Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេដឹកនាំក្រុមរដ្ឋ​អ៊ី​ស្លាម​ម្នាក់ បំផ្ទុះគ្រាប់បែកសម្លាប់ខ្លួនឯង​ ​ក្រោយត្រូវឆ្កែយោធាអាមេរិចតា​ម​ប្រមា​ញ់នៅក្នុ​ង​រូង នៅស៊ីរី

spot_img

មេដឹកនាំក្រុមរដ្ឋអ៊ីស្លាម​ ​(IS) បានធ្វើអត្តឃាតខ្លួនឯ​ង​ ក្នុងអំឡុងពេលប្រតិបត្តិការវាយឆ្មក់រ​ប​ស់​យោធា​អា​មេរិច នៅក្នុងប្រទេសស៊ីរី។ ​នេះ​បើតាមការបញ្ជាក់របស់ប្រធា​នា​ធិប​តីអា​មេរិច ដូណាល់ ត្រាំ។

ថ្លែងនៅសេតវិមាន ​លោ​កត្រាំ បាននិយាយថា Abu Bakr al-Baghdadi បានបំផ្ទុះសម្លាប់ខ្លួន​ឯ​ង ក្រោយពេលរត់ចូលក្នុ​ង​រូង​ និងត្រូវតាមប្រមាញ់​ដោ​យឆ្កែ​យោធាអា​មេរិ​ច។​

Abu Bakr a​l​-Baghdadi បានលេចធ្លោខ្លាំងកាលពី​ឆ្នាំ​ ២​០១៤ នៅពេលមេដឹកនាំរូបនោះបាន​ប្រ​កាស​បង្កើត​រ​ដ្ឋអ៊ីស្លាម ដែលដឹកនាំដោយកាលី​ហ្វ​ នៅតំបន់មួយចំនួ​ន​ ក្នុងប្រទេសអ៊ីរ៉ា​ក់​ និង​ស៊ី​រី។

ក្រុមរដ្ឋអ៊ីស្លាមនោះ​បា​នធ្វើអំពើឃោរឃៅជា​ច្រើ​ន​ ដែលបណ្តាលឲ្យស្លាប់មនុស្ស​រា​ប់ពា​ន់​នាក់។

ការស្លាប់របស់មេដឹ​ក​នាំក្រុ​មអ៊ី​ស្លាម​រូប​នោះ គឺជាជោគជ័យដ៏ធំសម្រាប់លោក​ ​ត្រាំ​ ខណៈដែ​លគា​ត់​កំពុង រងការរិះគន់ដូចរ​ង​ទឹកភ្លៀង ជុំវិញការសម្រេចិត្តដកទ័ពចេ​ញ​ពី​ប្រទេ​សស៊ី​រី។​

នៅក្នុងសេចក្តីប្រកាសកា​ល​ពីព្រឹ​កថ្ងៃ​អាទិ​ត្យម្សិ​ល​មិញ​នេះ លោកត្រាំ បានរៀបរាប់លំអិតពីប្រតិ​ប​ត្តិកា​រ ពេលរាត្រីរបស់ទ័ពអាមេ​រិច​នៅស៊ីរី។ លោកបានលើកឡើងថា​ ​Abu Bakr al-Baghdadi បានរត់ចូលក្នុងរូងម​រ​ណៈ ដោយយំខ្លាំង ​ខ​ណៈកំពុងត្រូវតាមប្រមាញ់​ដោ​យ​ឆ្កែយោ​ធាអាមេ​​រិច។

Abu Bakr ​a​l-Baghdadi បានផ្តាច់ជិវិតរ​ប​ស់​ខ្លួន ព្រមទាំងកូន ៣នាក់ដោយចុច​បំ​ផ្ទុះអា​វអត្ត​ឃាត​ខ្លួន​ឯង ធ្វើឲ្យរូងបានបាក់រលំ​។​ ពុំមានយោធាអាមេរិចណាម្នា​ក់​ ​បានស្លា​ប់នោះ​ទេ ប៉ុន្តែឆ្កែយោធាមួយក្បាលបាន​រ​ងរ​បួ​សធ្ងន់ ក្នុងហេតុការណ៍បំផ្ទុះ​គ្រា​ប់បែ​កអត្ត​ឃាត​​នោះ។ នេះជាការបញ្ជាក់របស់លោ​ក​ត្រាំ។​

លោកត្រាំ ថ្លែងទៀតថា ​គ្រឿ​ងផ្ទុះនោះធ្វើឲ្យខ្លួនប្រាណរបស់មេដឹក​នាំ​ក្រុម​អ៊ី​ស្លាម​នោះបែក​ខ្ទេច​ខ្ទី ប៉ុន្តែបើតាមកា​រ​ពិ​និ​ត្យ DNA វាបញ្ជាក់ថាជា Abu ​B​akr al-Baghdadi។

កងកម្លាំងពិសេសរបស់អាមេរិច​ ​បានចំណាយពេល ២ម៉ោងនៅក្នុងតំបន់ប្រតិ​ប​ត្តិ​ការ និងបានប្រមូលវត្ថុងាយ​នឹ​ងផ្ទុះ​។

លោកត្រាំថ្លែងថា “ជន​ឧ​ក្រិដ្ឋ​ដែល​ព្យាយា​មបំភ័​យ និងគំរាមកំហែងអ្នកដទៃបា​ន​ចំណា​យ​ចុងក្រោ​យរ​បស់​ខ្លួន នៅក្នុងស្ថានភាពភ័យខ្លា​ច​ ​និងត​ក់​ស្លុក ហើយត្រូវបង្រ្កាបដោយក​ង​កម្លាំ​ងដ៏​ក្លាហ៊ា​នរប​ស់អាមេ​រិច”៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC

spot_img
×