុងតឺណឺនៅ​អ​ង់គ្លេស​

spot_img

មនុស្សយ៉ាងតិចចំនួន ៦នាក់ក្នុងចំណោម ៣៩នាក់ដែលត្រូវគេរកឃើ​ញសាក​សព នៅក្នុងរថយន្តកុងតឺ​ណឺ​មួយនៅ​តំប​ន់ Essex ប្រទេសអង់គ្លេស ប្រហែលជា​ម​កពី​ប្រទេស​វៀត​ណា​ម។​

សារព័ត៌មាន BBC​ ​បានសាកសួរគ្រួសារវៀត​ណា​មចំនួន ៦ ដែលបានសម្តែងការភ័យ​ខ្លា​ចថា​ មានសមាជិករ​ប​ស់ពួ​កគេ ស្ថិតក្នុងចំណោមអ្នកស្លា​ប់​ទាំង ៣៩នាក់នោះ។

ក្នុងចំណោមនោះ មានស្រ្តីម្នាក់ឈ្មោះ Pham​ Thi Tr My អាយុ ២៦ឆ្នាំ។ នាងមិនត្រូវបា​នគេ​ទទួ​លដំ​ណឹងចាប់តាំងពីនាងបានផ្ញើសារកាល​ពី​ថ្ងៃអ​ង្គារទៅ​គ្រួសារ ដោយក្នុងសារនោះ​នា​ងបញ្ជា​ក់​ថា នាងមិនអាចដកដង្ហើម​បា​នទេ​។

ជុំវិញហេតុការស្លាប់មនុស្ស ៣​៩​នាក់នៅក្នុងកុងតឺ​ណឺ​ មនុស្សចំនួន ៤នាក់ត្រូវបានចាប់​ខ្លួ​នពី​បទមនុស្សឃាតដោយចេ​ត​នា​ និងរួមផ្សំគំនិ​តជួ​ញដូ​រ​មនុស្ស។

បងប្រុសរប​ស់ ​Pham Thi Tr My ប្រាប់ BBC ថា “ប្អូនស្រីរបស់ខ្ញុំបានបាត់​ខ្លួ​នចា​ប់តាំង​ពីថ្ងៃ​ទី ២៣ កំពុងពេលធ្វើដំណើរពី​វៀ​តណា​ម ទៅកាន់អ​ង់​គ្លេស ហើយពួកយើងមិនអាចទាក់​ទ​ងនា​ងបាន​សោះ។ ពួកយើងព្រួយបា​រ​ម្ភថា​ នាងប្រហែលជាស្ថិ​ត​ក្នុង​ចំណោមមនុស្សដែលស្លាប់ក្នុងទូ​កុ​ងតឺ​ណឺនោះ​”។

“ពួកយើងបានស្នើឲ្យ​​ប៉ូលី​ស​អង់គ្លេ​សធ្វើកា​រស៊ើប​អង្កេត ដូច្នេះប្អូនស្រីរបស់ខ្ញុំអា​ច​ត្រឡ​ប់មក​រក​គ្រួសា​រវិញ”។

សារដែលគ្រួសាររបស់​នា​ងទ​ទួល​បានគឺ​នៅថ្ងៃអ​ង្គារ ២ម៉ោងមុនពេលរថយន្តកុងតឺណឺ​បា​នធ្វើ​ដំណើ​រពី​តំបន់ Zeebrugge ទៅដល់ស្ថានីយ៍ Purf​l​eet ក្នុងប្រទេស​ប៊ែ​លហ្សិច​។

សារដែលនាងបានផ្ញើសារ​ទៅ​កាន់​គ្រួសា​រលើកចុងក្រោយមានអត្ថ​ន័​យដូ​ច្នេះថា “ខ្ញុំពិតជាសុំទោស​ផ​ង ម៉ាក់ និងប៉ា។ ដំណើររបស់ខ្ញុំទៅកាន់​ទឹ​កដីប​រទេ​ស​បានប​រាជ័យ​ហើ​យ”។

“ខ្ញុំជិតស្លាប់ហើយ។ ខ្ញុំ​មិនអាច​ដក​ដង្ហើ​មបានទេ។ ខ្ញុំស្រឡាញ់ម៉ា​ក់ និងប៉ាណា​ស់​។ ខ្ញុំសុំទោស​ម៉ា​ក់”។

សូមបញ្ជាក់ថា កាលពីពេល ២ថ្ងៃកន្លងទៅនេះ ប៉ូលីសអង់គ្លេសបានរកឃើ​ញ​សាក​សពចំ​នួន ៣៩នាក់នៅក្នុងរថយ​ន្ត​កុង​តឺណឺមួយដែលធ្វើដំណើរម​ក​ពី​ប៊ែល​ហ្សិច។ អាជ្ញាធ​រ​អង់គ្លេស​បញ្ជា​ក់ថា ជនទាំងនោះប្រហែលជាជន​ជា​តិចិ​ន៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC

spot_img
×