Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គំនុំពាក្យសម្តីជាង ១០ឆ្នាំ​ ប្អូនថ្លៃ ទាញកាំភ្លើង បាញ់សម្លាប់បងថ្លៃ​

spot_img

​ភ្នំពេញ៖ ដោយសារគំនុំពាក្យសម្តីជាង ១០ឆ្នាំហើយ​ ប្អូនថ្លៃ បានទាញកាំភ្លើង បាញ់សម្លាប់បងថ្លៃខ្លួនឯងចំនួន៣គ្រាប់ វេលាម៉ោងជិត១១ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩នេះ នៅជិតភ្លើងស្តុបណូគៀរ ខណ្ឌទួលគោក។

មន្រ្តីនគរបាលមូលដ្ឋាន បានបញ្ជាក់ថា ឃាត​កម្មនេះកើតឡើងរវាងប​ង​ប្អូនថ្លៃ តែជនដៃដ​ល់​ បានចូលសា​រភាព នៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់៣ហើយ​។

មន្រ្តីនគរបាលមូលដ្ឋានបានបញ្ជាក់ប្រា​ប់ នៅពេលដែលជនសង្ស័យជាឃា​ត​កបា​នចូ​លសា​រភាពថា ជននេះឈ្មោះ មាស ​ណារ៉ា អាយុ​៤០ឆ្នាំ ជាសន្តិសុខ ចំណែកជនរងគ្រោះឈ្មោះ ​ជួ​ប រតនា ស្នាក់នៅផ្ទះកើតហេតុខាងលើ ជា​គ្រូបង្រៀន​នៅវិ​ទ្យាល័យ​ពង​ទឹក ។
ប្រភពព័ត៌​មាននៅទីតាំងដែនសមត្ថកិច្ច ជន​នេះបា​នឆ្លើ​យប្រាប់​​ពី​មូលហេតុថា ដោយសារខឹង ធ្វើអ្វីចេះតែខុស និ​ងមានគំនុំគុំគួននឹង​បង​ថ្លៃជាយូ​រឆ្នាំមកហើយ ជាមួយនឹងការទទួលសម្ពាធពីគ្រួ​សា​រ​​ផងនោះ ទើបខ្លួនសម្រេចចិត្តបាញ់​ស​ម្លាញ់​ដោយប្រើ​ដកកាំ​ភ្លើ​ង ។

នៅមុន​ពេល​កើតមាន ទំនាស់រហូតដកកាំភ្លើ​ង​បាញ់​​នេះ គឺ​ក្នុងពេលដែល​​ជ​នរ​ងគ្រោះ ​បាន​មក​​មើ​ល​​ម្តាយឈឺ នៅក្នុងផ្ទះ​កើតហេតុ​​​ ។ ពេលនោះ បានជួប​ជាមួយ​​ជ​នដៃ​ដល់ជាប្អូន​ថ្លៃ បានមកនិយា​យ​​ជាមួយ​ និង​បង្ខំ​ឱ្យ​ជន​រងគ្រោះ​​​ផឹកស្រាបៀ​រ​១កំ​ប៉ុង តែត្រូវជនរ​ង​គ្រោះ​បាន​ប្រកែកអត់​ព្រ​ម​ផឹក​ ក៏បង្កទៅជាជម្លោះ​ខ្លាំងឡើងៗ​​​ ខណៈ​ជន​ដៃដល់​​​មាន​គំនុំ​​ជាមួយ​ជនរ​ង​គ្រោះ​​១០ឆ្នាំ​​ផ​ង ទប់លែងជាប់​​ដ​កកាំភ្លើ​ងបាញ់​ប្រហារ​​បង​​​ថ្លៃ ។ យោង​ចម្លើ​យ​អះអា​ង​​ជន​ដៃដល់ថា ខ្លួនបានទិញ​កាំភ្លើង​នេះ ​ទុកជាយូរមកហើយ​ ។

ជនដៃដល់ បាននិយាយសារភាពថា “ខ្ញុំបាញ់៣ ទៅ៤គ្រាប់ ត្រូវ៣គ្រាប់។ គំនុំជាង ១០ឆ្នាំហើយ គំ​នុំ​ពាក្យសម្តី ធ្វើអីក៏ខុស និ​ងមាន​សម្ពា​ធខា​ងគ្រួ​សារ​ខ្លាំង។ ខ្ញុំហៅគាត់ហូ​បស្រា​បៀ​រ មួយកំប៉ុង​ទៅ ហើយខ្ញុំថាខ្ញុំលើ​កលែ​ងឲ្យ​គាត់​។ គាត់នៅតែនិ​យា​យពា​ក្យមិ​នល្អ ចំពោះខ្ញុំទៀ​ត ​ខ្ញុំ​ក៏បាញ់សម្លាប់គាត់ចោលទៅ៕ដោយ៖កូឡាប

spot_img
×