Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិធី​ប្រណាំងទូក​នៅ​ទន្លេ​វ៉ៃ​គោ (​ទំនប់​តា​ណេង​) ប្រព្រឹត្តិ​ទៅដោយ​រលូន និង​ភាពសប្បាយ​រីករាយ​

spot_img

​ខេត្តស្វាយរៀង ៖ ​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន រដ្ឋមន្ដ្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​ព្រឹទ្ធសភា និង អធិការកិច្ច និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះជួយ​ខេត្តស្វាយរៀង​នា​ព្រឹក​ថ្ងៃអាទិត្យ​១៤​រោច ខែអស្សុច ឆ្នា​កុរ ឯកស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ២៧​ខែតុលា ឆ្នាំ ២០១៩​នេះ បាន​អញ្ជើញ​ជា​អធិបតី បើក​ពិធី​ប្រណាំងទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ និង​ទូក​ក្តារ​បីសន្លឹក ឆ្នាំ ២០១៩ នៅ​ទន្លេ​វ៉ៃ​គោ (​ទំនប់​តា​ណេង​) ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង​។

​ពិធី​នេះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ អស់លោក លោកស្រី សមាជិក​ព្រឹទ្ធសភា រដ្ឋសភា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួង ស្ថាប័ន​រាជរដ្ឋាភិបាល អស់ លោក លោកស្រី ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន នៅ​ខេត្តស្វាយរៀង ឯកឧត្ដម លោកជំទាវ លោក លោកស្រី គណៈប្រតិភូ​យោធភូមិភាគ​ទី​៧​កងពល​លេខ ៥ កងទ័ព​ប្រជាជន​វៀតណាម និង​គណៈប្រតិភូ​ខេត្ត​ឡុង​អាន​ខេត្ត​តៃ​នី​ញ លោក​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក​អភិបាលខេត្ត លោក លោកស្រី​សមាជិក សមាជិកា​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត លោក​ឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយស​បងប្អូន​កីឡាករ កីឡាការិនី​ប្រណាំងទូក​នឹង​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​យ៉ាងច្រើន​កុះករ​។​

​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង បាន​ថ្លែងថា នៅ​ឆ្នាំនេះ​មិន​ខុសពី​បណ្ដា​ឆ្នាំ​កន្លងទៅ នោះទេ ហើយ​ក្នុង​ឆ្នាំ​២០១៩​នេះ ពិធី​ប្រណាំងទូក​នៅ​ខេត្តស្វាយរៀង មានការ​ចូលរួម​ពី​ប្រតិភូ និង​កីឡាករ កីឡាការិនី​មកពី​គ្រប់​បណ្ដា​រាជធានី​ខេត្ត​នៅ​ទូទាំងប្រទេស ដោយមាន​ទូក​មក​ចូលរួម​ប្រណាំង​សរុប ចំនួន​៥៤​គ្រឿង​មាន​កីឡាករ សរុប​ចំនួន ១.២៨៣​នាក់ (​នារី ០៩​នាក់​) ក្នុងនោះ កីឡាករ​ពេញសិទ្ធិ ៩៩៦​នាក់ និង​កីឡាករ​បម្រុង ២៨៧​នាក់ និង មាន​ប្រតិភូ​ដឹកនាំ​ទូក ២១២​នាក់ រួមមាន ៖​ប្រភេទ​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ ចំណុះ​២២​នាក់ មាន ៤៤​គ្រឿង រួមមាន​ទូក​នៅក្នុង​ខេត្តស្វាយរៀង ១៤​គ្រឿង ទូក​របស់​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​កងរាជអាវុធហត្ថ រាជធានី​-​ខេត្ត ២៦​គ្រឿង ទូក​ខេត្តព្រៃវែង ១​គ្រឿង ទូក​ខេត្តកណ្ដាល​១​គ្រឿង ទូក​របស់​កងពលតូច​ថ្មើរជើង​លេខ ៥១ ខេត្តបន្ទាយមានជ័យ​១​គ្រឿង និង​ទូក​របស់​រដ្ឋបាល ខេត្តព្រះវិហារ ១​គ្រឿង​។ ប្រភេទ​ទូក​ក្ដារ​បីសន្លឹក ចំណុះ​៣​នាក់ មាន​ចំនួន ១០​គ្រឿង ក្នុងនោះ ប្រភេទ​ទូក​បុរស ៨​គ្រឿង និង​ប្រភេទ​ទូក​នារី ២​គ្រឿង រួមមាន ទូក​ក្នុង​ខេត្ត​៤​គ្រឿង ទូក​របស់​កងរាជអាវុធហត្ថ ខេត្តកណ្ដាល ១​គ្រឿង ទូក​របស់​សមាគម​ទូក​ខេត្តកណ្ដាល ២​គ្រឿង ទូក​ខេត្តបន្ទាយមានជ័យ ១​គ្រឿង និង​ទូក​របស់​វត្ត​ស្លា​កែ​ត ខេត្តកណ្ដាល ២​គ្រឿង ។​

​លោក​អភិបាលខេត្ត​បាន​បញ្ជាក់ថា តាងនាម​គណៈកម្មការ​រៀបចំ​ពិធី​ប្រណាំងទូក ឆ្នាំ​២០១៩ នៅ​ខេត្តស្វាយរៀង មាន​ជំនឿ​ជាក់​យ៉ាង​មុតមាំ​ថា ក្រោម​ការសហការ​ជួយ​រៀបចំ​លើ​ការងារ​បច្ចេកទេស​ពី​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​នឹងធ្វើ​ឲ្យ​ពិធី​ប្រណាំងទូក​នៅ​ខេត្តស្វាយរៀង​យើង​ឆ្នាំនេះ ប្រព្រឹត្តទៅបាន​ដោយ​រលូន ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស និង​មាន​ភាព​សុ​ក្រឹត្យ យុត្តិធម៌ សម្រាប់​កីឡាករ កីឡាការិនី​ទូក​ទាំងអស់ និង​សូម​ស្នើ​ដល់​គណៈកម្មការ​គ្រប់គ្រង​ទូក និង​កីឡាករ កីឡាការិនី សូម​ខិតខំ​ប្រឹងប្រែង​យក​អស់​កម្លាំងកាយ​ចិត្ត​បញ្ចេញ​ឲ្យ​អស់​លទ្ធភាព​ដោយ​ឈរលើ​ស្មារតី​មិត្តភាព ភាតរភាព និង​សាមគ្គីភាព ដើម្បី​ទទួលបាន​លទ្ធផល​ឈ្នះ​-​ឈ្នះ​ទាំងអស់គ្នា ៕ ​វ៉ៃ​កូ​

spot_img
×