Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រតិបត្តិការ​តាម​ស្វែងរក​នារី​ជនជាតិ​អង់គ្លេស​ដែល​បាត់​ខ្លួន​ស្ថិតនៅ​កោះរ៉ុង​សន្លឹម ក្រុង​កោះរ៉ុង

spot_img

​ព្រះសីហនុ ៖ ​នៅ​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៩​នេះ លោក គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ ឯកឧត្តម នី ផល្លី អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍន៍​ឆ្នេរសមុទ្រ​កម្ពុជា នាយ​ឧ​ត្ត​ម​សេនីយ៍ ថោង លីម អគ្គ​ស្នងការរង​នគរបាលជាតិ និង​មន្ត្រី​ថ្នាក់ដឹកនាំ​តាម​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត អាជ្ញាធរ​ក្រុង​កោះរ៉ុង សង្កាត់​ទាំងពីរ ជាមួយ​ក្រុម​ជនបរទេស ម្ចាស់​ទូក​ដឹក​ភ្ញៀវទេសចរ និង​ប្រជាជន​ក្នុង​តំបន់​ក៏បាន​ចូលរួម​សហការ​ស្វែងរក​ផងដែរ​។​

​ចំពោះមុខ​នេះ លោក គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បានដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​អោយកំលាំង​គ្រប់ផ្នែក​តាមរក​នៅតាម​ទីតាំង​ផ្សេងៗ តាម​ដងព្រៃ​ភ្នំ ដងព្រែក តាម​ឆ្នេរ​ខ្សាច់ ឆ្នេរ​ថ្ម នៅតាម​កន្លែង​ស្នាក់នៅ​នានា​នៅលើ​កោះរ៉ុង និង​កន្លែង​ដែល​នារី​នោះបាន​ទៅលេង​រួមទាំង​ក្រុម​មុជទឹក​(diving)​ផង ធ្វើយ៉ាងណា​រក​អោយអស់​លទ្ធភាព​។​

​សូមបញ្ជាក់ថា នារី​ដែល​បាត់​ខ្លួន មានឈ្មោះ BAMBRIDGE AMELIA LOUISE ភេទ​ស្រី កើត​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​១៩៩៨ សញ្ជាតិ​អង់គ្លេស កាន់​លិខិតឆ្លងដែន​លេខ ៥៣១៨៩០៨៣៣ ​បាន​ចេញពី​ក្រុងព្រះសីហនុ ឆ្ពោះទៅ​គោលដៅ​ក្រុង​កោះរ៉ុង នៅ​ម៉ោង​៥:០០​ល្ងាច ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៩ មកដល់​កោះរ៉ុង​នៅ​ម៉ោង​៦:០០​ល្ងាច​។ នាង​បាន​ចូល​ស្នាក់នៅ​ផ្ទះសំណាក់ Ness Beach នៅ​ម៉ោង​៨:១៥​នាទី​យប់ ថ្ងៃខែ​ឆ្នាំ​ដដែល​ក្នុង​គោលបំណង​ទេសចរណ៍​។ មុន​បាត់​ខ្លួន​ ​គេ​បាន​ប្រទះឃើញ​នារី​នោះ​លើកចុងក្រោយ​នៅ​ម៉ោង​៣និង៣០​នាទី​ទៀបភ្លឺ ឈានចូល​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៩ ក្នុង​ពិធីជប់លៀង​មួយ​នៅ​ឆ្នេរ​កោះរ៉ុង​(Police Beach) ក្រោយមក​ក៏​បាត់​ដំណឹង​តែម្តង​។ ក្នុង​សមត្ថកិច្ច​មូលដ្ឋាន​បាន​រកឃើញ​កាបូប និង​សម្ភារៈ​មួយចំនួន​របស់​នាង​នៅលើ​ផ្ទាំង​ថ្ម​ជាប់​ឆ្នេរ​ក្បែរ​កន្លែង​ធ្វើ​ពិធីជប់លៀង​នោះ​ផងដែរ​។​

​ករណីនេះ អាជ្ញាធរ​ក្រុង​កោះរ៉ុង បាន​ព្យាយាម​ស្វែងរក​នារី​រងគ្រោះ​ក្រោយ​ទទួលដំណឹង​ភ្លាមៗ​ពី​ការបាត់​ខ្លួន​នេះ​។​

​គិត​ត្រឹម​រសៀល​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៩​នេះ​កំលាំង​កំពុង​បន្ត​រុករក​បន្ថែមទៀត​។​

លោក​អភិបាលខេត្ត បាន​ថ្លែងថា នៅថ្ងៃនេះ ខ្ញុំ​បាន​ដឹកនាំ​កម្លាំង​គ​ណះ​បញ្ជា​ការឯកភាព​រដ្ឋបាល​ខេត្ត ដើម្បី​ចុះ​រុករក​នារី​ជនជាតិ​អង់គ្លេស​ម្នាក់ មានឈ្មោះ Amelia Bambridge ដែល​បាន​បាត់​ខ្លួន​កាលពី​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៩ នៅលើ​កោះរ៉ុង​កន្លងមក ។ កម្លាំង​ចុះ​ប្រតិបត្តិ​ការរុករក​នៅថ្ងៃនេះ បែង​ចែកជា ០៣ មុខព្រួញ ៖ ទី​១ កម្លាំង​រុករក​ក្នុង​ទឹក (Diving), ទី​២ កម្លាំង​រុករក​តាម​ព្រៃភ្នំ បរិវេណ​ជុំវិញ​កោះ និង​តាម​បន្ទប់​ស្នាក់នៅ និង ទី​៣ ប្រើប្រាស់​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ធ្វើការ​ស៊ើបអង្កេត​ស្វែងរក ៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×