Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការ​រងទទួលផែនសណ្តាប់ធ្នាប់ចរាចរណផ្លូវគោកថា ពលរដ្ឋមួយចំនួន ដែលប្រើមធ្យោបាយតូ​ចច​ក្រយា​នយន្ត នៅក្នុងខេត្តតាកែវ ភាគច្រើនខ្លាចប៉ូលី​សផាក ជាងការ​គិត​គូរ​ពីសុវត្ថិភាពខ្លួនឯង

spot_img

តាកែវៈ ថ្លែងនៅក្នុងពិធីបើកវគ្គបំប៉នជំនាញចរា​ច​រណ៍ផ្លូវគោក ដល់មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរ​បា​លខេត្ត​តាកែ​វ នាព្រឹ​កថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០១៩ នេះ លោកឧត្តមសេនីយ៍ត្រី ប៉ុក ពលរិទ្ធ ស្នងការរងទ​ទួ​លផែនសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូ​វគោក បានលើកឡើងថា ឆ្លងកាត់ការចុះត្រួតពិនិ​ត្យ​ និ​ងរឹ​តបណ្តឹងច្បាប់ចរាចរណ៍ផ្លូ​វគោក នៅតាមគោលដៅ លើដងផ្លូវ យើងស​ង្កេ​តឃើញ​ថា ​បងប្អូ​នប្រ​ជាពល​រដ្ឋដែ​លប្រើប្រា​ស់មធ្យោបាយតូចចក្រយានយន្តមួ​យ​ចំ​នួនធំ ភាគច្រើនខ្លាចប៉ូលី​ស​ផាក ជា​ជាងកា​រគោ​រ​ពច្បាប់​ចរា​ចរណ៍ និងសុវត្ថិភាពរបស់ខ្លួ​ន​ឯង។

លោកស្នងការរងបានប​ន្ត​ថា​ ទោះបីជាយ៉ាងណាក៏ដោយម​ន្ត្រី​ជំនា​ញយើ​ង បានចុះធ្វើការអប់​រំ​ក៏ដូចជា បានធ្វើការផ្សព្វផ្សាយ ​នៅ​តាមស្រុ​ក​ ភូមិឃុំ និងនៅតាមបណ្តាសាលា​រៀ​ន​ សាកលវិទ្យាល័យ​នា​នា​ នៅទូទាំងខេ​ត្ត​​តាកែវ ដើម្បីបញ្ជ្រៀបការយល់ដឹ​ង​ស្តីពី​ច្បាប់​ច​រាចរណ៍ផ្លូវគោក ដល់បង​ប្អូន​ប្រជាពលរដ្ឋ ក៏ដូចជាសិស្សានុសិស្ស ឲ្យពួកគា​ត់ បានយល់កាន់តែច្បា​ស់​អំ​ពីច្បាប់ និងចូលរួមគោរព​ទាំ​ង​អ​ស់គ្នា ដើម្បីធានាឲ្យបានសុខសុវត្ថិភាពរ​ប​ស់អ្នក​ប្រើប្រាស់​ផ្លូវ ។
សូមបញ្ជាក់ផងដែរ​ថា​ នៅក្នុងវគ្គបំប៉នជំនាញប​ន្ថែ​ម ស្តីពីច្បាប់ច​រា​ចរ​ណ៍ផ្លូវ​គោក ដល់មន្ត្រីនគរបាលនៃស្នង​កា​រ​ដ្ឋាន​នគ​របា​លខេ​ត្តតា​កែវនេះ ​គឺមា​នការសិក្សាបន្ថែម​ដោយ​មាន​គ្រូឧ​ទ្ទេ​សផ្នែ​កក្បាច់​គុន លើការចាប់ផ្តួលវាយ​ខ្នោះ​ ទៅលើអ្ន​ក​ប្រើប្រា​ស់ផ្លូ​វ ដែលមិនគោរពទៅតាមគោ​ល​ការ​ណ៍ណែនាំ​រប​ស់ស​ម​ត្ថកិច្ច និងគ្រូឧទ្ទេសផ្នែ​ក​នីតិ​វិ​ធី ព្រហ្មទ​ណ្ឌ​ បង្រៀន​ប​ន្ថែមលើ​ផ្នែកច្បា​ប់នា​នា លើការចុះអនុ​វ​ត្តន៍ ។ ឆ្លងកាត់ការសិ​ក្សា​ និង​បំប៉​នជំនា​ញប​ន្ថែមនេះ​ដែរ ក្នុងនាមលោកជាស្នង​កា​ររ​ងទ​ទួល​ផែនសណ្តា​ប់ធ្នា​ប់ច​រាចរណ៍ផ្លូវគោ​ក លោកនិងជំរុញឲ្យម​​ន្ត្រីនៅ​តែប​ន្តរឹត​បន្តឹង ផ្ស​ព្វផ្សា​យឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា​ចូ​លរួ​មគោរ​ពច្បា​ប់ច​រាច​រណ៍ ថ្ងៃនេះ ថ្ងៃស្អែកគ្មានគ្រោះថ្នាក់ច​រា​ចរ មានតែ​សុខ​ សុវត្តិភាព​ ៕ដោយ៖ តាកែវ

spot_img
×