Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការខេត្តតាកែវប្រាប់ឲ្យកង​កម្លាំងត្រៀមខ្លួន បង្ក្រាប​អ្នក​ប៉ុន​ប៉ង ធ្វើរដ្ឋប្រហាផ្ដួលរំលំរ​ដ្ឋា​ភិបាលស្រប​ច្បាប់ និងការពារសុវត្ថិ​ភាព​ជូន​ប្រជាព​លរដ្ឋ

spot_img

តាកែវ៖ ស្នងការនគរបាលខេត្តតាកែវ លោកឧត្តមសេនីយ៍ទោ សុខ​ ​សំណាងបានប្រាប់ឲ្យកងកម្លាំងនគរ​បា​លនៅគ្រប់មូលដ្ឋាន ទាំងអស់ត្រូវត្រៀមខ្លួនកា​រ​ពារ​រាជ​រ​ដ្ឋាភិ​បាល​ស្របច្បាប់ និងត្រូវកម្ចាត់ចំពោះក្រុ​ម​ណាមួ​យដែលមា​ន​បំណង​ផ្ដួលរំលំរាជរដ្ឋាភិ​បា​លស្រប​ច្បាប់ ដែលកើតចេញពីការបោះឆ្នោតគាំ​ទ្រ​ដោយ​ប្រជាព​ល​រដ្ឋ​កម្ពុជា។


ថ្លែងនៅក្នុងប្រជុំផ្ស​ព្វផ្សា​យ​ សភាពការណ៍ថ្មីៗ ដ​ល់​កងអន្តរាគមន៍នគរបាលខេត្ត​ ​ជាង៧០០នាក់ ដើម្បីត្រៀមបង្កា ទប់ស្កាត់ និងបង្រ្កាប​ក្រុ​មឧ​ន្ទាម​ក្រៅច្បា​ប់ នៅរសៀលថ្ងៃអាទិត្យ ទី ២៧ ខែ តុលា ឆ្នាំ ២០១៩នេះ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ​ ​បានមានប្រសាសន៍ថា ក្រុមឧទ្ទាមក្រៅច្បាប់នៅក្រៅប្រទេសដែលមា​ន​ទ​ណ្ឌិត​ សម រង្សី ជាមេខ្លោង បានធ្វើការប្រ​មា​ថមើលងាយព្រះ​ម​ហាក្សត្រ មិនទទួលស្គាល់ព្រះមហាក្សត្រ ​និ​ងបង្ខំព្រះមហាក្សត្រដាក់​រា​ជ្យ​ ដែ​លជា​អំពើខុសច្បាប់យ៉ាងធ្ងន់ធ្ង​រ​ ដែលប្រជាពលរដ្ឋទូទាំ​ង​ប្រ​ទេស ជាពិសេសមន្ត្រីនគរបាលជាតិ​ទាំ​ងអ​ស់ មិនអាចទទួលយកបា​ន​ជាដា​ច់ខា​ត។
មួយរយៈពេលថ្មីៗនេះទ​ណ្ឌិ​ត​ សម រង្សី បានប្រកាសពីគម្រោងធ្វើដំ​ណើ​រ​ចូលស្រុកវិញ នៅពេលខាងមុខដោយបានអំ​ពា​វនាវ និងគៀរគរប្រ​ជាពលរដ្ឋឲ្យបះបោលផ្ដួលរំលំរាជរ​ដ្ឋា​ភិបា​ល​ស្របច្បាប់​ថែម​ទៀតផង។ ដូច្នេះក្នុងនាមយើងជាកង​ក​ម្លាំ​ងប្រ​ដាប់អាវុធទាំង​អស់ នៅក្នុងខេត្តតាកែវ ត្រូវត្រៀមខ្លួនថែរក្សាឲ្យបា​ន នូវសុខសន្តិភាព ស្ថេរភា​ព​នយោ​បាយ និងការអភិវឌ្ឍន៍ ហើយអនុវត្តបទប​ញ្ជា​ម៉ឹ​ងម៉ាត់ក្នុងការបង្ក្រាបចំពោះជ​នក្បត់ជាតិ សម​ ​រង្ស៊ី ដោយធ្វើការចាប់ខ្លួនយកទៅផ្តន្ទាទោសទៅ​តា​មច្បា​​​ប់​។
លោកស្នងការ បានមាន​ប្រ​សាសន៍បន្ថែមថា មន្ត្រីនគរបាលក្នុងតាកែវទាំ​ង​អ​ស់ ដែលកន្លងមកបានខិតខំប្រឹ​ង​ប្រែ​ងយ៉ាង​សក​ម្ម ក្នុងការបំពេញភារ​កិ​ច្ច លើកិច្ចការពារ ឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី​ ​នៃព្រះរា​ជាណា​ចក្រ​កម្ពុជា បានប្តេជ្ញានិងបង្ក្រាបឲ្យបាន​ រាល់ការឃុបឃិ​ត​ ប៉ុនប៉ងបំផ្លាញសុខ​ស​ន្តិ​ភាព ឧបាយក ដែលបង្កើតឲ្យមាន​ប​ដិវ​ត្តន៍​ពណ៌លើទឹ​កដី​ក​​ម្ពុ​ជា និងប្រឆាំងដាច់ខាតចំពោះកា​រ​ជ្រៀត​ជ្រែក​ កិច្ចការផ្ទៃក្នុងកម្ពុជា ពីមជ្ឈ​ដ្ឋា​នខាង​ក្រៅ ។ ទន្ទឹមនឹងនោះដែរ លោកស្នងការនគរបាលខេត្តតាកែវបា​ន​ក្រើន​រំលឹ​ក ដល់នគរបាលក្នុងមូល​ដ្ឋា​នត្រូ​វសិ​ក្សា និងកំណត់មុខសញ្ញាឲ្យបាននៅរាល់បទល្មើស ក៏ដូច​ជា​សក​ម្ម​ភាពនានា ដែលកើតមានឡើង ទើបមន្ត្រីន​គ​របា​លយុ​ត្តិធម៌យើងអា​ចធា​នា​បាន​នៅសុ​ខសុវត្ថិភាពរបស់ប្រជាពលរដ្ឋនៅតា​ម​មូល​ដ្ឋានបា​ន ភូមិឃុំមា​នសុ​វត្ថិភា​ព។ ជាងនេះទៅទៀតក​ងកម្លាំងនគ​របាល​ទាំងអស់ ក៏បានត្រៀមលក្ខណៈការពា​រ​សុវ​ត្ថិភា​ពជូន​ប្រជាព​លរដ្ឋ និងថ្នាក់ដឹកនាំកំពូលៗ ​នៅ​ក្នុងព្រះរាជពិធីបុណ្យអុំ​ទូ​ក អកអំបុក សំពះព្រះខែ និងចូលរួមតាមការអំពាវនា​វ​រប​ស់រាជ​រដ្ឋា​ភិបាល លើការហូបអំបុកសាម​គ្គី​ជាតិ​ នាពេលខាងមុខ​នេះ​ ទាំងអ​ស់គ្នា​ផ​ងដែ​រ៕ ដោយ៖តាកែវ

spot_img
×