Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកស្រី ម៉ែន សំអន ប្រគល់រង្វាន់ដល់ទូកដែលទទួ​ល​បាន​ជ័យ​លាភី ក្នុងការប្រណាំងនៅទន្លេវ៉ៃគោ ​

spot_img

ខេត្តស្វាយរៀងៈ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រ​ដ្ឋ​មន្ត្រី ក្រសួងទំនាក់ទំនងជា​មួ​យរ​ដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុ​ម​ការ​ងារថ្នា​ក់ជា​តិ ចុះមូលដ្ឋាននៅខេត្តស្វាយរៀង​ ​នៅរសៀលថ្ងៃអាទិត្យ១៤រោច​ ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ បានអញ្ជើញជាអធិបតីនៅក្នុងពិធី​ប្រ​គល់​រង្វា​ន់ ដល់ទូកដែលទទួលបានជ័យ​លា​ភី ក្នុ​ងកា​រប្រ​ណាំងនៅ​ទន្លេ​វ៉ៃគោ ក្រុងស្វាយរៀង។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំ​ណា​ក់​ លោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និ​ង​លោក​ស្រី លោក ម៉ែន វិបុល អភិបាលខេត្តស្វាយ​រៀ​ង និងលោកស្រី អស់លោក លោកស្រីជា សមាជិកព្រឹទ្ធសភា រ​ដ្ឋ​ស​ភា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេ​ខា​ធិ​ការ ក្រសួង ស្ថាប័នរាជរដ្ឋាភិ​បា​ល លោក លោកស្រី ក្រុមការងារថ្នាក់ជាតិចុះមូ​ល​ដ្ឋាន​នៅ​ខេត្ត​ស្វាយ​រៀ​ង លោក លោកស្រី គណៈប្រតិភូយោធ​ភូ​មិ​ភាគទី៧ កងពលលេខ៥ កងទ័ពប្រជាជនវៀត​​ណាម និងគណៈប្រតិភូខេត្តឡុងអា​ន​ខេ​ត្តតៃ​និញ ក្រុមប្រឹក្សាខេត្ត គណៈអ​ភិ​បា​លខេត្ត លោកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយសបងប្អូនកីឡា​ក​រ​ កីឡាការិនីប្រណាំ​ង​ទូ​កនឹ​ងបងប្អូនប្រជាពលរដ្ឋចូ​ល​រួ​មយ៉ា​ងច្រើនកុះករ។

​ថ្លែងក្នុង ឱកាសនោះ លោកស្រីបានមានប្រសា​ស​ន៍​ថា ៖ ក្រោម​ការ​ដឹកនាំប្រកបដោ​យ​កិត្តិ​ប​ណ្ឌិតរបស់ ​សម្ដេចតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​ ​បាន​ធ្វើឲ្យ​ប្រទេ​សទ​ទួ​ល​សុខ​សន្ដិភាព​ពេញប​រិ​បូរណ៍ និងមាន​ការ​អភិវឌ្ឍ​​ន៍​រី​កចម្រើ​ន​​ឈាន​​ឡើ​​ង​​​លើ​​គ្រប់​វិស័​យ ចំណែកជីវភាពរស់​នៅ​​​រប​​ស់​​ប្រជាជន​​ទូ​ទាំងប្រទេស​​កាន់តែ​ល្អ​ប្រសើរ​​​ឡើង និងមាន​សុភមង្គ​ល និងមាន​សិទ្ធិ​សេរី​ភា​ព​​ពេ​ញលេញ​ក្នុងការ​ប្រារព្ធ​​​ពិធី​បុណ្យ​ជាតិ​ ប្រពៃណី​ និងបុណ្យ​សាសនា​ផ្សេងៗ​​​យ៉ាង​​ស​ប្បាយ​​​រីករាយ និងទទួលបាន​ឱកាសកា​រ​ងា​រយ៉ាង​ច្រើនក​ន្លែ​ង​នៅទូទាំង​ប្រទេស​ ដោយឡែកនៅខេ​ត្ត​ស្វាយរៀង ក៏មានតំបន់សេដ្ឋកិច្ច​ពិ​សេ​ស ក្រុមហ៊ុន រោងចក្រ សហគ្រាស ចំនួន ១៩៧កន្លែង ដែលស្រូប​បាន​កម្លាំងព​ល​កម្ម​បានជិត ៨ម៉ឺននាក់ផងដែរ​។​

