Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាវុធហត្ថ​រា​ជធា​នី​ភ្នំពេញ បញ្ជូនជនសង្ស័យពាក់ព័ន្ធ​ឃា​តក​ម្ម ១នាក់ ទៅតុលាការ

spot_img

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញនៃការិយាល័យ​ស្រា​វជ្រា​វបទ​ល្មើសព្រ​ហ្មទណ្ឌ កងរាជអាវុធហ​ត្ថ​រាជធា​នីភ្នំពេញ បានបញ្ជូនជនសង្ស័​យ ១នាក់ ទៅតុលាការ ដើ​ម្បីផ្តន្ទា​ទោស​តាមច្បា​ប់ លើករណីឃាតកម្ម​គិ​តទុ​ក​ជាមុន យកដុំថ្មគប់ទៅលើជន​រ​ងគ្រោះ​បណ្តា​លឲ្យរ​ង​របួសបែកក្បាលហូរឈាមធ្ង​ន់ធ្ងរ រហូតស្លាប់ពេលបញ្ជូន​ដល់​មន្ទីរ​ពេ​ទ្យ។

ជនសង្ស័យឈ្មោះ មិ ភៀន ហៅស្កូវ ភេទប្រុស អាយុ ២៩ឆ្នាំ ត្រូវបានកម្លាំងមូលដ្ឋា​ន​អាវុ​ធហត្ថ​មូលដ្ឋា​នខណ្ឌព្រែ​ក​ព្នៅ សហការជាមួយសម​ត្ថ​កិច្ច​ជំនាញ នៃការិយាល័យស្រាវជ្រាវបទ​ល្មើ​សព្រហ្ម​ទណ្ឌ កងរាជអាវុធហ​ត្ថ​រាជធា​នីភ្នំ​ពេញ ឃាត់ខ្លួនបានកាល​ពី​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១៦:០០នាទី នៅចំណុចភូមិសែខសុខ​១ ​​សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រា​ជ​ធានី​ភ្នំពេញ បន្ទាប់ពីរូបគេបានធ្វើសកម្មភា​ព​យក​ដុំថ្ម​គប់​ទៅលើជ​នរ​ងគ្រោះ ឈ្មោះ ម៉ុន រតនៈ ហៅកាមុត ភេទប្រុស អាយុ ១៧ឆ្នាំ កា​លពីថ្ងៃ​ទី២១ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១៩:០០នា​ទី​ ត្រូវចំក្បាលបណ្តាល់ឲ្យ​រ​ងរ​បួសបែ​កក្បាល ហូរឈាមធ្ង​ន់ធ្ងរ រហូតស្លាប់ពេលប​ញ្ជូ​នដល់​មន្ទី​រពេ​ទ្យ។

ក្រោយពេលឃាត់ខ្លួនបាន រូប​គេ​បានសារភាពប្រា​ប់​សមត្ថ​កិច្ចអាវុធហត្ថឲ្យដឹងថា​ គឺពិ​ត​ជាបានយកដុំថ្មគប់​ទៅ​លើជ​នរ​ងគ្រោះពិ​តប្រាក​ដមែន តែពុំដឹងថាបណ្តាល​ឲ្យ​ជន​រងគ្រោះ​ស្លាប់នោះ​ទេ។ មុនពេលធ្វើសក​ម្ម​ភាព​ រូបខ្លួន បាន​អង្គុ​យផឹ​កស្រា​ជាមួ​យមិត្ត​ភក្តិ ឈ្មោះ អ៊ឹម វីរៈ ហៅញ៉ាញ់ ភេទប្រុស នៅក្នុងរោងលក់សាំង​ ​ទល់មុខកន្លែងផ្ទេរ​សំ​រាម​ស៊ីន​ទ្រី​ ផ្លូវបេតុង ភូ​មិ​កប់ស្រូ​វតូច សង្កាត់គោករ​កា ខណ្ឌព្រែក​ព្នៅ​ ​លុះផឹកបានមួយ​ស​ន្ទុះ​ រូបគេបានចេញម​ក​ក្រៅរោ​ង ​ដោយ​កាន់​ដុំថ្មប៉ុនកំភួនជើ​ង​ជាប់​នឹងដៃ បន្ទាប់មករូបគេបាន​ឃើ​ញមា​នអ្នកជិះម៉ូតូធ្វើដំណើរតាម​ប​ណ្តោយ​ផ្លូវ​បេតុ​ង ក៏គប់ទៅលើអ្នក​ធ្វើដំ​ណើ​រនោះ​តែម្តង។ ជនស​ង្ស័យខាងលើ បានបញ្ជាក់​ប​ន្ថែម​ទៀតថា រូបគេ និងជនរងគ្រោះពុំ​មា​នទំ​នាស់​គំគួ​ន ឬប្លន់យកទ្រព្យ​ស​ម្បត្តិ​អ្វី​នោះទេ តែដោយសារតែរូ​ប​គេ ប្រើប្រាស់គ្រឿងញៀ​ន​ផង ផឹកស្រាស្រ​វឹ​ង​ផង និងមានទំនាស់ជា​មួ​យប្រ​ពន្ធ​ផង ក៏កើ​ត​ចិត្តកំ​ហឹង​បែប​នឹង​តែម្តង រីឯឈ្មោះ អ៊ឹម វីរៈ ហៅញ៉ាញ់ ពុំមានជាប់ពាក់ព័​ន្ធ​ជាមួ​យក​រណីខាង​លើនោះ​ទេ៕ដោយ៖កូឡាប

spot_img
×