Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​បុរស​២​នាក់ ព្រួត​វាយ​សមត្ថកិច្ច​ប៉ុស្តិ៍​ទំនប់ទឹក ពេល​ហៅ​ត្រួតពិនិត្យ​

spot_img

​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​៤​នាក់​បាន​ព្រួត​គ្នា វាយ​មន្ត្រីនគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ទំនប់​ទឹក​ម្នាក់ បណ្តាលឲ្យ​រង​របួសស្រា​ល កាលពី​ម៉ោង​១​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១០ ខែ​មករា ឆ្នាំ​២០១៨ នៅ​ខាងក្រោយ​ផ្សារ​សុ​វណ្ណា តាម​បណ្តោយ​ផ្លូវ​លេខ​៤៣០ ស្ថិតក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌ​ចំកា​មន​។​

​បន្ទាប់​ពី​បង្កហេតុ សមត្ថកិច្ច​បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ចំណែក​២​នាក់​ទៀត បាន​គេចខ្លួន​បាត់​។ ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ទី​១​ឈ្មោះ​ ​ពេជ្យ​សុភិន ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ មុខរប​អ្នក​ដេ​ពួក​ឡាន ស្នាក់​នៅ​ជិត​ផ្សារ សំណង់​១២ ទី​២​ឈ្មោះ ដាំ​គឹម សេង ភេទ​ប្រុស​អាយុ​២៤ ឆ្នាំ មុខរប​ជាងដេ​ពួក​កៅអី​ឡាន ស្នាក់នៅ​ជាមួយគ្នា​។​

​មន្ត្រីនគរបាល រហ័ស​មាន​P1 ដែល​រងគ្រោះ បាន​និយាយថា នៅ​មុនពេល​កើតហេតុ រូបគាត់​បាន​ជិះ​ម៉ូតូ​ម្នាក់​ឯង ដើម្បី​ល្បាត​ក្នុង​មូលដ្ឋាន ខណៈ​មក​ដល់​ចំណុចកើតហេតុ ស្រាប់តែ​ឃើញ​ជនសង្ស័យ​មាន​គ្នា​៤​នាក់ ជិះ​ម៉ូតូ​២​គ្រឿង ដោយ​មួយគ្រឿង​ម៉ាក zoomerx ពណ៌​ស្លា​ទំលាយ​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ FS 7575 ជិះ​គ្នា​២​នាក់ និង​មួយ​គ្រឿង​ទៀត​ម៉ាក​ហុងដា ឌ្រី​មសង់​ស៊េរី​០១៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ BZ 8608 ជិះ​គ្នា​២​នាក់ ដោយ​មានកា​សង្ស័យ ទើប​ហៅ​ឲ្យ​ឈប់​សុំ​ដើម្បី​ធ្វើកា​ត្រួតពិនិត្យ ភ្លាម​នោះ​ស្រាប់តែ​ជនសង្ស័យ​ទាំងនោះ ស្ទុះ​មក​វាយ​តែម្តង​។​

បន្ទាប់មក លោក​ក៏​ទាក់ទង​តាមរយៈ​វិទ្យុទាក់ទង ហៅ​កម្លាំង​ជំនួយ និង​ប្រជាព​រដ្ឋ ដែល​នៅ​ក្បែរ ជួយ​អន្តរាគមន៍​ឃាត់​បាន​២​នាក់​ភ្លាមៗ​តែម្តង ចំណែក​២​នាក់​ទៀត​គេចខ្លួន​បាត់​។​

​ក្នុងដំណាក់កាល​សមត្ថ​កិច្ច​ប៉ូលិស តាម​ចម្លើយ​ភាព ជនសង្ស័យ​ទាំង​ពីរ​នាក់ បានឲ្យដឹងថា មុនពេល​កើតហេតុ ពួកគេ​បាន​នាំគ្នា​ចេញ​ពី​ផឹកស៊ី នៅ​ក្លឹប​មួយកន្លែង នៅ​ផ្លូវ​២៧១ ហើយ​បំណង​ទៅ​កន្លែង​ធ្វើការ នៅ​ម្តុំ​សំណង់​១២ ពេល​មកដល់​ចំណុច​កើតហេតុ ក៏​ជួប​ជាមួយ​សមត្ថកិច្ច ទើប​វៃ​តែម្តងទៅ​។

ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច នាំ​ទៅ​ធ្វើកា​សាកសួ​នៅ​ប៉ុស្តិ៍​នគរបាល​ទំ នប់ទឹក ដើម្បី​កសាង​សំណំ​រឿង​បញ្ជូនទៅ​អធិកា​នគរបាល​ខណ្ឌ​ចំកា​មន​ចាត់កា​តាម​និតិ​វិធី​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×