ការប្រណាំងទូកនេះ គឺជាការបន្ដមរតកនៃការ​ផ្តួ​ចផ្តើ​ម​​គំនិ​ត​​រប​ស់លោក នាយ​ឧត្តម​សេនីយ៍ ហុក ឡងឌី អតីតអគ្គស្នងការនគ​រ​បា​លជាតិ ចាប់​តាំង​ពីឆ្នាំ២​០​​០​៨​មក ហើយបច្ចុប្បន្ន ពិធី​នេះត្រូវបានរៀបចំឡើងជា​បន្ត​បន្ទាប់​រៀង​រាល់ឆ្នាំ ដោយ​មាន​​ការ​​ផ្តួ​ចផ្តើម និងការ​ឧបត្ថម្ភ​ពី​លោក​នាយ​ឧត្ដម​សេនីយ៍ សៅ សុខា អគ្គមេ​បញ្ជា​ការរងកង​យោ​ធ​​​ព​​ល​​ខេម​រភូមិន្ទ និង​ជា​មេបញ្ជាការកង​រាជ​​​អាវុ​​ធ​​ហ​ត្ថ​​លើផ្ទៃ​​ប្រទេស រួមជាមួយលោក អ​ភិបាល នៃគណៈអភិបាលខេត្ត លោក លោកស្រី ជូន​ប្រជា​ពល​រដ្ឋ​បាន​​​ទស្ស​នា​​កម្សា​ន្ត និ​ង​បង្ហា​ញ​​ឱ្យ​​​ឃើ​ញនូវ​​​ការ​​សាមគ្គី​ភាព ឯក​ភា​ពដ៏​រឹងមាំ និង​ការ​រក្សា​ប្រពៃណី​​​រប​ស់​​ប្រ​ជាជ​ន​ខ្មែ​​រ​ដែល​មា​ន​តាំងពីយូរ​​​លង់​​ម​ក​ហើ​យ។

