Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុម​​ចោ​រ​គា​ស់​​ដំបូលផ្ទះ​ លួច​យក​ខ្សែដៃ​មា​ស​​ ចិញ្ចៀន​ប្លា​ទី​ន​ រួច​គេ​ច​ខ្លួន​បាត់​

spot_img

​ខេត្ត​កែប​ ៖​ ចោរ​មួយ​ក្រុម​​បា​ន​ធ្វើ​​សក​ម្មភាព​ គាស់​ដំបូលផ្ទះ​ប្រជាពលរដ្ឋ​​ ​រួច​ចូល​ទៅ​ខាងក្នុង​​​រុក​រក​​ទូ​ខោអាវ​ លួច​យក​ខ្សែដៃ​មាស​ និង​ចិ​ញ្ចៀន​​ប្លា​ទី​ន​ និង​លុយ​មួយ​ចំនួន​​​រួច​​គេចខ្លួ​ន​បាត់​ កាលពី​ថ្ងៃ​ទី​ ២៦​ ខែតុលា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​ប្រហែល​៤​ ​រ​សៀល​​ ចំណុច​ខាងលិច​សាលា​វិទ្យា​​ល័យ​​ហ៊ុ​ន​សែន​ចំការ​ដូង​ ស្ថិត​ក្នុងភូមិ​ភ្នំ​លាវ​​ ឃុំ​ពងទឹក​ ស្រុក​ដំណាក់​ចង្អើរ​ ​ខេ​ត្ត​កែ​ប​ ។​

​ជន​រង​គ្រោះ​ឈ្មោះ​​​ ខៀវ​ កញ្ញា​ ភេទ​ស្រី​ អាយុ​៣៤​ឆ្នាំ​ ជាម​ន្ដ្រី​ សាលាស្រុក​ដំ​ណា​ក់​​ចង្អើរ​ មាន​ទីលំនៅ​ភូមិ​ កើតហេតុ​ខាង​លើ​​ ​។​

​សម្ភារ​បាត់បង់​​រួ​ម​​មាន​ ៖​ ខ្សែដៃ​មាស​១​ខ្សែ​ ទម្ងន់​២​ជី​ ចិញ្ចៀន​ប្លា​ក​​​ទី​​ន​១​វង់​ ទ​ម្ង់​១​ជី​ និង​ប្រាក់​​រៀ​ល​​ ចំនួន​ 30000៛​ (​បី​ម៉ឺន​រៀល​)​ ។​

​ករណី​ខា​ងលើ​​ សមត្ថកិច្ច​កំពុង​បន្ត​កា​រ​​ស្រា​វជ្រាវ​​ស្វែង​រក​​ជន​ល្មើស​៕ ដោយ៖កូឡាប

spot_img
×