Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កត្តា​សន្តិភាព គឺមានតម្លៃមិនអាចកាត់ថ្លៃ​បា​ន ហើយសន្តិភាព ជាគ្រឹះដ៏សំខាន់សម្រាប់ការ​អ​ភិវ​ឌ្ឍជាតិ

spot_img

ខេត្តស្វាយរៀង ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយក​រដ្ឋរដ្ឋ​ម​ន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំ​នាក់​ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភាព និងអធិការ​កិ​ច្ចនៅ​ព្រឹក​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ២០១៩បានមានប្រសាសន៍ថាៈ ​កត្តាសន្តិភាពគឺមានតម្លៃ មិនអា​ច​កាត់ថ្លៃ​បាន ហើយវាជាគ្រឹះដ៏សំខាន់សម្រាប់អភិ​វ​ឌ្ឍន៍ជាតិ​កម្ពុ​ជា ដូច្នេះសូមប្រជាពលរដ្ឋ​ទាំ​ងអ​​ស់​ ចូលរួមការពារសន្តិ​ភា​ពនេះ​ឱ្យបាន​រឹ​ងមាំ។

ការលើកឡើងបែបនេះរបស់លោកស្រីកិត្តិ​ស​ង្គហ​បណ្ឌិត ម៉ែន សំអន នៅក្នុងឱកាសដែលលោកស្រី​ ​បានអ​ញ្ជើញចូ​លរួម ក្នុងពិធីសម្ពោធសមិ​ទ្ធ​ផ​លនានា នៅទីបញ្ជាការវរសេ​​នាតូ​ចលេខ២ ការពារព្រំដែនគោកស្ថិត​ ​នៅស្រុកស្វាយទាប ខេត្តស្វាយរៀង ដោយមា​នកា​រចូ​លរួ​មពីសំណា​ក់លោ​កឧ​ត្តមសេនីយ៍ ចៅ ភិរុណ អគ្គនាយក នៃអគ្គនាយកដ្ឋានសម្ភា​រ​ប​ច្ចេក​ទេស ក្រសួងការពារជា​តិ​ និ​ងលោកស្រី ហៅច័ន្ទសេរីទេពី ព្រមទាំងមន្ត្រីរាជការ ក​ងកម្លាំ​ងទាំ​ងបីប្រភេទ ប្រជាពលរដ្ឋជិត៥០​០​នាក់​។

ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បាននាំមកនូវការផ្តាំផ្ញើ​សា​កសួ​រសុ​ខទុក្ខ​ពីសំណា​ក់ស​ម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​នៃ​កម្ពុ​ជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិ​ត​ ប៊ុន រ៉ានី ហ៊ុនសែន ជូនបងប្អូ​នក​ងទ័ព មន្ត្រីរាជការ ព្រមទាំងប្រជាពលរដ្ឋ​យ៉ា​ងច្រើ​នផង​ដែរ។

លោកស្រីឧបនាយករដ្ឋ​ម​ន្ត្រី ក៏បានថ្លែងអំណអរគុណ និងសូមចូលរួមសម្ដែង​ម​នោស​ញ្ចេតនា​អបអ​រសា​ទរ និងកោតសរសើរ​ដ​ល់នា​យឧត្ត​មសេនី​យ៍ ចៅ ភិរុណ និងប្រជាពលរដ្ឋ​ទាំ​ងអស់ ចំពោះការខិតខំកសាងសមិទ្ធ​ផ​ល​ជាច្រើន​ នៅទីបញ្ជាការ​វ​រសេ​នាតូ​ចលេខ២ ការពារព្រំដែននេះ​ ​ដោយចំណាយថវិកា​ច្រើ​ន​សន្ធឹ​កស​ន្ធាប់រួ​មមា​នថវិ​ការដ្ឋផង និងសប្បុរសជ​ន​ផ​ង រហូតដល់មាន​កា​រ​រៀបចំ​ប្រារព្ធ ពិធីសម្ពោ​ធ​នេះឡើង​។