សូមជម្រាបជូនថា សម្រា​ប់​ឆ្នាំ២០១៩នេះ ពិ​ធីប្រណាំងទូកនៅខេត្តស្វាយរៀង មា​ន​ទូកចូលរួមប្រណាំងមកពី​ប​ណ្តារា​ជធា​នី-ខេត្ត និងទូកក្នុងខេត្ត សរុបចំនួន៥៤​គ្រឿ​ង ក្នុងនោះប្រភេទទូកប្រពៃណីខ្នាតអន្តរជា​តិ​ ​ចំណុះ ២២នាក់ មានចំនួន ៤៤គ្រឿង និងប្រភេទទូកក្ដារបីស​ន្លឹ​ក ចំណុះ ៣នាក់ មានចំនួន ១០គ្រឿង និងមានកីឡាករ សរុបចំនួន ១.២៨៣នាក់ (នារី ០៩នាក់) ជាលទ្ធផល ទូក​ដែល​ទទួ​ល​បាននូ​វ​ជ័យលាភី រួមមាន ៖ ប្រភេទទូកខ្នាតអ​ន្ត​រ​ជាតិ ក្នុងផែនទី១ ចំណាត់ថ្នាក់លេខ១ បានទៅលើទូកឈ្មោះ​ ​ព្រះវិ​ហារសែនជ័យបារមីភ្នំ​ត្បែ​ង របស់កងរាជអាវុធ​ហ​ត្ថ​ខេត្តព្រះ​វិហារ ចំណាត់ថ្នាក់លេខ២ ទូ​ក​ឈ្មោះ យុ​វ​ជនស្វាយរៀង របស់សហភាពសហ​ព័​ន្ធយុវជនកម្ពុជាខេត្តស្វា​យ​​រៀង និងចំណាត់ថ្នាក់លេ​ខ​៣ ទូកឈ្មោះ ព្រះខ័នមានជ័យបារមីបូព៌ា រប​ស់​កង​រាជ​អាវុ​ធហត្ថ​ខេត្ត​ស្វាយរៀង ។ ក្នុងផែនទី២ ចំណាត់ថ្នាក់លេខ១ បា​ន​ទៅលើទូ​កឈ្មោះ​ អធិរាជឥន្ទ្រីសែនជ័យបារមីដូនពេញ រប​ស់​កង​រាជ​អា​វុធហ​ត្ថរាជ​ធា​នីភ្នំពេញ ចំណាត់ថ្នាក់លេខ២ ទូកឈ្មោះ ​គ្រុ​ឌសែនជ័យបារមីព្រះន​រា​យ​ណ៍ ​របស់កងរាជ​អា​វុ​ធហ​ត្ថខេ​ត្តក​ណ្ដាល និងចំណាត់ថ្នាក់លេខ៣​ ​ទូកឈ្មោះ គ្រុឌមាសតេជោសែនជ័​យ​ ​របស់កងរាជអាវុធ​ហ​ត្ថ​ខេត្ត​សៀមរាប ។ ដោយឡែក ប្រភេទទូកក្ដារបីសន្លឹក​ផ្នែ​ក​បុរស ចំណាត់ថ្នាក់លេខ១​ ​បានទៅលើទូកឈ្មោះ ​អ​ង្គារបុស្សមានជ័យ មកពីខេត្តបន្ទា​យ​មា​ន​ជ័យ ចំណាត់ថ្នាក់លេ​ខ​២ ទូកឈ្មោះ ពេជកុមារសែនជ័យ របស់សមាគមទូក​ខេ​ត្តកណ្ដា​ល​ និងចំណាត់ថ្នាក់លេ​ខ​៣ ទូកឈ្មោះ អធិរាជមហា​ទេ​ព របស់កងរាជអា​វុ​ធ​ហត្ថ​ខេត្ត​កណ្ដាល ផ្នែកនារី ចំណាត់ថ្នាក់លេខ១ ​ទូ​កឈ្មោះ ​ប្រាំពីរមករាចិ​ត្ត​តែ​មួយ របស់សមាគមទូ​ក​ខេ​ត្តក​ណ្ដាល និងចំណាត់ថ្នាក់​លេ​​ខ២ ទូកឈ្មោះ នារីសែនជ័យបារមីពិធិ៍​ព្រឹ​ក្ស​ របស់មន្ទីរកិ​ច្ច​កា​រនារី​ខេត្ត​ស្វាយ​រៀង ។

សូមបញ្ជាក់ថា ប្រភេទទូ​ក​ខ្នាតអន្តរជាតិទាំ​ង​ពី​រផែន ចំណាត់ថ្នាក់លេខ​១​ ទទួលបានថវិកា ៣០លានរៀល លេខ២ ២០លានរៀល លេខ៣ ​១​០លា​នរៀល ប្រភេទទូកខ្នាតក្ដារ​បី​ស​ន្លឹក ចំណាត់ថ្នាក់លេខ១​ ​ទទួល​បាន​ថវិកា ២លាន រៀល លេខ២ ១លាន ៥សែន រៀល និងលេខ៣ ១លាន រៀ​ល​ ។ ដោយឡែក ទូកដែលចូលរួមប្រណាំងទាំងអ​ស់​ ​ទាំងទូក​ទទួ​លបា​នជ័យលាភី និងទូកដែល មិនទទួលបាន​ជ័​យលាភី ក៏ទទួលបានថវិកាឧ​ប​ត្ថម្ភ​បន្ថែ​មមួ​យចំ​នួន​ទៀត​ផ​ងដែរ ៕ ដោយ៖វ៉ៃកូ

spot_img
×