Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេ​ប៉ុស្ដិ៍​ទឹកថ្លា​ម្នាក់​បាញ់សម្លាប់​ខ្លួនឯង​

spot_img

​បន្ទាយមានជ័យ ៖ កាលពី​វេលា​ម៉ោង​៧ មិ​ង​៣០​នាទី​យប់​ថ្ងៃទី​២៦ តុលា ២០១៩ មាន​ករណី​មន្ត្រីនគរបាល​ម្នាក់ បានសម្រេច​ចិត្ត​ធ្វើអត្តឃាត​បាញ់សម្លាប់​ខ្លួន​ឯង​ស្លាប់​ក្នុង​ថ្លុកឈាម​គួរអោយ​អាសូរ​បង្ករ​ការភ្ញាក់ផ្អើល ស្ថិតនៅ​ក្នុងភូមិ​គោ​រដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ​។​

​សព​ជនរងគ្រោះ​ឈ្មោះ ប៊ូ រិទ្ធី ជា​មេ​ប៉ុស្តិ៍​សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​/​ឃុំ​កើតហេតុ​ខាងលើ​។​

​មូលហេតុ​: មាន​វិបត្តិ​ក្នុង​គ្រួសារ ដោយ​ជនរងគ្រោះ​បាន​ប្រើ​កាំភ្លើង​ខ្លីម៉ាក ​K54 បាញ់​ក្បាល​ខ្លួនឯង​។​

​បច្ចុប្បន្ន​សមត្ថកិច្ច បាន​ទៅដល់​កន្លែងកើតហេតុ ដើម្បី​ធ្វើកោសល​វិ​ច្ច័​យ និង​ប្រគល់​សព​ជូន​ក្រុមគ្រួសារ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​ ដោយ​៖​កូ​ឡាប​

spot_img
×