Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​ឃាតក​ម្នាក់ ដែល​កាប់​យុវជន​ម្នាក់​ស្លាប់ នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​

spot_img

​ភ្នំពេញ​៖ ជនដៃដល់​ម្នាក់ ដែល​ប្រើ​ដែកឆាប​ចាក់​សម្លាប់​យុវជន​ម្នាក់ ត្រូវ​កងកម្លាំង​នគរបាល ខណ្ឌ​ពោធិ៍​សែន​ជ័យ ស្រាវជ្រាវ​ចាប់ខ្លួន​បាន​ហើយ​នៅ​យប់​ថ្ងៃ​ទី​៨ ខែ​មករា ឆ្នាំ​២០១៨​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

​មន្ដ្រីនគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បានឲ្យដឹងថា ក្រោយពី​មាន​អំពើ​ឃាតកម្ម​នេះ​កើតឡើង កម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ ផ្នែក​អន្ដរាគមន៍​ពិសេស​របស់​ខណ្ឌ សហការ​ជាមួយ​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក យឹម សារ៉ាន់ អធិការ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ធ្វើ​ការស្រាវជ្រាវ និង​ឈាន​ដល់​ការចាប់ខ្លួន​ជនដៃដល់​ម្នាក់ ប៉ុន្តែ​សមត្ថកិច្ច​មិន​ទាន់​បង្ហាញ​ពី​អត្តសញ្ញាណ​ជនដៃដល់​នេះ​ទេ​។ កងកម្លាំង​នគរបាល ក៏​បាន​ឃាត់​ខ្លូន​ជនសង្ស័យ​ម្នាក់ទៀត ដែលជា​មិត្តភក្តិ​របស់​ជនរងគ្រោះ ដែល​ពាក់ព័ន្ធ​ជាមួយ​អំពើ​លួច​។​

​សូមបញ្ជាក់​ថា យុវជន​ម្នាក់​ឈ្មោះ ប៊ុន ធឿន​ធារ៉ា អាយុ​១៧​ឆ្នាំ មុខរបរ​ស៊ីឈ្នួល​មើល​ទា បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវបាន​ឃាតករ​ដេញ​កាប់សម្លាប់ ដាច់ខ្យល់​ស្លាប់ នៅ​រំ​អធ្រាត្រ​ឈានចូល​ថ្ងៃទី​៨ ខែ​មករា ឆ្នាំ​២០១៨ ស្ថិតនៅ​ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​មន្ត្រី​នគរបាល​មូលដ្ឋាន បានឲ្យដឹង​ទៀតថា នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​អង្គុយ​ផឹកស្រា ពី​កន្លែង​កើត​ចំងាយ​ប្រហែលជា​៥០​ម៉ែត្រ ដោយ​មាន​គ្នា​ចំនួន​៥​នាក់ ខណៈ​អង្គុយ​ផឹកស្រា​បាន​មួយសន្ទុះ ក៏​មាន​មិត្តភ័​ក្រ​ជនរងគ្រោះ​ម្នាក់​ទៀត មក​ហៅ​ជនរងគ្រោះ​ចេញ​ទៅ​បាត់ មិនដឹង​ចេញ​ណា​ទេ លុះ​មកដល់​ម៉ោង​ប្រហែល​ជាង​១​យប់ ជនរងគ្រោះ​ត្រឡប់មកវិញ ដោយ​មាន​ស្នាមរបួស​ពេញ​ខ្លួន ហើយ​បាន​ស្រែកហៅ​ឲ្យ​ពូជួ​យ ពេល​នោះ​ពូ​ជនរងគ្រោះ​ក៏​ចុះពីលើផ្ទះ ហើយក៏​បាន​ឃើញ​ជនរ​ង​គ្រោះ​ប្រកាច់​ស្លាប់​បាត់​ទៅ​ហើយ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×