Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូម​ប្រុង​ប្រយ័​ត្នផ្គ​ររន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រ ដោ​យ​សារឥ​ទ្ធិព​លកូ​នព្យុះ​ ម៉ាត់តូ

spot_img

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃ​ទី២​៨ ខែតុលា ឆ្នាំ២០១៩នេះ បានចេញសេចក្តីជូនដំណឹង​ពី​ បញ្ហាអាកាសធាតុនៅ​ក​ម្ពុ​ជា ដោយបញ្ជាក់ថា ​ចាប់ពី​ថ្ងៃ​ទី១ ដល់៧ ខែវិច្ឆិកាខាងមុ​ខ​នេះ ឥទ្ធិពលសម្ពាធទាបស​ក​ម្ម​ និងកូ​ន​ព្យុះទី២២ ឈ្មោះម៉ាត់តូ នឹងធ្វើឲ្យ​ក​ម្ពុ​ជា មានភ្លៀងធ្លាក់ពីកម្រិតមធ្យ​ម​ទៅប​ង្គួ​រ។

ជាមួយគ្នានេះ ក្រសួងធនធានទឹក ​ក៏បាន​អំពាវ​នាវដល់ បងប្អូនប្រជាពល​រ​ដ្ឋ ប្រុងប្រយ័ត្នចំពោះបញ្ហាភ្លៀង ​ផ្គ​រ​រន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រ​ខ្លាំ​ង​ៗផ​ងដែរ។

ក្រសួងធនធានទឹក និងឧតុនិយមបាន សេចក្តីជូនដំ​​ណឹង​បន្ថែ​មស្តីពី ស្ថានភាពអាកា​ស​​ធាតុ ៖ តាមរយៈនៃការតាមដា​ន​ ​នូវល​ក្ខណៈអា​កាស​ធាតុ​ជា​ប្រចាំក្នុ​ងតំ​បន់ និងដោយ​ឡែកស​ម្រា​ប់កម្ពុជា បង្ហាញឲ្យឃើញថា មានសម្ពាធទាបស​ក​ម្មមួ​យ (Active Low Pressure) ​កំ​ពុង​ចូ​លមកដល់ ក្នុងសមុទ្រចិនខា​ង​ត្បូង ។ សម្ពាធទាបសក​ម្ម​នេះ នឹងវិវត្តខ្លួនជាលំដាប់​ទៅ​ជា​កូនព្យុះ​ (Tropical Storm) ទី ៦២ ដែលអាចមាន​ឈ្មោះ​ម៉ាត់​ម៉ូ (MATMO)_ចូលដល់ភាគខាងត្បូង​វៀតណា​ម នៅថ្ងៃទី ៣១ ខែតុលា ។ នឹងបន្ថយឥទ្ធិពលទៅជា​
​សម្ពា​ធទា​បសកម្ម (Active Low) រួចចូលមកកម្ពុជាយើងភា​គ​ខាង​ត្បូ​ងនៅថ្ងៃទី ១ ខែវិច្ឆិកា ។ ស្ថា​ន​ភាពបែបនេះ​ ​នឹងធ្វើឲ្យ​ ចាប់ពី​ថ្ងៃទី ១ -៧ ខែវិច្ឆិកា បណ្តារាជធានី​ ​ខេត្តនានា នឹងមានភ្លៀងធ្លាក់រាយប៉ាយជា​ប​ន្ត​បន្ទា​ប់ ក្នុងនោះ ៖ តំបន់វាលទំនាបកណ្ដាល តំបន់​មាត់ស​មុទ្រ នឹងអាចមានភ្លៀងធ្លាក់រាយ​ប៉ា​យ​ នៅក្នុងកម្រិត បរិមាណពីបង្គរទៅច្រើន​ ​។ បណ្ដាខេត្តដទៃទៀ​ត​ ​នឹងអាច​មានភ្លៀងធ្លាក់រាយប៉ាយនៅក្នុង​ក​ម្រិ​តបរិ​មាណ​ពីមធ្យ​មទៅ​បង្គរ ។
អាស្រ័យស្ថានភាពធា​តុ​អាកាស ដូចបានព្យាក​រ​ខា​ងលើ សូមសាធារណជន ជ្រាប​ជាព័ត៌​មា​ន និងសូមប្រុងប្រយ័ត្ន​ចំ​ពោះ​ភ្លៀង ​, ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងរ​លកស​​មុ​ទ្រ​ខ្លាំង៕ ដោយ៖កូឡាប

spot_img
×