លោកស្រីបានបន្ថែមទៀតថា​ ​តាមរយៈនយោបាយ​ឈ្នះ​-​ឈ្នះ របស់សម្តេច​តេ​ជោ​ ហ៊ុន សែន នៅដើមឆ្នាំ១៩៩៩ បានអនុវត្តដោយជោ​គ​ជ័យ​នូវ​ដំណើរ​ការ​សមាហ​រណ​កម្មអ​តីតតំបន់ត្រួតត្រាដោយ​ខ្មែ​រក្រ​ហម ចូលក្នុងសង្គមជាតិ​ ​និង​ធ្វើស​ន្តិភា​វូប​នីយកម្ម ប្រទេសជាតិទាំ​ង​មូល​លើមូ​លដ្ឋាន បង្រួបបង្រួម​ជា​តិ ដែលបាននាំមកនូវ​ស​ន្តិ​ភាព ឯកភាពជាតិ និងឯកភាព​ទឹ​កដី​ទាំង​ស្រុ​ង។

លោកស្រី បានថ្លែងណែនាំដល់​វ​រសេនា​តូច​លេ​ខ២ ការពារព្រំដែន ខេត្តស្វាយរៀង ក៏ដូចជាកងកម្លាំង​ប្រ​ដាប់​អាវុធ​យើងទាំ​ង​មូល មានភារកិច្ចធំៗជាចម្បង ​គឺការពារ និងធានាសន្តិ​សុ​ខ ស្ថិរភាពនយោបាយរប​ស់​ជាតិ​ ដែលជាកត្តាចាំបាច់ ​ស​ម្រា​ប់ទ្រ​ទ្រង់​ការ​អភិវឌ្ឍប្រទេ​សជាតិ​។

លើសពីនេះទៅទៀត កងកម្លាំង​ប្រ​ដាប់​អាវុ​ធ​ទាំងអស់ ទោះជាពេលមានសង្គ្រាមក្តីស​ន្តិ​ភាព​ក្តី​ ក៏មា​នតួ​នាទីរួមសុខ​រួ​មទុ​ក្ខជា​មួយ​ប្រជា​ជន និងជួយទំនុកប​ម្រុ​ង​ប្រជា​ជន ជាពិសេសនៅពេ​ល​ ពួ​កគា​ត់ជួ​បកា​រលំបា​កដូ​ចជា ពេលមានគ្រោះ រាំងស្ងួត ​ទឹ​កជំនន់ និងគ្រោះមហន្តរាយធម្មជាតិ​ផ្សេ​ង​ៗទៀ​​ត ​កង​កម្លាំ​ងប្រ​ដាប់​អា​វុធ​តែងតែឈានមុខជួយ​ស​ម្រា​ល ​នូវទុក្ខ​លំ​បា​កគ្រប់​បែ​បយ៉ា​ងរប​ស់ប្រ​ជាជ​ន។

លោកស្រី ម៉ែន សំអន ​ថ្លែ​ងប្រា​ប់​ពលរដ្ឋ និងកងកម្លាំងប្រ​ដា​ប់​អាវុធ សូមតម្កល់ផលប្រយោជ​ន៍​ជាតិ​ជា​ធំ ​ត្រូវដើរតាមមា​គ៌ា​រ​បស់​រាជ​រ​ដ្ឋាភិបាល ដែលមានសម្តេចតេជោ ​ជា​ប្រមុ​ខកា​រពារ ឱ្យខាងតែបាននូវស​ន្តិ​ភា​ព ស្ថិរភាព និងសុភមង្គលរបស់​ប្រ​ជា​ជនប្រ​ឆាំ​ងដាច់​ខាត​នូវអំ​ពើក្ប​ត់ជាតិ និងកលល្បិចរបស់ក្រុម​ក្ប​ត់ជា​តិដែ​លដឹក​នាំដោ​យទ​ណ្ឌិត​ សម រង្ស៊ី៕ដោយ៖ វ៉ៃកូ

spot_img
×